៥ ឆ្នាំហើយទើបដឹង សុគន្ធ និសា ជាសហស្ថាបនិកគ្លីនិកកែសម្ពស្សដ៏ធំមួយនៅភ្នំពេញ!

យើងធ្លាប់ដឹងថា សុគន្ធ នីសា គឺជាតារាចម្រៀងអាជីព ហើយ​នោះក៏ជាប្រភពចំណូលដ៏​ធំ​ផង​ដែរ ប៉ុន្តែកន្លងមកពុំសូវមានអ្នកដឹងឡើយថា ការពិតទៅម្ចាស់បទ «ផ្ការីកក្បែរសន្សើមទឹកភ្នែក» ក៏បានបោះទុនលើគ្លីនិកព្យាបាលស្បែក និងកែសម្ផស្សដ៏ធំមួយនៅរាជធានីភ្នំពេញ ឈ្មោះថា The K Clinic។ 

តួយ៉ាង កាលពីថ្ងៃទី ២០ ខែមករា កន្លងទៅ នីសា និងស្ថាបនិក ២ រូបទៀតគឺ លោកជំទាវ អ៊ឹង គីមជូ និងវេជ្ជបណ្ឌិត អ៊ឹង គីមជង បានរៀបចំកម្មវិធីគម្រប់ខួប ៥ ឆ្នាំ នៃការបើកដំណើរការគ្លីនិកនេះយ៉ាងអធិកអធម នៅទីតាំង The Penthouse ដោយគេឃើញវត្តមានសិល្បករ-សិល្បការិនី និងបវរកញ្ញាល្បីលំដាប់ប្រទេសជាច្រើនរូបបានមកចូលរួមសម្តែងការអបអរសាទរជាមួយរាជិនីសម្រស់នេះ។

តារាចម្រៀងសំឡេងស្រទន់ សុគន្ធ នីសា បានឱ្យដឹងថា កន្លងមកទស្សនិកជនភាគច្រើនតែងយល់ច្រឡំថា អ្នកនាងជា presenter របស់គ្លីនិកនេះ ព្រោះឃើញរូបថតក្នុង poster ញឹកញាប់ តែការពិតទៅអ្នកនាងមានចំណែកក្នុងគ្លីនិកនេះរយៈពេល ៥ ឆ្នាំហើយ គ្រាន់មិនបង្ហាញតែប៉ុណ្ណោះ។ ទើបថ្ងៃគម្រប់ ៥ ឆ្នាំនេះ ដែលអ្នកនាងសម្រេចចិត្តបើកបង្ហាញឱ្យសាធារណជនដឹងថា ការពិតទៅអ្នកនាងមានតួនាទីជាសហស្ថាបនិកក្នុងគ្លីនិកនេះ។

តារាស្រីដែលគ្រប់គ្នាចាត់ទុកថាជារាជិនីសម្រស់ សុគន្ធ នីសា បន្តថា ទោះបីមានភាគហ៊ុនតិចតួចក្នុងគ្លីនិកនេះ តែអ្នកនាងសប្បាយចិត្តណាស់ដែល The K Clinic រីក​ចម្រើន​លូតលាស់ទៅមុខរាល់ឆ្នាំ និងបានផ្តល់​សេវាកម្មព្យាបាលស្បែក និងកែសម្ផស្សប្រកបដោយគុណភាព និងប្រសិទ្ធភាពជូនអតិថិជន និងបណ្តាមិត្តភ័ក្ដិអ្នកសិល្បៈដែលបាន​មកជាវសេវាកម្មនៅទីនេះ។ អ្នកនាងសង្ឃឹមថា ឆ្នាំថ្មីនេះអ្វីៗនឹងរលូនទៅតាមការគ្រោងទុក ឆ្ពោះទៅការព​ង្រីកសាខាបន្ថែម ដើម្បីបំពេញតម្រូវការទស្សនិកជន។

ក្រឡេកទៅការងារសិល្បៈវិញ តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាសរូបនេះ ទទួលស្គាល់ថា រយៈពេលចុងក្រោយ អ្នកនាងមិនសូវមានបទចម្រៀងថ្មី ទម្លាក់លើទីផ្សារទេ ដោយសារជាប់រវល់ការងារផ្សេងៗច្រើន ប៉ុន្តែក៏មិនចោលការច្រៀងនោះឡើយ គ្រាន់តែមិនសូវសម្រុកចេញបទថ្មីច្រើនដូចកាលពីមុនប៉ុណ្ណោះ។ កត្តានេះធ្វើឱ្យ ម្ចាស់បទ «ស្រក់ទឹកភ្នែក​ពេលកំពុងញញឹម» មានក្តី​សង្ឃឹមតិចតួច តែមិនថ្វីទេ ព្រោះនាងយល់ថា ការងារសិល្បៈមិនស្ថិតស្ថេរឡើយ ដូច្នេះយើងគួរតែឆ្លៀតបង្កើតអ្វីផ្សេងទៀតសម្រាប់ខ្លួនឯង បើផ្នែកណាមួយជោគជ័យយើងគួរតែស្រវាចាប់ឱកាសនោះឱ្យបានល្អ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