នាយ កុយ តារាកំប្លែងជើងចាស់ដ៏ល្បីក្លាយជាម៉ែដោះ «អ៊ុំចនម៉ែដោះ» អ្នកមើលផ្ទុះសំណើចព្រាត

ទីបំផុតរឿង «អ៊ុំចនម៉ែដោះ» ជាស្នាដៃតែងនិពន្ធ និងដឹកនាំរឿងរបស់ម្ចាស់ស្នាដៃរឿង «ឃ្លាតទៅសែនឆ្ងាយ» លោក ឆាយ បូរ៉ា ដល់ពេលទម្លាក់លើទីផ្សារហើយ ដោយរឿងនេះនឹងបង្ហាញវត្តមានគ្រប់រោងភាពយន្តទំនើបទូទាំងប្រទេសកម្ពុជាចាប់ពីថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២៤ តទៅ។

មុនថ្ងៃចាក់បញ្ចាំងមកដល់ ផលិតករជើងចាស់រូបនេះបានរៀបចំកម្មវិធីសម្ពោធជាផ្លូវការយ៉ាងអធិកអធម ដោយមានការចូលរួមពីបុគ្គលល្បីក្នុងវិស័យភាពយន្ត រួមទាំងសិល្បករ-សិល្បការិនី និងតួអង្គសំខាន់ៗក្នុងរឿងនេះដូចជា កំពូលតារាកំប្លែង ជួង ជី ហៅ នាយ កុយ ,ទេព រិន្ទដារ៉ូ , ឌី សូនិត្តា , សាយ , យូ កាម៉ុនរ៉ាត់ និងប្អូនៗកុមារជាច្រើន​នាក់ទៀត ធ្វើឱ្យបរិយាកាសថ្ងៃសម្ភោធរឿងនេះមើលទៅឱឡារិកខ្លាំងតែម្តង។

វត្តមានកំពូលតារាកំប្លែង ជួង ជី ហៅ នាយ កុយ ក្នុងរឿង «អ៊ុំចនម៉ែដោះ» ធ្វើឱ្យទស្សនិកជនភ្ញាក់ផ្អើលជាខ្លាំង ពិសេសការតុបតែងរូបរាងកាយជាមនុស្សស្រី ដើម្បីបន្លំធ្វើ​ម៉ែដោះ ចូលទៅក្នុងផ្ទះអ្នកមេម៉ាយកូន ៥ សម្តែងដោយ ឌី សូនិត្តា។ 

ជួបផ្ទាល់ជាមួយអ្នកសារព័ត៌មានសិល្បៈក្នុងថ្ងៃសម្ពោធ តារាកំប្លែងជើងចាស់រូបនេះបានបង្ហាញអារម្មណ៍សប្បាយចិត្ត និងរំភើបចំពោះស្នាដៃភាពយន្តខ្នាតធំរបស់ ឆាយ បូរ៉ា ដែលលោកត្រូវបានជ្រើសរើសឱ្យសម្តែងជាតួឯកក្នុងរឿងខ្នាតធំនេះ។​ នាយ កុយ ឱ្យដឹងទៀតថា មែនទែនទៅនេះជាភាពយន្តទី ២ ដែលលោកបានចូលរួមសម្តែងក្នុងអាជីពជាសិល្បករកំប្លែងម្នាក់ ដោយរឿងទី ១ មានចំណងជើងថា «កូនភ្លោះចម្លែក»។ ប៉ុន្តែ «អ៊ុំចនម៉ែដោះ» ជាភាពយន្តខ្នាតធំ និងជារឿងដំបូងដែលលោកក្តោបតំណែងជាតួឯក។

ថ្វីដ្បិតតែលោកជាតារាកំប្លែងអាជីពដែលមានបទពិសោធន៍ជោកជាំក៏ពិតមែន តែសម្រាប់ការលេងកំប្លែងមានប៉ារូបែបនេះ គឺមានជួបផលលំបាកបន្តិចបន្តួចផងដែរ។ តែដោយសារបានទទួលការណែនាំពីផលិតករ ឆាយ បូរ៉ា ធ្វើឱ្យលោកកាន់តែមានទឹកចិត្ត ក្នុងការសម្តែងបានកាន់តែល្អឡើង ហើយឆាប់យល់ពីសាច់រឿង និងអ្វីដែលផលិតករ​ចង់បាន ដូច្នេះការថតរឿងនេះដំណើរការទៅបានរលូនល្អ ថតតែម្តងៗប៉ុណ្ណោះ មិនមានការស្មុគស្មាញ សាំញ៉ាំនោះឡើយ។ 

