ប៉ុន្មានថ្ងៃមុននេះ Sky លំដាប់រងទី១ បុរសឯក Mister Friendship 2023 ជនជាតិតែវ៉ាន់ បានមានវត្តមានក្នុងប្រទេសកម្ពុជា លើទឹកដីអច្ឆរិយអង្គរ សៀមរាប ដោយមានម្ចាស់ជយលាភីបុរសឯក Mister Friendship 2023 លាវ វេងហួរ ជា Tour Guide ថែមទៀតផង។

លំដាប់រងទី១ ក្នុងកម្មវិធី Mister Friendship 2023 រូបនេះបានបញ្ជាក់ប្រាប់ថា៖«ខ្ញុំមានវត្តមាននៅក្នុងខេត្តសៀមរាបនេះគឺក្នុងដំណើរទស្សនកិច្ចក៏ដូចជាបំពេញការងារផងដែរ»។ ដោយឡែកក្នុងដំណើរទស្សនកិច្ចរបស់ Sky សង្កេតឃើញមានវត្តមានបុរសឯក លាវ វេងហួរ រួមដំណើរជាមួយគ្នា ថែមទាំងមានការថតរូប និងវីដេអូជាច្រើនជាមួយគ្នាថែមទៀតផង។ មិនតែប៉ុណ្ណោះម្ចាស់ជយលាភី Mister Friendship រូបនេះក៏បានធ្វើជាអ្នកនាំផ្លូវ និងរៀបរាប់បង្ហាញពីភាពអស្ចារ្យរបស់ប្រាសាទអង្គរវត្តទៅកាន់លោក Sky (ដូចក្នុងវីដេអូបានបង្ហាញ ៖ https://www.facebook.com/misterfriendshipcambodia.kh/videos/1101789521089429) ។ ភាពស្និតស្នាលរវាងពួកគេបានបង្ហាញឱ្យយើងបានឃើញពីការចែករំលែកនូវវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ដ៏ល្អត្រចះត្រចង់ទៅកាន់គ្នាទៅវិញទៅមក។





គួរឱ្យដឹងដែរថា Sky ជាលំដាប់រងទី១ ក្នុងកម្មវិធី Mister Friendship 2023 ខណៈ លាវវេងហួរ ជាម្ចាស់ជយលាភីពាន បុរសឯក Mister Friendship 2023៕






















Account
Security
Favourite Content