ផលិតកម្មក្នុងស្រុក អិល ឌី ភាពយន្តបានកំពុងផលិតភាពយន្តខ្នាតធំ ១រឿងទៀតហើយដែលមានការចូលរួមសម្ដែងពីសំណាក់តារាស្រីល្បីឈ្មោះ Kon Ant និង ស្រីស្អាត មីណា ត្រៀមចាក់បញ្ចាំងជូនទស្សនានៅតាមបណ្ដារោងកុនក្នុងស្រុកនាពេលឆាប់ៗនេះ។


រាល់ខ្សែរឿងរបស់ផលិតកម្មក្នុងស្រុកមួយនេះតែងទទួលបានការគាំទ្រភ្លូកទឹកភ្លូកដី ជាពិសេសពីសំណាក់មហាជនជាពិសេសក្នុងស្រុកតែម្ដង។ ជាក់ស្ដែង ថ្មីៗនេះផលិតកម្ម អិលឌី បានកំពុងត្រៀមផលិតរឿងថ្មីដែលមានចំណងជើងថា «សាសនាងងឹត» ដែលមានការចូលរួមសម្ដែងពីសំណាក់នាដការី សុគា គឹមលាង (Kon Ant ) និង INFLUENCER ល្បីឈ្មោះ ហុង ស្រីពេជ្រ (Mi Na) ។ តារាស្រីដ៏មានឥទ្ធិពលទាំងពីររូបនឹងចាប់ដៃគ្នាចូលខ្លួនមកអង្រួនខ្សែភាពយន្តខ្នាតធំមួយនេះបង្កើតជាទស្សនីយភាពមួយប្លែកសម្រាប់មហាជនអ្នកគាំទ្រខ្សែភាពយន្តរបស់កម្ពុជា។


គួរឱ្យដឹងដែរថា នេះជាលើកដំបូងសម្រាប់ នាដការីរូបស្រស់ សុគា គឹមលាង ក្នុងការចូលរួមសម្ដែងចាប់តាំងពីប្រឡូកក្នុងវិស័យខ្សែភាពយន្ត ក៏អាចនិយាយបានថានេះភាពយន្ដខ្នាតធំដំបូងសម្រាប់តារាចម្រៀងដែលពោរពេញដោយទេពកោសល្យចម្រុះ និងពូកែវោហារសព្ទ មីណា ដូចគ្នាដែរ៕























Account
Security
Favourite Content