ឆ្លៀតឱកាសនេះ​ នាយ កុយ ក៏សូមអរគុណ និងលើកសរសើរដល់ក្រុមការងារផលិតផងដែរ ដែលបានយកចិត្តទុកដាក់យ៉ាងខ្លាំងលើរូបលោកជាសិល្បករវ័យចំណាស់ហើយត្រូវសម្តែងក្នុងរឿងនេះ ពិសេសគឺការបារម្ភខ្លាចលោកដួល ឬប៉ះទង្គិចសុខភាពតែម្តង ដោយសារលោកមានវ័យច្រើន កាយវិការក៏មិនសូវរហ័សរហួនដូចសិល្បករវ័យក្មេងដែរ។

តារាកំប្លែងជើសចាស់ពោរពេញដោយបទពិសោធន៍រូបនេះ ទម្លាយឱ្យដឹងថា ការដែលលោកទទួលថតរឿង «អ៊ុំចនម៉ែដោះ» គឺដោយសារសាច់រឿងត្រូវជាមួយលោក បាន​ន័យ​ថា អ្នកនិពន្ធ និងផលិតករសរសេរសាច់រឿងឡើងដើម្បីលោកតែម្តង ដែលនេះជាកិត្តិយសដ៏ធំធេងសម្រាប់សិល្បករ ដែលត្រូវបានគេផ្តល់តម្លៃឱ្យយ៉ាងពេញទំហឹង។ ដូចនេះ បន្ទាប់ពីអានសាច់រឿងហើយ លោកពេញចិត្ត គឺទម្លាក់ថ្ងៃថតតែម្តង ថែមទាំងទៅអង្គុយចាំថតដោយក្តីពេញចិត្ត។

ក្នុងនោះផងដែរ លោក ឆាយ បូរ៉ា អ្នកនិពន្ធ និងជាអ្នកដឹកនាំរឿង «អ៊ុំចនម៉ែដោះ» ក៏បានឱ្យដឹងថា សាច់រឿងនេះគឺលោកតែងសម្រាប់ កំពូលតារាកំប្លែង នាយ កុយ តែម្តង ប្រសិនបើលោកមិនព្រមថត រឿងនេះនឹងត្រូវផ្អឹបទុកចោល។ ប៉ុន្តែសំណាងនៅខាងលោក តារាកំប្លែងជើងចាស់ នាយ កុយ ព្រមទទួលថតដោយក្តីសោមនស្សរីករាយ រហូតបង្កើតបានស្នាដៃភាពយន្តខ្នាតធំនេះឡើយ។

ផលិតករល្បីឈ្មោះរូបនេះថា «អ៊ុំចនម៉ែដោះ» ជារសជាតិថ្មី ដែលលោកផលិតឡើងតម្រូវតាមទីផ្សារនាពេលបច្ចុប្បន្ន ហើយវាស័ក្តិសមបំផុតសម្រាប់ការចាក់បញ្ចាំងនាដើមឆ្នាំថ្មីនេះ។ ក្រៅពីភាពកំប្លុកកំប្លែង រឿងខ្នាតធំនេះក៏ដាក់បញ្ចូលការអប់រំយ៉ាងជ្រាលជ្រៅដល់អ្នកទស្សនាផងដែរ តាមរយៈតួអង្គសំខាន់ គឺម៉ែដោះ សម្តែងដោយ នាយ កុយ ដែលលោកនឹងមកផ្លាស់ប្តូរការរស់របស់មេម៉ាយកូន ៥ ឱ្យក្លាយទៅជាអ្វីថ្មីខុសពីមុន៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ធុញនឹងការងារពេក អ្នកបើកយន្តហោះម្នាក់ចំណាយពេលជាង ២ ម៉ោង បើកបរយន្តហោះចេញជាអក្សរថា “ខ្ញុំធុញ”

