បវរកញ្ញាកូនកាត់ខ្មែរអាមេរិក Sydney Marith ឆក់បានការស្រលាញ់ពីអ្នកគាំទ្រយ៉ាងឆាប់រហ័ស ទោះជាទើបប្រឡូកក្នុងវិស័យប្រកួតប្រជែងសម្រស់ក៏ដោយ។ Sydney មកជាកញ្ចប់មិនថាសម្រស់ ចំណេះដឹង កិរិយាមារយាទ ការចែករំលែក គឺនាងមានទាំងអស់។
ងារជាបវរកញ្ញាមិនមែនជារឿងងាយស្រួលឡើយ មិនត្រឹមមានចំណេះដឹងទូទៅទូលំទូលាយឡើយ ដំណើរដេក ឈរ អង្គុយត្រូវតែស្អាត ហើយការរៀបចំខ្លួនបានត្រូវតាមកាលៈទេសៈក៏ជារឿងសំខាន់របស់បេក្ខភាពគ្រប់រូបដែរ។ ចំណែក Sydney Marith វិញ ពិតជាមានគ្រប់ចំណុចតែម្ដង។ ការស្លៀកពាក់របស់បវរកញ្ញាវ័យ ២០ ឆ្នាំរូបនេះ មានរូបរាងសមសួនជាតំណែង Miss Planet Cambodia 2025។ ការដែលទទួលបានរូបរាងស្អាត ស្លៀកពាក់អ្វីក៏សម ទាមទារមានរបបអាហារ និងលំហាត់ប្រាណជាប្រចាំ ហើយ Sydney ពិតជាអនុវត្តជាប់ពិតមែន។
ក្នុងនាមជានាមជាបវរកញ្ញា Sydney Marith សាកសម្លៀកបំពាក់គ្រប់ប្រភេទ តម្រូវតាម concept ថតរូបនីមួយៗ ដើម្បីមើលឃើញយ៉ាងច្បាស់ថា មិនមែនតែរ៉ូបឡើយធ្វើឲ្យនាងមើលទៅអស្ចារ្យ ប្រភេទសម្លៀកបំពាក់ផ្សេងទៀតក៏ធ្វើឲ្យនាងមើលទៅទាក់ទាញ មានឥទ្ធិពលដែរ។ ជាក់ស្ដែង Lady Boss style ប៉ុន្មានម៉ូដខាងក្រោម មើលទៅសមជាអ្នកដែលមានជំនាញវិជ្ជាជីវៈ និងទំនុកចិត្តខ្ពស់។
Lady Boss style និយាយអំពីការស្លៀកពាក់ដែលបង្ហាញពីសិទ្ធិអំណាច សមត្ថភាព និងចរិតផ្ទាល់ខ្លួន។ ធាតុសំខាន់ៗរួមមានអាវធំ ខោ ឬសំពត់ដែលសម និងអាវបើកក ឬអាវមានម៉ូដបន្តិចពីក្នុង ដែលជារឿយៗដិតបន្តិច ឬពណ៌ស្រដៀងទៅគ្រឿងអលង្ការ៕












រូបភាព៖ Sydney Marith























Account
Security
Favourite Content