ម្ចាស់ជយលាភី Mister Friendship 2023 បុរសឯក លាវ វេងហួរ នឹងក្លាយជាបុគ្គលសំខាន់ក្នុងការប្រកួតមួយនៅកោះតៃវ៉ាន់ដែលលោកនឹងមានវត្តមានចូលរួមដោយផ្ទាល់នាពេលឆាប់ៗនេះ។

ក្នុងដំណើរទៅកាន់កោះតៃវ៉ាន់នាពេលខាងមុខបុរសឯក លាវ វេងហួរ នឹងចំណាយពេល១ សប្ដាហ៍គិតចាប់ពីថ្ងៃទី ២៨ ខែ មិថុនា ដល់ថ្ងៃទី ០៥ ខែ កក្កដា ឆ្នាំ ២០២៤។ ក្នុងនាមជាម្ចាស់ជយលាភី Mister Friendship 2023 បុរសឯករូបនេះនឹងចូលរួមក្នុងការចែករំលែក ផ្សព្វផ្សាយ ក៏ដូចជាផ្លាស់ប្ដូរវប្បធម៌ និងប្រពៃណីរវាងប្រទេសកម្ពុជា និងតៃវ៉ាន់ផងដែរ។

ដោយឡែកនាថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០២៤ លាវ វេងហួរ នឹងក្លាយជាបុគ្គលសំខាន់ក្នុងការឡើងបំពាក់ឆៀងជូនដល់ Mister Friendship Taiwan-2024 រួមជាមួយម្ចាស់ជយលាភី Mister Friendship Taiwan 2023 និងជា Mister Friendship International 1st Runner Up លោក SKY ។



គួរឱ្យដឹងដែរថា លាវ វេងហួរ បានក្លាយជាម្ចាស់ជយលាភី Mister Friendship នៅក្នុងការប្រកួត Mister Friendship International ឆ្នាំ ២០២៣ កន្លងទៅ៕























Account
Security
Favourite Content