នរណាក៏ធ្លាប់មានអារម្មណ៍ធុញទ្រាន់នឹងការងារដែរ ក៏ប៉ុន្តែអ្នកបើកយន្តម្នាក់នៅក្នុងចក្រភពអង់គ្លេស បានរំសាយភាពធុញទ្រាន់នេះទៅជាស្នាដៃដ៏ប្លែកមួយ ដោយបានចំណាយពេលជាង ២ ម៉ោងនៅលើផ្ទៃមេឃដើម្បី

​កុយ អេនណា ដើរឡើងភ្នំខ្ពស់បំផុតក្នុងស្រុក បង្ហាញសម្រស់ធម្មជាតិបៃតងខៀវស្រងាត់ សត្វព្រៃកម្រៗនៃកម្ពុជា

កុយ អេនណា ជា​ការងារ​ជា​តារា​បង្ហាញ​ម៉ូដ បវរកញ្ញា ហើយ​ក៏​ត្រូវ​បាន​ទទួល​ស្គាល់​ថា​អ្នក​ធ្វើ​ដំណើរ​ផ្សងព្រេង​ស្រី​ដែល​មិន​ចេះ​ខ្លាច​ក្នុង​ការ​ធ្វើ​ដំណើរ​ថ្មើរ​ជើង​ទៅ​កាន់​រមណីយដ្ឋាន​ផ្សេង​ៗ ដើម្បី​ចូលរួម​ក្នុង​ការ​ផ្សព្វផ្សាយ​ពី​កន្លែង​ទេសចរណ៍​ខ្មែរ​គ្រប់​ខេត្ត​ក្រុង

ចង់លេងផ្លូវកាត់! បុរសកូរ៉េម្នាក់ប្រើប្រាស់វ៉ែនតាមាន AI លួចចម្លងក្នុងការប្រឡងថ្នាក់ជាតិ

រដ្ឋអាជ្ញាកូរ៉េខាងត្បូងបានចោទប្រកាន់បុរសម្នាក់ពីបទប្រើប្រាស់វ៉ែនតាឆ្លាតវៃ ដែលមានបំពាក់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដើម្បីលួចចម្លងក្នុងការប្រឡងយកវិញ្ញាបនបត្រថ្នាក់ជាតិ។ នេះជាចំណាត់ការផ្លូវ

អ៊ីតាលី ប្រទេសដំបូងគេដែលអនុញ្ញាតឱ្យបុគ្គលិកសុំច្បាប់ឈប់សម្រាកមើលថែសត្វចិញ្ចឹមឈឺដោយទទួលបានប្រាក់ឈ្នួល

ប្រទេសអ៊ីតាលីបានបង្កើតប្រវត្តិសាស្ត្រក្នុងនាមជាប្រទេសដំបូងគេបង្អស់នៅលើពិភពលោក ដែលបានចែងជាផ្លូវការនូវសិទ្ធិរបស់បុគ្គលិកក្នុងការសុំច្បាប់ឈប់សម្រាកដើម្បីមើលថែសត្វចិញ្ចឹមមានជំងឺ ដោយនៅតែទទួលបានប្រាក់ឈ្នួល។

ដាណែត មេក្រុមរាំ OMG កំពុងវិវឌ្ឍន៍ខ្លួនទៅជាមេក្រុមហ៊ុន Agency

​ក្រុម​រាំ OMG ដ៏​ល្បី​ដែល​មាន​បទពិសោធន៍​ជាង ១០ ឆ្នាំ និង​ធ្លាប់​តំណាង​ឲ្យ​កម្ពុជា​ចេញ​ទៅ​ប្រកួត​នៅ​ក្រៅ​ប្រទេស ហើយទទួល​បាន​ជោគជ័យ​ថែម​ទៀត​ផង កំពុងតែ​បោះជំហ៊ាន​ថ្មី​លើ​វិស័យ​សិល្បៈ​ដដែល តែ​ជា​ជំនាញ​ដ៏​ល្អ។ ដោយ​មិន​ចង់​ទុក​ចោល​បទពិសោ

