ល្អហួស ចេញមុខបកស្រាយ រឿងមតិលើកឡើងថា នាងមិនឱ្យតម្លៃអ្នក make up ក្នុងស្រុក

យោងតាមការបង្ហោះរបស់បេក្ខភាពលេចធ្លោម្នាក់ក្នុងកម្មវិធីប្រកួត Miss Preteen International Cambodia2023 យុវតី ជូរី ល្អហួស បានឱ្យដឹងថា គ្រួសាររបស់នាងបាន​ជួល​អ្នកធ្វើសក់ពីប្រទេសថៃ មកតុបតែងសក់ឱ្យនាងនៅថ្ងៃប្រកួតផ្ដាច់ព្រ័ត្រ នាថ្ងៃ​៥ ខែសីហា ឆ្នាំ ២០២៣ ខាងមុខនេះ ប៉ុន្តែក្រោយដឹងដំណឹងនេះហ្វេនៗកម្ពុជា បែរចេញមុខប្រតិកម្មរឿងនេះទៅវិញ ដោយយល់ថាយុវតីរូបនេះ មិនឱ្យតម្លៃជាង​ក្នុងស្រុក។

ជុំវិញរឿងរ៉ាវនេះ ល្អហួស ក៏បានចេញមុខបកស្រាយ ដោយនាងបានបង្ហោះសារភ្ជាប់ជាមួយរូបថតជាច្រើនសន្លឹកនៅលើទំព័រហ្វេសប៊ុកផ្លូវការថា «ឆ្លើយតបទៅកាន់ពុកម៉ែបងប្អូនពូមីងមួយចំនួនដែលយល់ច្រលំ ថាខ្ញុំមិនអោយតម្លៃជាងធ្វើសក់ស្រុកខ្មែរ ហើយទៅជួលជាងពីក្រៅប្រទេសមកនេះជាឆាតដែលពូខ្ញុំឆាតទៅកក់ជាងសក់ល្បីៗនៅស្រុកខ្មែរ ប៉ុន្តែពួកគាត់គឺជាប់កក់គេអស់ហើយ មិនអាចធ្វើអោយខ្ញុំបានទេ ចឹងហើយទើបសំរេចចិត្តជួលជាងពីក្រៅប្រទេសមក សូមពុកម៉ែបងប្អូនពូមីងឈប់មានការយល់ច្រលំទៀត នឹងកុំមើលតែមួយជ្រុងគ្រប់យ៉ាងមានហេតុមានផល»។

ក្រោយឃើញការបង្ហោះនេះ ហ្វេនដែលមានគំនិតវិជ្ជមានបានប្រាប់ យ៉ាយ៉ា កុំឱ្យខ្វល់ និងកុំឱ្យគិតច្រើន ព្រោះយើងមិនអាចផ្គាប់មនុស្សគ្រប់គ្នាបានទាំងទេ។

ក្រឡេកទៅមើលយុវតី ល្អហួស ដែលទស្សនិកជនជាច្រើនរំពឹងថាអាចក្លាយជាម្ចាស់មកុដ ព្រោះរូបសម្រស់ សមត្ថភាព ភាពក្លាហាន និងឆន្ទៈមុះមុតក្នុងការប្រកួត បានលើកឡើងថា មិត្តភាពនៅតែមិត្តភាព មិនប្រែប្រួល សមត្ថភាពអ្នកណាខ្លាំងអ្នកនោះនិងបាន « មកុដ » ពិតធ្វើឱ្យហ្វេនស្ងើចសរសើរដល់នាងជាពន់ពេក។

សូមជម្រាបថា អ្នក make up ជនជាតិថៃ ដែលនឹងមកធ្វើសក់ឱ្យនាង នៅថ្ងៃប្រកួតផ្ដាច់ព្រ័ត្របវរកញ្ញាវ័យក្មេងកម្ពុជា ២០២៣ នា​ខែ​ក្រោយ​នេះ មាន​ឈ្មោះថា P korawat ដែលលោកជាអ្នកធ្វើសក់ឱ្យបវរកញ្ញា Miss Grand ថៃ កញ្ញា Thaweeporn៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

Maurice Chan កូនខ្មែរជាតួ Stunt ដ៏ល្បីនៅហូលីវូដ ប្រកាសផលិតភាពយន្ត​ Action ខ្នាតធំលើកដំបូងនៅកម្ពុជា

បន្ទាប់ពីបានសាងកេរ្តិ៍ឈ្មោះ និងបទពិសោធន៍យ៉ាងជោគជ័យក្នុងវិស័យភាពយន្តហូលីវូដតាមរយៈស្នាដៃលំដាប់ពិភពលោកជាច្រើនដូចជា John Wick: Chapter 4 និង James Bond: Spectre លោក

កូរ៉េខាងត្បូងផ្ដោតលើការរៀបចំកម្មវិធីដើម្បីផ្ដល់ឱកាសឱ្យអ្នកនៅលីវបានជួបគ្នា ជាការដោះស្រាយបញ្ហាអត្រាកំណើតធ្លាក់ចុះ

សាលាក្រុងសេអ៊ូលនឹងរៀបចំកម្មវិធីផ្គូផ្គងគូស្រករដែលមានឈ្មោះថា “Seoul-ting” ដើម្បីបើកឱកាសឱ្យអ្នកនៅលីវអាចស្វែងរកគូស្រកររបស់ខ្លួននៅចុងឆ្នាំ ២០២៦ ជាការរួមចំណែកមួយ

