Lauryn សង្សារ វណ្ណដា ក្លាយជា BA តំណាងផលិតផលថែរក្សាសម្រស់

កញ្ញា Lauryn ដែល​មហាជន​ស្គាល់​ថា​ជា​សង្សារ​សំណព្វ​ចិត្ត​កំពូល​តារា​រ៉េប វណ្ណដា បន្ត​កាន់​កាប់​ការងារ​ធំ​ថែម​មួយ​ទៀត​ហើយ ក្រោយ​ក្លាយ​ជា BA ផលិតផល​ដ៏​ល្បី​មួយ ​ក្នុង​ចំណោម​ផលិតផល​អន​ឡាញក្នុង​ស្រុក​ជាច្រើន។

សម្រាប់ Lauryn ទោះ​ជា​មិនមែន​អ្នក​ស្ថិត​ក្នុង​វិស័យ​សិល្បៈ តែ​នាង​ពិតជា​មាន​សមត្ថភាព​មិន​ធម្មតា​ឡើយ អាច​ក្ដោប​បាន​ឱកាស​ល្អ​ៗ និង​ឈាន​ទៅ​ដល់​ការ​ឈរ​ជើង​ជា​អ្នក​តំណាង​ផលិតផល។ ដូច​កាល​ថ្ងៃ ៣ ខែ​កុម្ភៈ កន្លង​ទៅ Lauryn វ័យ ២១ ឆ្នាំ​បាន​ចុះ​ហត្ថលេខា ក្លាយជា BA ឲ្យ​ផលិតផល​ក្នុង​ស្រុក​មួយ បន្ទាប់ពី​ប្រើប្រាស់​ខ្លួនឯង​រាប់​ឆ្នាំ។

ត្បិតទើប​ទទួល​បាន​តំណែង BA លើក​ដំបូង តែ​ Influencer ស្រស់​ស្អាត និង​វ័យ​ក្មេង​រូប​នេះ មាន​ការងារ​ផ្សព្វផ្សាយ​ជាច្រើន​រួច​មក​ហើយ។ មិន​តែ​ប៉ុណ្ណោះ Lauryn ក៏​ធ្លាប់​បាន​បង្ហាញ​វត្តមាន​លើ TVC ឲ្យ​ក្រុមហ៊ុន​មួយ​ចំនួនផងដែរ ដោយ​សុទ្ធសឹង​ជា​ក្រុមហ៊ុន​មាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ។ បង្ហាញ​ខ្លួន​ក្នុង​កម្មវិធី​ចុះ​ហត្ថលេខា Lauryn ពិតជា​ស្រស់​ស្អាត​ជាមួយ​ឈុត​ពណ៌​ស្វាយ លាយ​ពណ៌​ខ្មៅ ព្រម​ជាមួយ​សក់​ខ្លី។

ភ្នែក​រាប់​សិប​គូ​បាន​បាញ់​សម្លឹង​ទៅ​កាន់ Lauryn ដោយសារតែ​រូបរាង​ដ៏ស្រឡូន​​ស្អាត សាច់ស​ខ្ចី ធ្វើឲ្យ​គេ​គន់​ហើយ​មិន​ណាយ​សោះ។ ចាប់តាំងពី វណ្ណដា បង្ហាញ​ពី​ទំនាក់ទំនងជាមួយ Lauryn ជាសាធារណរួចមក នាង​ត្រូវ​បាន​មហាជន​ស្គាល់​ច្រើន​ឡើង​ៗ ពិសេស​ក្នុង​ចំណោម​អ្នក​គាំទ្រ​របស់​កំពូល​តារា​រ៉េប​ប្រចាំ​ប្រទេស​តែម្ដង៕

រូបភាព៖ Oung Zellinich X Snow Blanc



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ម្ចាស់ស្នាដៃសៀវភៅ The Man Who stole the gods នឹងបង្ហាញវត្តមាននៅកម្ពុជា

ម្ចាស់​ស្នាដៃ​សៀវភៅ «The Man Who stole the gods» នឹង​បង្ហាញ​វត្តមាន​ដោយ​ផ្ទាល់​នៅ​កម្ពុជា​ដើម្បី​ចូលរួម​ចែក​រំលែក និង​បក​ស្រាយ​រឿងរ៉ាវ​នៃ​ការ​លួច​និង​ជួញ​ដូរ​វត

“រឿងរ៉ាវក្មេងប្រុសកម្សត់ AI” ក្លាយជាអន្ទាក់ផ្លូវចិត្ត បោកប្រាស់យកប្រាក់ពីមនុស្សចាស់នៅចិន

មនុស្សចាស់នៅប្រទេសចិនចាញ់បោកវីដេអូដែលបង្កើតដោយ AI ដោយជួយទិញទំនិញដែលមានតម្លៃខ្ពស់ជាងទីផ្សារ ខណៈជនខិលខូចអាចរកប្រាក់កម្រៃចន្លោះ ២ ០០០ ទៅ ៣ ០០០ យ៉ន់

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតកំពុងវាយលុកប្រព័ន្ធទូទឹកកកផ្សារទំនើបទូទាំងអឺរ៉ុប ស្របពេលប្រទេសជាច្រើនប្រកាសឱ្យប្រជាជនទិញស្បៀងត្រៀមទុក

