ល្អហួស ក្លាយជាតារាស្រីជំនាន់ថ្មី ត្រូវប៉ាន់ផ្នែកថតម៉ូដសម្លៀកបំពាក់សម្អាងការ

សម្រាប់​ ល្អហួស ដែល​ជា​ម្ចាស់​មកុដ Miss Preteen Junior Idol World 2024 នោះ តែងតែ​ធ្វើឲ្យ​គ្រប់គ្នា ពោល​សរសើរ​ពី​រូប​សម្រស់​ដ៏​សោភា​ផូរផង់​ពី​ធម្មជាតិ បូក​រួម​មាន​ក្បួន​ថែរក្សា​សម្ផស្ស​ផ្សេង​ៗ ធ្វើឲ្យ​យុវតី​រូប​នេះ​កាន់តែ​លេចធ្លោ​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។

កន្លង​មក ល្អហួស បាន​ថត​ប្រម៉ូត​ឲ្យ​សម្អាងការ​ច្រើន​រាប់​មិន​ចង់​អស់​ហើយ ហើយ​ឈុត​ទាំង​អស់​ដែល​នាង​ស្លៀក ពិតជា​ទទួល​បាន​ការ​គាំទ្រ​ពី​អតិថិជន។ ជូរី ល្អហួស តែងតែ​ស្ថិត​ក្នុង​ក្រសែភ្នែក​ម្ចាស់​សម្អាងការ ហើយ​ថ្មី​ៗ​នេះ​ដែរ​កូនស្រី​ច្បង ដេនី ក្វាន់ ក៏​បាន​បន្ត​សកម្មភាព​ការងារ​មួយ​នោះ​ទៀត ដោយ​លើកនេះ សម្រស់ ល្អហួស រឹតតែ​ស្រទន់។

ឈុត​សម្លៀកបំពាក់​ខ្មែរ​បុរាណ​ដែល ជូរី ល្អហួស គ្រង​ឲ្យ​សម្អាងការ​មួយ ឃើញ​ថា​ទាំង ឈុត និង​គ្រឿង​អលង្ការ​ពិតជា​ស័ក្តិសម​ជាមួយ​រូប​សម្រស់​នាង​ម៉ាច់។ ជាពិសេស​មកុដ​អប្សរា​តូច ដាក់​ពី​លើ​សក់ ពិត​ជា​ស្រស់​ចាំងចែង រហូត​អ្នក​គាំទ្រ​ក៏​បាន​ពោល​ដែរ​ថា ល្អហួស ពិតជា​គ្រាប់​ពេជ្រ​ដ៏​មាន​តម្លៃ​របស់​កម្ពុជា​ពិត​ៗ ដោយ​បាន​គ្រង​ឈុត​បុរាណ​ខ្មែរ​ចំ​តួ​បែប​នេះ។

ប៉ុន្មាន​ថ្ងៃ​មុន ល្អហួស ទើប​ទម្លាក់​បទ​ចម្រៀង​ថ្មី «ម៉ាក់ឈរពីក្រោយ» ដោយ​មាន​ការ​គាំទ្រ​ខ្លាំង ពី​សំណាក់​អ្នក​លេង​បណ្ដាញ​សង្គម។ មិន​ត្រឹម​មមាញឹក​រឿង​ចម្រៀង​ឡើយ Miss Preteen Junior Idol World 2024 វ័យ ១៦ ឆ្នាំ​រូបនេះ ក៏​រវល់​ខ្លាំង​ក្នុង​ការងារ​ប្រម៉ូត​ផលិតផល​ថែរក្សា​សម្រស់​ផ្សេង​ៗ​បន្ថែម​ទៀត។

កូនស្រី​ច្បង​អតីត​តារា​សម្ដែង ដេនី ក្វាន់ គឺជា​តារា​ស្រី​មួយ​រូប​ត្រូវ​ប៉ាន់​ផ្នែក​ថត​សម្អាងការ​មិន​ថា​មុខ​មាត់ កម្ពស់ គឺ​ត្រូវ​ជាមួយ​ម៉ូដ​សម្លៀកបំពាក់​តែម្ដង ហើយ​នាង​ក៏​ជា​នាដការី​​របាំបុរាណ​ខ្មែរជំនាន់​ថ្មី ដែល​រាំ​បាន​សមសួន​ ​បំផុត​មួយ​រូបផងដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន



Leave a Reply

Your email address will not be published.Required fields are marked *