រំជួលចិត្ត! តាមពិត Barbie Hsu បានព្យាយាមទៅរកពេទ្យ ៤ដងដែរ តែបែរមិនទទួលបានការព្យាបាលត្រឹមត្រូវ

អ្នកមគ្គុទ្ទេសក៏ម្នាក់ បានចែករំលែកព័ត៌មានលម្អិតមុននឹង Barbie Hsu បាត់បង់ជីវិតថា ក្រុមគ្រួសាររបស់នាងបានព្យាយាមនាំតារាស្រីរូបនេះទៅកាន់មន្ទីរពេទ្យរហូតដល់ទៅ ៤ដង តែបែរជាមិនទទួលបានការព្យាបាលត្រឹមត្រូវ រហូតនាំឱ្យនាងបាត់បង់ជីវិតនៅព្រឹកថ្ងៃទី២ ខែកុម្ភៈ។

សារព័ត៌មានតៃវ៉ាន់ ET Today បានរាយការណ៍ថា Barbie Hsu បានឆ្លងនូវជំងឺផ្ដាសាយធំប្រភេទ A ដែលកំពុងតែរាតត្បាតនៅក្នុងប្រទេសជប៉ុន ស្របពេលដែលតារាស្រីរូបនេះធ្លាប់កើតមានជំងឺឆ្កួតជ្រូក និងជំងឺបេះដូងផង ទើបធ្វើឱ្យនាងងាយឆ្លងនូវជំងឺដទៃ ជាក់ស្ដែងគឺ ជំងឺរលាកសួតរហូតនាំឱ្យមានការបាត់បង់ជីវិតកើតឡើង។

តាមរយៈប្រភពដដែលបានឱ្យដឹងបន្ថែមថា លោកវេជ្ជបណ្ឌិតម្នាក់ដែលមានឈ្មោះថា Su Yifeng បានចេញមកចែករំលែកនៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកថា៖ “​ការ​ទៅ​ព្យាបាល​នៅ​បរទេស​គឺ​មិន​ស្រួល​ទេ ។ នាងមិនបានទទួលការព្យាបាលត្រឹមត្រូវនៅមន្ទីរពេទ្យទេ ទោះបីជា​បាន​ទៅ​ជួប​គ្រូពេទ្យ​ ៤ដង​ក៏ដោយ ក៏​នាងត្រូវបាន​បញ្ជូនត្រឡប់មក​ផ្ទះវិញ​ម្តង​ហើយ​ម្តងទៀត​”។

ទន្ទឹមគ្នានេះដែរ អ្នកមគ្គុទ្ទេសក៏ដែលមើលថែគ្រួសាររបស់តារាស្រីរូបនេះនៅពេលដែលដើរកម្សានក្នុងប្រទេសជប៉ុន បានរៀបរាប់ពីអាការដំបូងរបស់ Barbie Hsu ថា នាងបានអាការក្អក និងកើតហឺតតាំងតែពីថ្ងៃទី២៩ ខែមករាមកម៉្លេះ ហើយតារាស្រីរូបនេះមិនបានចាកចេញពីកន្លែងស្នាក់នៅរបស់ខ្លួនឡើយ នៅថ្ងៃទី៣០ ដល់ថ្ងៃទី៣១។ បុគ្គលដដែលនេះបានឱ្យដឹងបន្ថែមថា ក្រោយពីសុខភាពរបស់ Barbie Hsu កាន់តែចុះខ្សោយ នៅប្រមាណពាក់កណ្ដាលយប់ គ្រួសាររបស់នាងក៏មានការហៅឡានសង្គ្រោះបន្ទាន់នឹងនាំនាងទៅកាន់មន្ទីរពេទ្យ តែក៏ត្រូវបានបញ្ជូនត្រឡប់មកវិញ។

ប្រភពដដែលបានរៀបរាប់តទៀតថា នៅថ្ងៃទី១ ខែកុម្ភៈ គ្រួសាររបស់ Barbie Hsu បាននាំនាងទៅត្រួតសុខភាពនៅគ្លីនិកមួយកន្លែងម្ដងទៀត តែគ្លីនិកនេះបានប្រាប់ថាមិនអាចព្យាបាលបានទេ និងណែនាំឱ្យទៅព្យាបាលនៅមន្ទីរពេទ្យដែលធំជាងនេះ ហើយគ្រូពេទ្យក៏បានពិនិត្យឃើញថា Barbie Hsu បានឆ្លងជំងឺផ្ដាសាយធំ និងបានបើកថ្នាំគ្រាប់ឱ្យនាងលេប។  

យ៉ាងណាមិញ ទោះបានទទួលថ្នាំរួចទៅហើយក្ដី តែស្ថានភាពសុខភាពរបស់តួស្រីឯកស្រីរបស់រឿង Meteor Garden កាន់តែយ៉ាប់យ៉ឺនជាងមុន ទើបក្រុមគ្រួសារបាននាំនាងទៅរកពេទ្យសាជាថ្មី។ ជាអកុសល​ នៅម៉ោង ៧ព្រឹក ថ្ងៃទី២ ខែកុម្ភៈ Barbie Hsu ក៏បានបាត់បង់ជីវិត ទាំងដែលកំពុងដើរលេងក្នុងប្រទេសជប៉ុន។  

ទាក់ទិននឹងការព្យាបាលជំងឺមួយនេះ លោកវេជ្ជបណ្ឌិត Su Yifeng បានចែករំលែកបន្ថែមថា៖ “ផ្ដាយសាយធំអាចធ្វើឱ្យមានការរលាកនៅផ្នែកផ្សេងៗនៃរាងកាយ​ និងគួរទទួលបានការព្យាបាលតាមរយៈការចាក់ថ្នាំ ឬសារធាតុបំពេញជាតិទឹកដើម្បីការពារការខ្វះខាតទឹកក្នុងរាងកាយ។ ផ្ទុយមកវិញ ជំនួសដោយការទទួលបានការព្យាបាលយ៉ាងត្រឹមត្រូវ គាត់បែរជាត្រាំទឹកក្ដៅ ដែលធ្វើឱ្យមានការបែកញើសកាន់តែខ្លាំង និងអាចធ្វើឱ្យសុខភាពកាន់តែធ្លាក់ចុះខ្លាំង”។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះ គ្រួសាររបស់ Barbie Hsu កំពុងតែស្នាក់នៅក្នុងប្រទេសជប៉ុននៅឡើយ ដើម្បីធ្វើការបូជាសពរបស់នាង មុននឹងនាំយកធាតុរបស់តារាស្រីរូបនេះ ត្រឡប់មកកាន់ទីក្រុងតៃវ៉ាន់វិញ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ



Leave a Reply

Your email address will not be published.Required fields are marked *