K’ve Entertainment ចេញមុខបញ្ជាក់ស្ថានភាព មីណា ក្រោយជួបឧបទ្ទវហេតុធ្លាក់ពីលើឆាក

ពិតជារឿងដ៏គួរឱ្យភ្ញាក់ផ្អើលជាខ្លាំង ដោយថ្មីៗនេះតារាចម្រៀងរូបស្រស់ កញ្ញា ហុង ស្រីពេជ្រ ហៅ មីណា បានជួប ឧបទ្ទវហេតុធ្លាក់ពីឆាកការប្រគំតន្រ្តីមួយនៅខេត្តស្វាយរៀង ធ្វើឱ្យអ្នកគាំទ្រកើតក្តីបារម្ភចំពោះសុខភាពនាងគ្រប់គ្នា ដោយសារឆាកការប្រគំតន្រ្តីនោះ មើលទៅមានសភាពខ្ពស់គួរសមដែរ។

ទោះបីជាត្រូវជួបឧបទ្ទវហេតុដោយនឹកស្មានមិនដល់នេះក៏ពិតមែន ក៏តារាចម្រៀងស្ទីល៍បែបកូរ៉េៗរូបនេះ នៅតែសម្រួលអារម្មណ៍ក្រោកឡើងមកច្រៀងបន្តបាន ២បទ ទៀត ដើម្បីបំពេញតួនាទីការងាររបស់នាងឱ្យបានចប់សព្វគ្រប់ ទើបនាងត្រឡប់ទៅសម្រាកវិញ។ ឧបទ្ទវហេតុធ្លាក់ឆាករបស់ មីណា ធ្វើឱ្យពុកម៉ែបងប្អូនអ្នកទៅទស្សនាផ្ទាល់រំជួលចិត្តអាណិតនាងជាខ្លាំង ថែមទាំងបានបង្ហាញក្តីបារម្ភពីសុខភាពរបស់នាងក្រោយកើតរឿងហេតុនេះទៀតផង។

មិនបង្អង់យូរ ផលិតកម្ម K’ve Entertainment ដែលជាស្ថាប័នគ្រប់គ្រងតារាចម្រៀង មីណា ក៏បានចេញសេចក្តីប្រកាសមួយ បញ្ជាក់ពីស្ថានភាព មីណា ក្រោយជួបឧបទ្ទវហេតុធ្លាក់ពីលើឆាក។ ក្នុងនោះ​ K’ve Entertainmentបានលើកឡើងថា «សួស្តី, ពួកយើងគឺ ផលិតកម្ម K’ve Entertainment ដោយសារតែមានការបារម្ភពីពុកម៉ែបងប្អូន និង អ្នកគាំទ្រចំពោះស្ថានភាពរបស់កញ្ញា មីណា បន្ទាប់ពី មីណា បានធ្លាក់ពីលើឆាកក្នុងកំឡុងពេលសម្តែងនៅទីរួមខេត្តស្វាយរៀង។

ពួកយើងសូមបញ្ជាក់ពីស្ថានភាពរបស់កញ្ញា មីណា នៅពេលនេះគឺ មីណា មិនមានគ្រោះថ្នាក់អ្វីធំទេ កញ្ញា មីណា មានសុខភាពល្អជាធម្មតា។

យ៉ាងណាមិញ ពួកយើងក៏សូមអរគុណយ៉ាងជ្រាលជ្រៅដល់ពុកម៉ែបងប្អូនដែលបានបារម្ភអំពីសុខភាពរបស់កញ្ញា មីណា និងអរគុណដល់ក្រុមការងារ BTV ដែលជួយនិងមើលថែកញ្ញា មីណា នៅថ្ងៃកើតហេតុផ្ទាល់។ជាចុងក្រោយ ពួកយើងសូមអរគុណយ៉ាងជ្រាលជ្រៅម្តងទៀត ពី K’ve Entertainment.»។

ក្រោយឃើញការបង្ហោះខាងលើនេះ ហ្វេនៗ និងអ្នកគាំទ្រតារាចម្រៀងរូបស្រស់សោភា មីណា រៀងធូរចិត្តបន្តិច តែយ៉ាងណាពួកគេនៅតែបង្ហាញក្តីបារម្ភ និង Comment លើកទឹកចិត្តម្ចាស់បទ​ «Love Calling» រូបនេះគ្រប់ៗគ្នា៕

សកម្មភាពរាំច្រៀងរបស់ មីណា ក្នុងការប្រគំតន្ត្រីនៅខេត្តស្វាយរៀង



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក

បេក្ខនារី Universal Woman 2026 បង្ហាញភាពស្រស់ស្អាតយ៉ាងលេចធ្លោក្នុងឈុត «ស្បៃខ្មែរ» នៅប្រាសាទអង្គរវត្ត

បេក្ខនារីទាំងអស់របស់​កម្មវិធី Universal Woman 2026 ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ បាន​ដំណើរការ​មក​ប្រមាណ ១ សប្ដាហ៍​ហើយ។ ដោយ​ថ្មី​ៗ​នេះ អ្នក​រៀបចំ​ខាង​កម្ពុជា​

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង