កំលោះសង្ហា លាវ វេងហួរ និង រឿន ណាត បើកចំហទំនាក់ទំនងជាផ្លូវការយ៉ាងផ្អែមល្ហែម!

មិន​នឹក​ស្មាន ​ទង្វើ​​មួយ​របស់ ​Miss Universe Cambodia 2018​​​ អាច​ទាក់​ចិត្ត​​ម្ចាស់​ជយ​លាភី​​បុរស​ឯក​ Mister Friendship 2023 ឱ្យ​បាក់​ចិត្ត​ស្រលាញ់​ដក​ចិត្ត​មិន​រួច​បែប​នេះ​សោះ​។​

បង្ហាញ​វត្តមាន​នៅ​ក្នុង​កម្ម​វិធី​​មួយ​ កញ្ញា​ រឿន​ ណាត ​ដែល​គ្រប់​គ្នា​ស្គាល់​ថា​ជា​​ Miss Universe Cambodia 2018​​​ បាន​បើក​ចំហ​ទំនាក់​ទំនង​ស្នេហា​ជាមួយ​ម្ចាស់​ជយ​លាភី​​បុរស​ឯក​ Mister Friendship 2023​​​​ លាវ ​វេង​ហួរ ​ជា​ផ្លូវ​ការ​ហើយ​។ ​​​​​​ស្នេហា​ដែល​ផ្ដើម​ចេញ​​ពី​ការ​​ចាប់​អារម្មណ៍​គ្នា​ទៅ​វិញ​ទៅ ​​ក្នុង​អំឡុង​ពេល​ធ្វើ​ការ​​រួម​គ្នា​បាន​វេញ​ត្របាញ់​​បេះ​ដូង​កំលោះ​ក្រមុំ​មួយ​គូ​​នេះ​ឱ្យ​មាន​ចិត្ត​ចាប់​អារម្មណ៍​គ្នា​​រហូត​ក្លាយ​ជា​គូ​ស្នេហ៍​។​

ជិត​មួយ​ឆ្នាំ​នៅ​ក្នុង​ទំនាក់​ទំនង​ស្នេហា​មួយ​នេះ ​អ្នក​ទាំង​ពីរ​មិន​សូវ​បាន​បង្ហាញ​នៅ​លើ​បណ្ដាញ​សង្គម​​តែ​ក៏​មិន​បាន​លាក់​លៀម​នោះ​ដែរ​​​​។​ ជាក់​ស្ដែង​ក្នុង​កម្មវិធី​ទូរទស្សន៍​មួយ ទំនាក់ទំនងអ្នកទាំងពីរត្រូវបានលាតត្រដាងថា ពិតជាគូស្នេហ៍​​ប្រាកដ​មែន​។

និយាយ​ទាំង​ស្នាម​ញញឹម កំលោះសង្ហា ​លាវ​ វេង​ហួរ​ បាន​បញ្ជាក់​ប្រាប់​ថា​​ លោក​​ស្រលាញ់អត្តចរិតរបស់​ រឿន​ ណាត​​។​ លោក​បាន​ចាប់​អារម្មណ៍​ស្រី​ស្អាត​រូប​នេះ​នៅ​ពេល​ដែល​នាង​បាន​យក​ម្ហូប​មក​ចែក​ឱ្យ​ក្រុម​ការងារ​ថត ​ព្រម​ទាំងបាន​ប្រមូល​ចាន​ទៅ​លាង ​ក្រោយ​​ពេល​ហូប​អាហារ​រួច​ ​ទង្វើ​តូច​ៗ​ទាំង​នេះ​អាច​ទាក់​ចិត្ត​បុរស​សង្ហា​រូប​នេះ​​​ឱ្យ​លង់​ស្រលាញ់​លើ​​រូប​នាង​​ដក​ចិត្ត​មិន​រួច​។​

និយាយ​ពី​ស្រី​ស្អាត​ រឿន​ ណាត​ ក៏​មិន​ភ្លេច​សរសើរ​បុរស​កំពូល​ស្នេហ៍​របស់​ខ្លួន​ដែរ​ថា​ វេង​ហួរ​ ជា​បុរស​ម្នាក់​ដែល​ចាំ​នាង​ធ្វើ​ខ្លួន​ដោយ​មិន​រអ៊ូ​រ។​​ នៅ​ក្នុង​បទ​សម្ភាស​អ្នក​ទាំង​ពីរក៏បាន​បង្ហាញដែរ​ថា​ ពួក​គេ​មិន​ដែល​ត្រូវ​បាន​ដៃ​គូហាម​មិនឱ្យ​​ធ្វើ​រឿង​នេះ​ ឬ​រឿង​នោះ​ឡើយ​ព្រោះ​ពួក​គេ​សុទ្ធ​តែ​បាន​ដឹង​ពី​ទំនួល​ខុស​ត្រូវ​ និង​អ្វី​ដែល​គួរ​ និង​មិន​គួរ​ធ្វើនៅ​ក្នុង​ទំនាក់​ទំនង​មួយ​នេះ​។​

ក្រោយ​បាន​ដឹង​ថា​អ្នក​ទាំង​ពីរ​ពិត​ជា​គូរ​ស្នេហ៍​ មហាជន​អ្នក​គាំទ្រ​​ដែល​តែង​តែ​តាម​ដាន ​និង​ចង់​ឱ្យ​អ្នក​ទាំង​ពីរ​ក្លាយ​ជា​គូស្នេហ៍​ក៏​បាន​បង្ហាញ​អារម្មណ៍​រំភើប​រីក​រាយ​ និង​បាន​ជូនពរ​អាយដល​ទាំង​ពីរ​របស់​ពួក​គេ​ថែម​ទៀត​ផង​៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ប្រទេសជប៉ុនមានប្រជាជនអាយុចាប់ពី ១០០ ឆ្នាំឡើងទៅ លើស ១ សែននាក់

ប្រទេសជប៉ុនបានជួបប្រទះនូវការធ្លាក់ចុះនៃចំនួនប្រជាជនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ប៉ុន្តែមានក្រុមអាយុមួយដែលកំពុងកើនឡើងសមាជិកថ្មីៗ ហើយមានចំនួនច្រើនជាងពេលណាៗ

អ្នកជំនួញវ័យក្មេង ងន ដេវីដសំបូរ ប្រើទុនជាង ៦លានដុល្លារ បើករោងចក្រផលិតត្រីខ នៅកម្ពុជា

ហ៊ាន​សម្រេច​ចិត្ត​ត្រឡប់​មក​កម្ពុជា ត្បិត​លោក​ជឿជាក់​​ប្រជាជន​កម្ពុជា​ថែ​របស់​ដែល​ខ្លួន​អាច​បង្កើត​បាន ហើយនេះជាហេតុផលដែលអ្នក​ជំនួញ​វ័យ​ក្មេង​ ងន ដេវីដសំបូរ ​ចំណ