តើបេក្ខភាព Miss Universe Cambodia 2025 ជើងខ្លាំងរូបណា អាចឆ្លងផុតវគ្គប្រកួត ពាក្យគន្លឹះ នេះបាន?

ស្ថាប័ន Miss Universe Cambodia បាន​រៀប​ចំ​ការ​ប្រកួត​ប្រជែង​ពាក្យ​គន្លឹះ​ដើម្បី​ស្វែង​រក​ជើង​ខ្លាំង ៨ រូប​ដើម្បី​ទៅ​កាន់​វគ្គ​បន្ត។ ចង់​ដឹង​ណាស់​ថា​បេក្ខភាព Miss Universe Cambodia ទាំង ២០ រូប​អាច​ឆ្លង​ផុត​ការ​ប្រកួត​ដ៏​ក្ដៅ​គគុក​នេះ​បាន​ដែរ​ឬ​ទេ?

នា​ថ្ងៃ​ចុង​សប្ដាហ៍​ខាង​មុខ​នេះ បង​ប្អូន​មហាជន​អ្នក​គាំទ្រ​វិស័យ​បវរ​កញ្ញា​នឹង​បាន​ទស្សនា​ការ​ប្រកួត​ដ៏​ក្ដៅ​គគុក​របស់​បេក្ខភាព Miss Universe Cambodia ទាំង ២០ រូប​នៅ​លើ​វេទិកា​និយាយ​ជា​សាធារណៈ​តាម​រយៈ​ការ​បក​ស្រាយ​ពាក្យ​គន្លឹះ។ បេក្ខភាព​ទាំង ២០ រូប​ត្រូវ​ត្រៀម​ខ្លួន​ជា​ស្រេច​ក្នុង​ការ​បង្ហាញ​សមត្ថភាព​នៅ​ក្នុង​ការ​បក​ស្រាយ​ពាក្យ​គន្លឹះ​ដែល​ខាង​កម្មវិធី​បាន​ផ្ដល់​ឱ្យ​ក្នុង​រយៈពេល​ត្រឹម​តែ ១ នាទី​តែ​ប៉ុណ្ណោះ។

ការ​ប្រកួត​នា​លើក​នេះ​មិន​ត្រឹម​ជា​ការ​បង្ហាញ​សមត្ថភាព​របស់​បេក្ខភាព​ទាំង ២០ រូប តែ​ជា​ការ​វាស់​ស្ទង់​​ចំណេះ​ដឹង​នៃ​ការ​ឆ្លង​កាត់​វគ្គ​សិក្សា​នា​ពេល​កន្លង​មក​។ ដោយ​ឡែក​ ការ​ប្រកួត​នេះ​ដែរ​ក៏​ជា​ការ​ទាញ​យក​ពិន្ទុ​ពី​គណៈកម្មការ​ ដើម្បី​បន្ត​ទៅ​កាន់​វគ្គ​បន្ទាប់​ទៀត​ផង​ដែរ។​ សម្រាប់​បេក្ខភាព​លេច​ធ្លោ ៨ នាក់​ដែល​ធ្វើ​បាន​ល្អ​ជាង​គេ​នៅ​ក្នុង​ការ​ប្រកួត​នឹង​ត្រូវ​ជ្រើសរើស​ទៅ​កាន់​វគ្គ​ជជែក​ដេញដោល (DEBATE) ដែល​នឹង​ត្រូវ​ប្រកួត​នៅ​សប្ដាហ៍​បន្ទាប់។​

ការ​ប្រកួត​នេះ​ធ្វើ​ឡើង​នៅ​ថ្ងៃ​អាទិត្យ ទី ២២ ខែ មិថុនា ឆ្នាំ ២០២៥ ចាប់​ពី​ម៉ោង ៣ រសៀល​ត​ទៅ នៅ Factory Phnom Penh។ សម្រាប់​បង​ប្អូន​ដែល​មាន​បំណង​ចង់​ទស្សនា​អាច​ចូល​រួម​បាន​ដោយ​សេរី។ ដោយ​ឡែក​ បង​ប្អូន​ដែល​មិន​អាច​ចូលរួម​ដោយ​ផ្ទាល់​អាច​ទស្សនា​ការ LIVE ផ្ទាល់​នៅ​លើ​ផេក​ផ្លូវ​ការ Miss Universe Cambodia ចាប់​ពី​ម៉ោង ៤ ល្ងាច​ត​ទៅ។

ការ​ប្រកួត​ប្រជែង​ពាក្យ​គន្លឹះ នា​ពេល​នេះ​គឺ​ជា​ការ​បោះ​ជំហាន​១​ដ៏​សំខាន់​របស់​បេក្ខភាព​ទាំង ២០ រូប​ដើម្បី​បន្ត​ទៅ​កាន់​ការ​ប្រកួត​ក្នុង​វគ្គ​សំខាន់ៗ​ជា​ច្រើន​ដូច​ជា វគ្គ​ជជែក​ពិភាក្សា , ការងារ​សង្គម , closed door interview , វគ្គ​ប្រកួត​បឋម , និង​វគ្គ​ផ្ដាច់​ព្រ័ត្រ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ការ​ប្រកួត Miss Universe Cambodia 2025 នៅ​ក្នុង​វគ្គ​ឈុត​តំណាង​ជាតិ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ១២ ខែ កក្កដា ឆ្នាំ២០២៥ ។ រី​ឯ​វគ្គ​ប្រកួត​បឋម​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ២៤ ខែ កក្កដា ឆ្នាំ ២០២៥ ខណៈ​ការ​ប្រកួត​ផ្ដាច់​ព្រ័ត្រ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ២៦ ខែ កក្កដា ឆ្នាំ ២០២៥៕

រូបភាព ៖ ផេក Miss Universe Cambodia 



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ



Leave a Reply

Your email address will not be published.Required fields are marked *