រូបរាង លាវ វេងហួរ ក្នុងរឿងថ្មី Wonder Film ស័ក្តិសមនឹងតួអង្គខ្លាំង

បុរស​ឯក លាវ វេងហួរ កំពុង​មមាញឹក​ថត​កុន ដើម្បី​​បញ្ចប់​រឿង​ថ្មី​ឲ្យ​ផលិតកម្ម Wonder Film របស់​ផលិតករ​លោក សែម វិសាល។ សម្រាប់​ចំណងជើង​រឿង​កុន​ថ្មី​របស់ Wonder Film គឺ​រឿង «សូម៉ា» ដែល​ជា​ប្រភេទ​រឿង action ចូល​រួម​សម្ដែង​ដោយ​តារា​ល្បី​ៗ។

ចំណែក​សាច់​រឿង​វិញ វេងហួរ មិន​បាន​បង្ហើប​ឲ្យ​ដឹង​ច្រើន​ឡើយ ប្រាប់​ត្រឹម​ថា​ជា​ប្រភេទ​រឿង​វាយ​តប និង​មាន​ក្រុម​ម៉ាហ្វៀ ហើយ​កំលោះ​សង្ហា​រូប​នេះ ដើរតួជា​អ្នក​​មើល​ការ​ខុសត្រូវ​សុវត្ថិភាព​ក្រុមហ៊ុន និង​ក្រុម​គ្រួសារ​ក្រុម​ម៉ាហ្វៀ​នោះ​។ ត្បិត​តែ​ជា​មនុស្ស​មាន​មនោសញ្ចេតនា តែ​តួនាទី​ត្រូវ​បង្ខំ​ឲ្យ​តួអង្គ​លោក​ចិត្ត​ដាច់ មួយ​គឺ​មួយ ពីរ​គឺ​ពីរ​ហើយ។

សង្សារ​សំណព្វ​ចិត្ត រឿន ណាត បញ្ជាក់​ថា លោក​ពិតជា​ចូលចិត្ត​ចរិត​តួអង្គ​ដែល​កំពុង​សម្ដែង​នោះ​ខ្លាំង បើ​ទោះ​ខុស​ដាច់​ពី​ចរិត​ពិត​ខ្លួន​ក៏​ដោយ។ មួយ​វិញ​ទៀត​តួ​អង្គ វេងហួរ សម្ដែង​ក្នុង​រឿង «សូម៉ា» ជា​មនុស្ស​ចេះ​ក្បាច់​ប្រយុទ្ធ និង​ឈុត​ឆាក​វាយ​តប់​ច្រើន ដែល​ធ្វើឲ្យ​លោក​រឹតតែ​ពេញ​ចិត្ត​ស្ដូក​តែម្ដង ជា​ពិសេស​បាន​បញ្ចេញ​សមត្ថភាព​ផ្នែក​ក្បាច់​គុន ក្រោយ​ធ្លាប់​ហាត់​រៀន​ល្បុក្កតោ​ដែរ​នោះ។

សម្រាប់​រឿង​នេះ​ដែរ​បុរស​សង្ហា​សាច់​ដុំ​កង់​ៗ បាន​ចូលរួម​សម្ដែង​តាំង​ពី​ជាប់​តំណែង​ថ្មី​ៗ​មក​ម្ល៉េះ តែ​ដោយសារ​ផលិតកម្ម​ថត​មិន​សូវ​ជា​សម្រុក​ខ្លាំង ទើប​លោក​មាន​ពេល​ច្រើន​អាច​ទៅ​ថត​រឿង​បន្ទាប់ ព្រម​ទាំង​ចូលរួម​កម្មវិធី​ផ្សេង​ៗ​ដោយ​គ្មាន​បញ្ហា។ និយាយ​ដល់​កាយសម្បទា វេងហួរ ពិតជា​ស៊ី​ទៅ​នឹង Role ក្នុង​រឿង​ដែល​ជា​អង្គរក្ស​​​មាន​សាច់​ដុំ​ធំ​ៗ ដំណើរ ទឹក​មុខ​មាំម៉ឺងម៉ាត់ ស័ក្តិសម​គ្មាន​ចន្លោះ។