ឈុតតំណាងជាតិ ល្អហួស Miss Teen Icon Cambodia 2026 ក្នុងកម្មវិធី Miss Teen Icon International ប្រណីតហួសថ្លែង

យុវតី ជូរី ល្អហួស Miss Teen Icon Cambodia 2026 ដែល​តែ​នៅ​ក្នុង​វេទិកា​ប្រកួត Miss Teen Icon International 2026 ដែល​កំពុង​ធ្វើ​ឡើង​នៅ​ប្រទេស​ឥណ្ឌូណេស៊ី​នោះ ទទួល​

លោកស្រី Angelina Jolie លើកសរសើរវប្បធម៌ និងទឹកចិត្តប្រជាជនកម្ពុជាយ៉ាងជ្រាលជ្រៅ ក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅហ្វីលីពីន

តារាសម្ដែងជួរមុខហូលីវូដ លោកស្រី Angelina Jolie បានចែករំលែកពីទំនាក់ទំនងអស់រយៈពេលជាង ២៥ ឆ្នាំរបស់លោកស្រីជាមួយប្រទេសកម្ពុជា ដែលបានធ្វើឱ្យលោកស្រីឱ្យតម្លៃយ៉ាង

ទម្រាំប៉ាក់ចេញស្បៃខ្មែរមួយផ្ទាំងៗ ត្រូវចំណាយពេលជាង ១ ខែ រាប់តាំងពីថ្ងៃដំឡើង

នៅ​ក្នុង​សង្គម​ខ្មែរ កាលពី​អតីតកាល ដូនតា​បាន​ប្រើប្រាស់​ស្បៃ ​ក្នុង​គោលបំណង​ចម្បង២។ ទី១ ប្រើប្រាស់​ក្នុង​សកម្មភាព​ប្រចាំថ្ងៃ​សម្រាប់​គ្រប​ដណ្តប់​កាយ ឬ​បំបាត់​

ជីវិត Sad ស្រាប់ហើយ ហេតុអ្វីនៅតែចូលចិត្តមើលរឿង Sad ទៀត?

តើធ្លាប់ដែរទេ? ពេលខ្លះជីវិតកំពុងតែមានទុក្ខទារុណទោម្នេញដួងចិត្តណាស់ទៅហើយ ក៏ប៉ុន្តែយើងបែរជាសម្រេចចិត្តជ្រើសរើសមើលរឿងបង្ហូរទឹកភ្នែក ដើម្បីលួងលោមខ្លួនឯងទៅវិញ។

សាកលវិទ្យាល័យ Stanford បង្កើតមុខវិជ្ជាសិក្សាថ្មីដែលទទួលបានការបំផុសគំនិតពី RM មេក្រុម BTS

សាកលវិទ្យាល័យ Stanford នឹងបើកបង្រៀនថ្នាក់សិក្ខាសាលាពិសេសថ្មីសម្រាប់និស្សិតឆ្នាំទី ១ ដែលទទួលបានការបំផុសគំនិតពីទម្លាប់កម្សាន្តដែលប្រធានក្រុម BTS ចូលចិត្តជា

លោកស្រី Angelina Jolie នឹងឡើងថ្លែងពីការរីកចម្រើនរបស់កម្ពុជា ក្នុងកិច្ចប្រជុំកំពូល ASEAN Inclusive Growth នៅក្រុងម៉ានីល

តារាសម្តែងហូលីវូដ និងជាសកម្មជនមនុស្សធម៌ដ៏ល្បីល្បាញ លោកស្រី Angelina Jolie នឹងឡើងថ្លែងពីការរីកចម្រើនរបស់កម្ពុជា ខណៈត្រូវបានចាត់តាំងឱ្យធ្វើជា

Michelle Chen តួ សៀវ ឡុងនី ក្នុងរឿង «ទេព​ឥន្ទ្រី​បក្សី​ស្នេហ៍» ឆ្នាំ ២០១៤  ជ្រើសយីហោកូនខ្មែរ ALmée Couture

ពិតជា​គួរឲ្យ​ភ្ញាក់ផ្អើល​ដែល​តារា​ចិន​ដ៏​ល្បី Michelle Chen ឬ​មហាជន​ខ្មែរ​ស្គាល់​ថា​ជា​តួ​ស្រី សៀវ ឡុងនី បាន​ជ្រើសរើស​ឈុត​សម្លៀកបំពាក់​របស់​យីហោ​កូនខ្មែរ ដ៏​ល្ប

ក្រុមហ៊ុន វឌ្ឍនៈ បន្តឧបត្ថម្ភពិព័រណ៍ផលិតផលខ្មែរ «ខ្មែរធ្វើបាន» លើកទី២ និងចាត់ទុកគុណភាពជាគន្លឹះនៃការគាំទ្រប្រកបដោយនិរន្តរភាព

ការជំរុញការគាំទ្រផលិតផលខ្មែរ នៅតែជាកិច្ចការដ៏សំខាន់ដែលទាមទារការយកចិត្តទុកដាក់ និងការចូលរួមពីគ្រប់ភាគី ទាំងរាជរដ្ឋាភិបាល ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន