Miss Supranational Cambodia 2024 កំពុងលេចធ្លោ តែហ្វេនបែរព្រួយបារម្ភរឿងនេះទៅវិញ

ជារឿងដ៏គួរឱ្យភ្ញាក់ផ្អើលខ្លាំងមែនទែន សម្រាប់បេក្ខភាព Miss Supranational Cambodia ជំនាន់ទី៣ ​ឈុំ ចាន់ដារ៉ា ដោយនាងបានជាប់ចំណាត់ថ្នាក់ទី៦ក្នុងចំណោម ៧២ ប្រទេស នៃកម្មវិធីប្រកួត Miss Supranational 2024 តាមរយៈចំនួន Follower ខ្ពស់រហូតដល់ 204k នៅលើគណនី Instagram ផ្លូវការរបស់នាង។

លើការបង្ហោះរបស់ទំព័រហ្វេសប៊ុក Miss Supranational ឱ្យដឹងថា កម្ពុជាយើងមានឱកាសឈានចូលទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្នុងការដណ្តើមជយលាភី Miss Influencer Instagram។

ទន្ទឹមដំណឹងដ៏រីករាយនេះ​ ហ្វេនៗក៏មានការសោកស្តាយខ្លាំង ពេលឮដំណឹងថា មកទល់ពេលនេះ Miss Supranational Cambodia 2024 នៅពុំទាន់ទទួលបានទិដ្ឋការ (VISA) ធ្វើដំណើរទៅប្រទេសប៉ូឡូញ ដើម្បីចូលរួមការប្រកួតអន្តរជាតិនៅឡើយទេ ដែលការធ្វើដំណើរទៅយឺតយ៉ាវអាចនឹងប៉ះពាល់ដល់ពិន្ទុរបស់នាងក្នុងការប្រកួតអន្តរជាតិ។

នេះជាក្តីកង្វល់ដ៏ធំធេងរបស់ហ្វេនៗដែលមានចំពោះ ឈុំ ចាន់ដារ៉ា ដោយឆ្នាំនេះពួកគេធ្វើការដាក់ក្តីរំពឹងលើបេក្ខភាពរូបនេះជាខ្លាំងថាអាចនឹងបំបែកកំណត់ត្រានាំកម្ពុជាចូលទៅវគ្គ Top ណាមួយបាន។

គេមិនឃើញស្ថាប័នគ្រប់គ្រង Miss Supranational Cambodia មានប្រតិកម្មអ្វីលើការរឿងយឺតយ៉ាវ VISA នេះឡើយ ផ្ទុយទៅវិញមានតែ ចាន់ដារ៉ា ដែលធ្វើការ live បកស្រាយប្រាប់ហ្វេនៗអំពីដំណើរការយឺតយ៉ាវទាំងនេះ​ ធ្វើឱ្យហ្វេនៗអាណិតដល់បវរកញ្ញារូបនេះជាពន់ពេក ដែលនាងមានសមត្ថភាព ចំណេះដឹងគ្រប់គ្រាន់ក្នុងការប្រកួតប្រជែងជាមួយបេក្ខភាពដទៃ តែបែរជាត្រូវយឺតយ៉ាវរឿងស្នើរសុំ VISA និងការធ្វើដំណើរទៅវិញ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ការសិក្សា៖ ទឹកនោមពីអ្នកឡើងភ្នំ ធ្វើឱ្យទឹកកកលើភ្នំ Everest រលាយអស់ជាង ១៥៤ តោនត្រឹមពេល ៥០ថ្ងៃ

វត្តមានមនុស្សរាប់ពាន់នាក់ដែលឡើងលើភ្នំ Everest បានបញ្ចេញទឹកនោមប្រមាណ ៦ ០០០ លីត្រជារៀងរាល់ថ្ងៃ ដែលអាចរួមចំណែកដល់ការរលាយទឹកកកប្រមាណ ១៥៤ តោន ក្នុងរដូវកាលឡើងភ្នំ

រដ្ឋមន្ត្រីក្រសួងអប់រំផ្ដល់អាហារូបករណ៍ដល់សិស្សទី១២ ដែលរស់នៅតាមបណ្ដាខេត្តថៃឈ្លានពាន

ដំណឹង​ល្អ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ​ យុវជន និងកីឡា បាន​​សម្រេច​ផ្ដល់​ជូន​ដល់​សិស្ស​ទើប​ចប់​ទី១២ ក្នុង​ឆ្នាំ​ន

ស្រាយចម្ងល់ ជនរងគ្រោះពីការបាក់ដីនៅនេប៉ាល់អាចនៅរស់របៀបណា ក្រោយជាប់នៅក្រោមដីដាច់បាយដាច់ទឹកអស់ ៩ ថ្ងៃ?

កាលពីថ្ងៃទី ២៦ ខែសីហា គ្រោះមហន្តរាយបាក់ផ្ទាំងទឹកកកដ៏ធ្ងន់ធ្ងរនៅជ្រលងភ្នំ Trishuli ប្រទេសនេប៉ាល់ បានបង្កឱ្យមានជំនន់ទឹកភក់ និងការបាក់ដីយ៉ាងសន្ធឹក

កម្មវិធីសំពះគ្រូ ដែលរៀបចំឡើងរាល់ឆ្នាំមានអត្ថន័យធំធេងខ្លាំង

សិស្ស​របាំ​ច្រើន​ខេត្ត​ក្រុង​បាន​មក​រាជធានី​ភ្នំពេញ ​ដើម្បី​រៀបចំ​កម្មវិធី​គ្រូល្ខោនប្រចាំឆ្នាំ២០២៦ ក្រោម​ប្រធាន​បទ «មោ​ទ​ក​ភាព​គ្រូ» រៀបចំ​ដោយ​ក្រុម​សិល្បៈ​យុវ

កុំខកខាន! «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» រៀបចំឡើងកាន់តែធំ និងអស្ចារ្យជាងមុននៅកោះពេជ្រ

ព្រឹត្តិការណ៍ពាណិជ្ជកម្មឌីជីថលដ៏ធំសម្បើមប្រចាំឆ្នាំគឺ «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ ១៣ ខែកញ្ញា

​សាស្ត្រាចារ្យ​សិល្បៈ ប៉ុក សុវណ្ណា ចំណុច​ពិសេស «ល្ខោន​និយាយ» តួ​អង្គ​ចេះ​បង្កើត​ទំនាក់ទំនង​ជាមួយទស្សនិកជន

មិន​បត់​បែន​វែង​ឆ្ងាយ​បែក​ជា​អូរ​ហូរ​ជា​ស្ទឹង សាស្ត្រាចារ្យ​សិល្បៈ​ខ្មែរ​អ្នក​គ្រូ ប៉ុក សុវណ្ណា បង្ហាញ​ប្រាប់​ពី​តម្លៃ​ពិត​នៃ​ទម្រង់​ល្ខោន​និយាយ ថា​បើ​សិន​រៀប​ច

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់

អ្នកជាប់បាក់ឌុបត្រៀមខ្លួនចូលរៀនជំនាញ IT សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង ១១ នេះអាចគិតគូរពិចារណា

លទ្ធផល​នៃ​ការ​ប្រឡង​​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាន​ចេញ​រួចរាល់​ហើយ ដូចនេះ​អ្នក​ដែល​ដឹង​ពី​និទ្ទេស និង​លំដាប់​ពិន្ទុ ក៏​អាច​កាន់តែ​ងាយស្រួល​ក្នុង​

មកស្គាល់អ្នកវិទ្យាសាស្ត្រវ័យក្មេងចិន ៥ រូប ដែលបានជួយបង្កើតប្រព័ន្ធ AI ធំៗបំផុតរបស់អាមេរិក

អ្នកវិទ្យាសាស្ត្រជំនាន់ថ្មីដែលកើត និងទទួលការអប់រំនៅប្រទេសចិន កំពុងជួយបង្កើតប្រព័ន្ធ AI ជឿនលឿនបំផុតមួយចំនួនរបស់អាមេរិក ចាប់ពី ChatGPT និង Grok

មកស្គាល់ពីតារាវ័យក្មេងប្រុសស្រី និងកូនក្មួយរបស់សិល្បករល្បីៗ ទើបប្រឡងជាប់បាក់ឌុបថ្មីៗ

នៅ​ព្រឹក​ថ្ងៃ ២ ខែ​កញ្ញា ឆ្នាំ ២០២៦ នេះ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)។ បេក្ខភាព​ប្រឡង​បាក់​ឌុប​