រឿង «សូម៉ា» របស់​លោក សែម វិសាល មិន​ត្រឹម​ជ្រើសរើស​តួ​ក្នុង​ស្រុក​ល្បី​ៗ​ឡើយ ថែម​ទាំង​មាន​តួ​បរទេស​ទៀត​ផង។ នៅ​មាន​តួ​ស្រី​ដ៏​សំខាន់​ម្នាក់​ទៀត គឺ Khemma Métayer Top 5 Miss Universe Cambodia 2024 ជា​កូន​ខ្មែរ​កាត់​បារាំង។ ខេម៉ា បាន​ផ្ដល់​បទ​សម្ភាសន៍​ដល់​អ្នក​សារព័ត៌មាន​ថ្ងៃមុន​ថា «សូម៉ា» គឺ​ជា​រឿង​ដែល​នាង​ស្រលាញ់​ខ្លាំង អ្វី​ដែល​ពិសេស​បើ​ទោះ​ជា​កញ្ញា​មិន​បាន​ដើរ​ជា​តួឯក តែ​សាច់​រឿង​ពិតជា​ត្រូវ​ចិត្ត​ខ្លាំង និង​មាន​ឈុត​វ៉ៃ​តប់ ដែល​ខុស​ឆ្ងាយ​ពី​ចរិត​នាង​ទៀត​ផង។

គួរ​បញ្ជាក់​ដែរ​ថា កាលពី​ថ្ងៃ ១០ ខែ​កញ្ញា​កន្លង​ទៅ Wonder Film បាន​ថត​ឈុត​ធំ​បំផុត​មួយ​ក្នុង​រឿង ដោយ​មាន​តួ​សម្ដែង ២០០ នាក់​ចូលរួម ព្រម​ទាំង​មាន​ឈុត​ឆាក​ជិះ​សេះ​របស់​មេ​ជនពាល ព្រម​ទាំង​ឡាន​ស៊េរី​ទំនើប​ទៀត​ផង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ម្ចាស់ស្នាដៃសៀវភៅ The Man Who stole the gods នឹងបង្ហាញវត្តមាននៅកម្ពុជា

ម្ចាស់​ស្នាដៃ​សៀវភៅ «The Man Who stole the gods» នឹង​បង្ហាញ​វត្តមាន​ដោយ​ផ្ទាល់​នៅ​កម្ពុជា​ដើម្បី​ចូលរួម​ចែក​រំលែក និង​បក​ស្រាយ​រឿងរ៉ាវ​នៃ​ការ​លួច​និង​ជួញ​ដូរ​វត

“រឿងរ៉ាវក្មេងប្រុសកម្សត់ AI” ក្លាយជាអន្ទាក់ផ្លូវចិត្ត បោកប្រាស់យកប្រាក់ពីមនុស្សចាស់នៅចិន

មនុស្សចាស់នៅប្រទេសចិនចាញ់បោកវីដេអូដែលបង្កើតដោយ AI ដោយជួយទិញទំនិញដែលមានតម្លៃខ្ពស់ជាងទីផ្សារ ខណៈជនខិលខូចអាចរកប្រាក់កម្រៃចន្លោះ ២ ០០០ ទៅ ៣ ០០០ យ៉ន់

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតកំពុងវាយលុកប្រព័ន្ធទូទឹកកកផ្សារទំនើបទូទាំងអឺរ៉ុប ស្របពេលប្រទេសជាច្រើនប្រកាសឱ្យប្រជាជនទិញស្បៀងត្រៀមទុក

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតបានវាយលុកលើហាងទំនិញគ្រឿងទេស និងផ្សារទំនើបនានានៅក្នុងប្រទេសអឺរ៉ុបយ៉ាងហោចណាស់ចំនួនប្រាំបួន កាលពីថ្ងៃចន្ទ ដែលបានជំរុញឱ្យសហភាព

បុរសចិនម្នាក់ប៉ងធ្វើអត្តឃាតក្រោយបែកធ្លាយវីដេអូអាក្រាត និងទិន្នន័យផ្ទាល់ខ្លួនទាំងអស់ បន្ទាប់ពីធ្លាក់ចូលក្នុងអន្ទាក់ Romance Scam