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតបានវាយលុកលើហាងទំនិញគ្រឿងទេស និងផ្សារទំនើបនានានៅក្នុងប្រទេសអឺរ៉ុបយ៉ាងហោចណាស់ចំនួនប្រាំបួន កាលពីថ្ងៃចន្ទ ដែលបានជំរុញឱ្យសហភាព

បុរសចិនម្នាក់ប៉ងធ្វើអត្តឃាតក្រោយបែកធ្លាយវីដេអូអាក្រាត និងទិន្នន័យផ្ទាល់ខ្លួនទាំងអស់ បន្ទាប់ពីធ្លាក់ចូលក្នុងអន្ទាក់ Romance Scam

ថ្មីៗនេះយោងតាមតម្រុយរាយការណ៍ពីប្រជាពលរដ្ឋ សមត្ថកិច្ចប៉ូលិសទីក្រុង Huludao ខេត្ត Liaoning បានបំបែកក្រុមឧក្រិដ្ឋកម្មពាក់ព័ន្ធនឹងអំពើទុច្ចរិតថ្មីមួយដែលដឹកនាំដោយ

ឱកាសសម្រាប់អ្នក Single! ហ្វាំងឡង់ផ្តល់ដំណើរកម្សាន្តឥតគិតថ្លៃដល់អ្នកឥតគូ មកស្វែងរកស្នេហ៍ពិតលើទឹកដីប្រទេសខ្លួន

ប្រទេសហ្វាំងឡង់កំពុងស្វែងរកអ្នកនៅលីវពីជុំវិញពិភពលោកចំនួន ១៦ នាក់ ដែលស្ម័គ្រចិត្តចូលរួមដំណើរកម្សាន្តដោយឥតគិតថ្លៃរយៈពេល ៤ ថ្ងៃ ដើម្បីធ្វើការណាត់ជួបបែប Blind date

មាលា ជាប់ក្នុងបញ្ជីឈ្មោះបេក្ខភាព The 100 most beautiful faces 2026 ពី វេទិកា​កម្សាន្ត TC Candler

កូន​ខ្មែរ​កាត់​បារាំង Mélia Constantin ត្រូវ​បាន TC Candler ដែល​ជាវេទិកាកម្សាន្ត​ដ៏​ល្បីល្បាញ​លើ​ពិភពលោក បាន​ជ្រើសរើស​ឲ្យ​មាន​ការ​បោះឆ្នោត ដើម្បី​ក្លាយ​ជា​បេក្ខ

អបអរសាទរ! ក្រសួងវប្បធម៌ប្រកាសពីការប្រគល់ត្រលប់វត្ថុសិល្បៈខ្មែរចំនួន ១៨ ពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស

នៅល្ងាចថ្ងៃទី៣០ ខែតុលានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រកាសអំពីការប្រគល់ត្រឡប់មកកម្ពុជាវិញនូវវត្ថុសិល្បៈខ្មែរចំនួន១៨ រូប/បំណែក ដែលបានស្វែងរកឃើញ

កម្ពុជា​រក​ឃើញ​ផូស៊ីល​ឈើ​បុរាណ ៣ កន្លែងទៀតក្នុង​ស្រុកសេសាន ខេត្ត​ស្ទឹងត្រែង

ថ្មីៗ នេះ​ក្រុម​ការងារ​ជំនាញ​នៃ​ការងារ​កំណាយ​ស្រាវជ្រាវ​ផូស៊ីល​ឈើ​បុរាណ ដែល​មាន​អាយុកាល​ចាប់​ពី ១០ម៉ឺន​ឆ្នាំ ដល់ ២ លាន​ឆ្នាំ បាន​ស្វែង​រក​ឃើញ​រណ្ដៅ​សំខាន់ៗ​ចំនួ

ឲ្យពិន្ទុប៉ុន្មាន? រូបសំណាក «បង្កងទឹកសាប» លេចចេញជារូបរាង លើទឹកដីខេត្តតាកែវ

ខេត្ត​តាកែវ បង្កើត​សមិទ្ធផល​ថ្មី​មួយ​ទៀត​នៅ​លើ​ទឹក​ដី​របស់​ខ្លួន។ រូប​សំណាក់ «បង្កង​ទឹក​សាប» កំពុង​លេច​រូបរាង​នៅ​លើ​ទឹក​ដី​នៃ​ខេត្ត​តាកែវ ថែម​ទទួល​បាន​ការ​សរសើរ

តារា​ហូលីវូដ Mckenna Grace តួស្រីក្នុងរឿង ​”The Hunger Games” គ្រង​ឈុត​រចនា​ដោយ​កូន​ខ្មែរ ​បរទេសសរសើរគ្រប់ៗគ្នា

តារា​សម្ដែង​អាមេរិក Mckenna Grace បាន​ស្លៀក​ឈុត​របស់​កូន​ខ្មែរ ALmée Couture ដែលស្ថិតក្នុង collection Le Jardin des Rêves ធ្លាប់​បាន​បង្ហាញ​នៅ​លើ​វេទិកា New



Leave a Reply

Your email address will not be published.Required fields are marked *