ធ្លាប់ត្រូវគេរិះគន់មិនសមគ្នា! Leanne Li ប្រាប់ពីហេតុផលធ្វើឲ្យនាងលង់ស្នេហ៍ស្វាមីដកចិត្ដមិនរួច

ប្ដីប្រពន្ធតារាសម្ដែង Wong ChoLam និង Leanne Li ត្រូវបានមហាជនជាច្រើនចាត់ទុកថាជាគូស្នេហ៍  goal មួយនៅក្នុងវិស័យសិល្បៈ ហុងកុង។ មែនទែនទៅ បើទោះជាត្រូវគេសរសើរពីភាពផ្អែមល្ហែម និងមានទំនាក់ទំនងស្អិតល្មួត តែអ្នកទាំងពីរក៏ចៀសមិនផុតពីពាក្យមិនល្អ និងត្រូវគេរិះគន់ថាមិនសមគ្នាផងដែរ។

មែនទែនទៅ តារាស្រី Leanne Li ជាតារាស្រីមានសម្រស់ស្រស់ស្អាតលេចធ្លោម្នាក់ និងមានកម្ពស់ខ្ពស់ស្រឡះខ្លាំង។ ចំណែកតារាប្រុស Wong ChoLam វិញជាតារាប្រុសមិនសូវបានកម្ពស់ និងត្រូវបានគេលើកឡើងថា មានមុខមាត់មិនស្រស់សង្ហាឡើយ។ នៅពេលដែលអ្នកទាំងពីរប្រកាសពីដំណឹងល្អរៀបមង្គលការក្នុងឆ្នាំ ២០១៥ អ្នកទាំងពីរទទួលបានទាំងការជូនពរ និងការរិះគន់។

ថ្មីៗ នេះ តារាស្រី Leanne Li បានផ្ដល់បទសម្ភាស និងនិយាយរំឭកដល់ស្វាមីរបស់នាង។ នាងក៏បានទម្លាយពីមូលហេតុធ្វើឲ្យនាងលង់ស្រឡាញ់ស្វាមីដកចិត្ដមិនរួច និងព្រមផ្ញើជីវិតរៀបការជាមួយស្វាមីរបស់នាងលោក Wong ChoLam។

នាងបានលើកឡើងថា៖ នៅពេលដែលនាងបានជួបស្វាមីដំបូងពេលនោះលោកទើបមានអាយុ ២៥ ឆ្នាំប៉ុណ្ណោះ ប៉ុន្ដែលោកជាមនុស្សឧស្សាហ៍ព្យាយាម និងខិតខំប្រឹងប្រែង។ បើទោះជាលោកមិនមានឱកាសសម្ដែងជាតួឯកធំៗ ដូចតារាប្រុសផ្សេងៗ តែលោកនៅតែខិតខំប្រឹងប្រែង ជាពិសេសលោកមើលថែទាំគ្រួសាររបស់ខ្លួនបានយ៉ាងល្អ។

នាងក៏បានលើកឡើងថា​៖ ស្វាមីរបស់នាងជាមនុស្សមានភាពស្មោះត្រង់ម្នាក់ និងយកចិត្ដទុកដាក់ចំពោះមនុស្សជុំវិញ។ បើទោះជារវល់យ៉ាងណាតែលោកក៏មិនដែលភ្លេចក្រុមគ្រួសារ ម្ដាយ ភរិយា និងកូនៗ។ បើទោះជាមិននៅក្បែរក៏លោកតែងតែទាក់ទងតាមទូរសព្ទជានិច្ច។ លោកមិនដែលឲ្យភរិយាហត់នឿយឡើយ រាល់ពេលចេញទៅក្រៅ ឬដើរកម្សាន្ដ បើទោះជាលោកពរកូនតូចហើយ ក៏លោកនៅតែជួយកាន់របស់របរផ្សេងទៀត។ លោកពិតជាជួយសម្រាលការងារជាច្រើន និងមិនឲ្យនាងហត់នឿយច្រើន។

នាងបន្ដថា៖ នៅពេលដឹងថានាងស្រឡាញ់ចូលចិត្ដការធ្វើម្ហូប ស្វាមីរបស់នាងក៏បានលើកទឹកចិត្ដឲ្យនាងខិតខំប្រឹងប្រែង និងបោះពុម្ពសៀវភៅទាក់ទងនឹងម្ហូបផងដែរ។ នៅពេលដែលនាងចង់ធ្វើអ្វីមួយ លោកតែងតែជួយគិតគូរ និងគាំទ្រជានិច្ច។ លោកមិនដែលបង្ហាញពីអារម្មណ៍ធុញទ្រាន់ណាមួយចំពោះគ្រួសារ ឬនាងនោះទេ។ បើសួរថា ហេតុអ្វីស្រឡាញ់ និងព្រមរៀបការជាមួយស្វាមីនាងលោក  Wong ChoLam នេះហើយគឺជាហេតុផល។

គួរបញ្ជាក់ថា តារាប្រុស Wong ChoLam និងតារាស្រី Leanne Li បានរៀបការនៅក្នុងឆ្នាំ ២០១៥។ បច្ចុប្បន្ន អ្នកទាំងពីរមានចំណងដៃកូនស្រីពីរនាក់គឺ Gabby និង Hayley៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