មានលុយទិញទុកមើលបាន! គ្រោងឆ្អឹង T-rex លក់ចេញក្នុងតម្លៃ ៥០.១ លានដុល្លារ នៅការដេញថ្លៃរបស់ Sotheby’s

កាលពីថ្ងៃទី១៤ ខែកក្កដានេះ ក្រុមហ៊ុនដេញថ្លៃ Sotheby’s បានដាក់ដេញថ្លៃគ្រោងឆ្អឹងផូស៊ីលដាយណូស័រ Tyrannosaurus rex ក្នុងទីក្រុងញូវយ៉ក ដោយបានលក់ចេញក្នុងតម្លៃ ៥០.១ លានដុល្លារ ក្លាយជាគ្រោងឆ្អឹងថ្លៃបំផុត

ជូរី ល្អហួស នឹងអង្រួនឆាក Miss Teen icon international 2026 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ

ទី​បំផុត​ឆាក​បវរកញ្ញា​អន្តរជាតិ ដែល ជូរី ល្អហួស នឹង​តំណាង​ឲ្យ​កម្ពុជា ត្រូវ​បាន​ប្រកាស​ឲ្យដឹងហើយ។ ដោយ​យុវតី​រូប​នេះ​ត្រូវ​បាន​តែងតាំង​ឲ្យ​ចូលរួម​ប្រកួតប្រជែង Miss Teen icon international 2026 ដែល​ជា​ជា​វេទិកា​ដ៏​

កូនចិញ្ចឹមខ្មែររបស់ Angelina Jolie និងប្អូនស្រីប្រកាសតាមកាសែត ស្នើសុំឈប់ប្រើប្រាស់នាមត្រកូលឪពុកជាផ្លូវការ

Maddox និង Zahara កូនចិញ្ចឹមរបស់ Angelina Jolie និង Brad Pitt ដែលពួកគេបានទទួលចិញ្ចឹមបីបាច់កាលពីពេលនៅរស់នៅជាប្តីប្រពន្ធជាមួយគ្នា បានដើរទៅមុខមួយជំហានទៀតក្នុងការបំពេញនីតិវិធីដើម្បី

ក្រសួង​ប្រើធម៌​ក្ដៅដល់​​អាជីវករ​ជួល​ឈុត​បុរាណ​ច្នៃ​ខុស​ទម្រង់​ដើម និង​ការប្រើកំណាត់សម្លៀកបំពាក់​​ថៃ

ក្រសួង​បាន​ចាប់​ផ្ដើម​ប្រើ​ធម៌​ក្ដៅ​ដល់​អាជីវករ​ដែល​ប្រកប​របរ​ជួល​ឈុត​បុរាណ​ក្នុង​ខេត្ត​សៀមរាប​ដែល​ច្នៃ​ខុស​ទម្រង់​ដើម និង​ប្រកាស​បិទ​ការ​ប្រើប្រាស់​កំណាត់​ដែល​មាន​ប្រភព​មក​ពី​ប្រទេស​ថៃ យ៉ាង​យូរ​ត្រឹម​ដើម​ឆ្នាំ ២០២៧។

ប្រេន ALmée Couture បានបង្ហាញខ្លួនក្នុងកម្មវិធី Bilibili World នៅចិន គ្រងដោយព្រះនាង ជេនណា

សិល្បករ និង​ជា​សែ​រាជវង្ស​ខ្មែរ​ព្រះនាង នរោត្តម ជេនណា បាន​ចូលរួម​កម្មវិធី Bilibili World ឆ្នាំ ២០២៦ កាលពី​ថ្ងៃ ១០ ខែ​កក្កដា ឆ្នាំ ២០២៦ កន្លង​ទៅ​នៅ នៅ​មជ្ឈមណ្ឌល​ពិព័រណ៍ និង​សន្និបាត​ជាតិ​ក្នុង​ទីក្រុង​សៀងហៃ ប្រទេស​ចិន។ ទ្រង់​ទទួល​បាន​ការ​ចាប់