ថ្មីៗនេះយោងតាមតម្រុយរាយការណ៍ពីប្រជាពលរដ្ឋ សមត្ថកិច្ចប៉ូលិសទីក្រុង Huludao ខេត្ត Liaoning បានបំបែកក្រុមឧក្រិដ្ឋកម្មពាក់ព័ន្ធនឹងអំពើទុច្ចរិតថ្មីមួយដែលដឹកនាំដោយ

ឱកាសសម្រាប់អ្នក Single! ហ្វាំងឡង់ផ្តល់ដំណើរកម្សាន្តឥតគិតថ្លៃដល់អ្នកឥតគូ មកស្វែងរកស្នេហ៍ពិតលើទឹកដីប្រទេសខ្លួន

ប្រទេសហ្វាំងឡង់កំពុងស្វែងរកអ្នកនៅលីវពីជុំវិញពិភពលោកចំនួន ១៦ នាក់ ដែលស្ម័គ្រចិត្តចូលរួមដំណើរកម្សាន្តដោយឥតគិតថ្លៃរយៈពេល ៤ ថ្ងៃ ដើម្បីធ្វើការណាត់ជួបបែប Blind date

មាលា ជាប់ក្នុងបញ្ជីឈ្មោះបេក្ខភាព The 100 most beautiful faces 2026 ពី វេទិកា​កម្សាន្ត TC Candler

កូន​ខ្មែរ​កាត់​បារាំង Mélia Constantin ត្រូវ​បាន TC Candler ដែល​ជាវេទិកាកម្សាន្ត​ដ៏​ល្បីល្បាញ​លើ​ពិភពលោក បាន​ជ្រើសរើស​ឲ្យ​មាន​ការ​បោះឆ្នោត ដើម្បី​ក្លាយ​ជា​បេក្ខ

អបអរសាទរ! ក្រសួងវប្បធម៌ប្រកាសពីការប្រគល់ត្រលប់វត្ថុសិល្បៈខ្មែរចំនួន ១៨ ពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស

នៅល្ងាចថ្ងៃទី៣០ ខែតុលានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រកាសអំពីការប្រគល់ត្រឡប់មកកម្ពុជាវិញនូវវត្ថុសិល្បៈខ្មែរចំនួន១៨ រូប/បំណែក ដែលបានស្វែងរកឃើញ

កម្ពុជា​រក​ឃើញ​ផូស៊ីល​ឈើ​បុរាណ ៣ កន្លែងទៀតក្នុង​ស្រុកសេសាន ខេត្ត​ស្ទឹងត្រែង

ថ្មីៗ នេះ​ក្រុម​ការងារ​ជំនាញ​នៃ​ការងារ​កំណាយ​ស្រាវជ្រាវ​ផូស៊ីល​ឈើ​បុរាណ ដែល​មាន​អាយុកាល​ចាប់​ពី ១០ម៉ឺន​ឆ្នាំ ដល់ ២ លាន​ឆ្នាំ បាន​ស្វែង​រក​ឃើញ​រណ្ដៅ​សំខាន់ៗ​ចំនួ

ឲ្យពិន្ទុប៉ុន្មាន? រូបសំណាក «បង្កងទឹកសាប» លេចចេញជារូបរាង លើទឹកដីខេត្តតាកែវ

ខេត្ត​តាកែវ បង្កើត​សមិទ្ធផល​ថ្មី​មួយ​ទៀត​នៅ​លើ​ទឹក​ដី​របស់​ខ្លួន។ រូប​សំណាក់ «បង្កង​ទឹក​សាប» កំពុង​លេច​រូបរាង​នៅ​លើ​ទឹក​ដី​នៃ​ខេត្ត​តាកែវ ថែម​ទទួល​បាន​ការ​សរសើរ

តារា​ហូលីវូដ Mckenna Grace តួស្រីក្នុងរឿង ​”The Hunger Games” គ្រង​ឈុត​រចនា​ដោយ​កូន​ខ្មែរ ​បរទេសសរសើរគ្រប់ៗគ្នា

តារា​សម្ដែង​អាមេរិក Mckenna Grace បាន​ស្លៀក​ឈុត​របស់​កូន​ខ្មែរ ALmée Couture ដែលស្ថិតក្នុង collection Le Jardin des Rêves ធ្លាប់​បាន​បង្ហាញ​នៅ​លើ​វេទិកា New



Leave a Reply

Your email address will not be published.Required fields are marked *