កម្មវិធីប្រកួតសម្រស់បុរសឯក Mister Friendship Cambodia 2023 បានរកឃើញម្ចាស់ជយលាភីហើយ ក្រោយការប្រកួតយ៉ាងស្វិតស្វាញអស់រយៈពេលជាច្រើនខែ។ កំលោះសង្ហា លាវ វេង ហួរ បានទទួលដំណែងជាបុរសឯក និងកំពុងត្រៀមខ្លួនដើម្បីប្រកួតលើឆាកអន្តរជាតិ។



បង្ហាញក្តីរំភើបចំពោះជោគជ័យមួយនេះ កំលោះសង្ហាសម្បុរស្រអែម វេង ហួរ បានបង្ហោះនៅក្នុងអាខោនរបស់លោកយ៉ាងដូច្នេះថា៖ «ជាប់ហើយបងប្អូនជាប់ហើយ! ខ្ញុំសូមអរគុណដ៏ជ្រាលជ្រៅសម្រាប់ការគាំទ្រពីអ្នកទាំងអស់គ្នា ព្រោះថាបើគ្មានការលើកទឹកចិត្ត និងការណែនាំពីបងប្អូនទាំងអស់គ្នាទេគឺខ្ញុំច្បាស់ថាមិនធ្វើបានល្អដល់ថ្នាក់នេះទេ ជំហានបន្ទាប់គឺខ្ញុំត្រៀមខ្លួន ដើម្បីតំណាងប្រទេសយើងនៅឆាកអន្តរជាតិ»។


ការតាំងចិត្តយ៉ាងមុតមាំនេះបានធ្វើឱ្យកំលោះរូបសង្ហានេះទទួលបានការកោតសរសើរ និងការជូនពរពីសំណាក់មហាជន និងអ្នកគាំទ្ររបស់ខ្លួនផងដែរ។ គួរបញ្ជាក់ដែរថា ម្ចាស់ជយលាភីបុរសឯករូបនេះ ជាអ្នកភ្នំពេញ មានអាយុ ២៦ ឆ្នាំ កម្ពស់ ១,៧៧ ម៉ែត្រ និងទម្ងន់ ៧៥ គីឡូក្រាម។ សព្វថ្ងៃរូបលោក ជាគ្រូបង្វឹកល្បុក្កតោ និងជាតារាបង្ហាញម៉ូត៕























Account
Security
Favourite Content