ដៃគូយល់ចិត្ត! គ្រាន់មកដល់ខ្មែរ នាយ ក្រឹម ទៅសួរសុខទុក្ខសម្លាញ់ កុយ ភ្លែត

ទឹក​មុខ​ស្រស់ស្រាយ​ពី​សំណាក់​តារា​កំប្លែង​ជើង​ចាស់ ជួង ជី ហៅ​ នាយ​កុយ ក្រោយ​ទទួល​ជោគជ័យ​លើ​ការ​វះ​កាត់​បាន​ធ្វើ​ឱ្យ​លេច​ឡើង​នូវ​ស្នាម​ញញឹម​ដ៏​ស្រស់​ប្រិមប្រិយ​ពី ​នាយ​ ក្រឹម ​ជា​មិត្ត​សម្លាញ់​ដែល​បាន​ទៅ​សួរ​សុខទុក្ខ​លោក​ដោយ​ផ្ទាល់​នៅ​ឯ​គេហដ្ឋាន​ ក្រោយ​ចេញ​ពី​មន្ទីរពេទ្យ​​។​​​

កាល​ពី​ថ្ងៃ​​៧ ​កុម្ភៈ ​កន្លង​ទៅ​តារា​កំប្លែង​ជើង​ចាស់​ នាយ ​កុយ ​ត្រូវ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ភ្លាម​ៗ​ និង​តម្រូវ​ត្រូវ​វះ​កាត់​ដោយ​សារ​តែ​រក​ឃើញ​ថា​មាន​ដុំ​សាច់​នៅ​ក្នុង​ក្រពះ​។ ក្រោយ​ទទួល​បញ្ហា​សុខភាព​ភ្លាមៗ​បែប​នេះ​តារា​កំប្លែង​ភ្នែក​តូច​រូប​នេះ​បាន​បង្ហោះ​ដំណឹង​ឱ្យ​សាធារណជន​បាន​ជ្រាប​ដំណឹង​អំពី​ស្ថានភាព​សុខភាព​របស់​លោក ​ព្រម​ទាំង​សុំ​ផ្អាក​រាល់​សកម្មភាព​ការងារ​ទាំង​អស់​ដើម្បី​ទទួល​ការ​ព្យាបាល​។

ក្រោយ​ទទួល​បាន​ការ​ព្យាបាល​ និង​មើល​ថែ​យ៉ាង​ដិតដល់​ពី​សំណាក់​ក្រុម​គ្រូពេទ្យ នាយ កុយ ក៏​បាន​ធូរ​ស្បើយ​ឡើង​វិញ​។ គ្រាន់​ទទួល​បាន​ដំណឹង​ប្រសើរឡើង​របស់​តារា​កំប្លែង​ជើង​ចាស់​រូប​នេះ​មហាជន​ក៏​ដូច​ជា​អ្នក​គាំទ្រ​បាន​នាំ​ចូល​ខមិន​​​​បាន​ជូន​ពរ​ឱ្យ​នាយ​ កុយ ​ឆាប់​ជា​សះស្បើយ​ និង​ត្រឡប់​មក​ដូច​ដើម​វិញ​។​

ម្សិលមិញនេះលោក អ៊ូ ប៉ុណ្ណារ៉ាត់ ហៅ​នាយ​ ក្រឹម ដែល​ជា​មិត្ត​សម្លាញ់​ និងជា​មិត្ត​រួម​អាជីព​ផង​នោះ​ក៏​បាន​ឆ្លៀត​ពេល​ពី​ការងារ​ទៅ​សួរ​សុខទុក្ខ​ នាយ​ កុយ​ ដោយ​ផ្ទាល់​នៅ​ឯ​គេហដ្ឋាន​។ តារា​កំប្លែង​មាឌ​ល្អិត​រូប​នេះ​បាន​បង្ហាញ​ស្នាម​ញញឹម​ និង​ភាព​រីករាយ​ក្រោយ​បាន​ឃើញ នាយ កុយ ​បាន​ជា​សះ​ស្បើយ​ និង​ស្ទើរ​តែ​ត្រឡប់​មក​ដូច​ដើម ​១០០​ ភាគរយ​បែប​នេះ​។

គួរ​ឱ្យ​ដឹង​ដែរ​ថា​ ទាំង​លោក ជួង ជី ហៅ​ នាយ​កុយ និង​លោក ​អ៊ូ ប៉ុណ្ណារ៉ាត់ ហៅ​នាយ​ក្រឹម សុទ្ធ​សឹង​តែ​ជា​តារា​កំប្លែង​ជើង​ចាស់​ហូរហៀរ​ទៅ​ដោយ​ទេពកោសល្យ​​តែង​​ធ្វើ​ឱ្យ​អ្នក​ទស្សនា​សើចសប្បាយតាម​រយៈ​ការ​សម្ដែង​របស់​អ្នក​ទាំង​ពីរ​។ មក​ទល់​ពេល​បច្ចុប្បន្ន​ ​ទោះ​បី​ជា​អ្នក​ទាំង​ពីរ​មាន​ការងារ ​និង​ភាព​មមាញឹក​ក៏​ពិត​មែន ​ប៉ុន្តែ​ទំនាក់ទំនង​និង​មិត្ត​ភាព​នៅ​តែ​បន្ត​យ៉ាង​ល្អ​និង​រឹង​មាំ​សម​នឹង​ទទួល​បាន​ការ​សរសើរ​ពី​ក្មេង​ជំនាន់ក្រោយ៕​​​​​​​​

ចុចលីងដើម្បីទស្សនាវីដេអូ ៖ https://www.facebook.com/ChiefKrem/videos/1375981717116050

ប្រភពរូបភាព ៖ នាយក្រឹម កំប្លែង-អ៊ូ ប៉ុណ្ណារ៉ាត់



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ម្ចាស់ស្នាដៃសៀវភៅ The Man Who stole the gods នឹងបង្ហាញវត្តមាននៅកម្ពុជា

ម្ចាស់​ស្នាដៃ​សៀវភៅ «The Man Who stole the gods» នឹង​បង្ហាញ​វត្តមាន​ដោយ​ផ្ទាល់​នៅ​កម្ពុជា​ដើម្បី​ចូលរួម​ចែក​រំលែក និង​បក​ស្រាយ​រឿងរ៉ាវ​នៃ​ការ​លួច​និង​ជួញ​ដូរ​វត

“រឿងរ៉ាវក្មេងប្រុសកម្សត់ AI” ក្លាយជាអន្ទាក់ផ្លូវចិត្ត បោកប្រាស់យកប្រាក់ពីមនុស្សចាស់នៅចិន

មនុស្សចាស់នៅប្រទេសចិនចាញ់បោកវីដេអូដែលបង្កើតដោយ AI ដោយជួយទិញទំនិញដែលមានតម្លៃខ្ពស់ជាងទីផ្សារ ខណៈជនខិលខូចអាចរកប្រាក់កម្រៃចន្លោះ ២ ០០០ ទៅ ៣ ០០០ យ៉ន់

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតកំពុងវាយលុកប្រព័ន្ធទូទឹកកកផ្សារទំនើបទូទាំងអឺរ៉ុប ស្របពេលប្រទេសជាច្រើនប្រកាសឱ្យប្រជាជនទិញស្បៀងត្រៀមទុក

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតបានវាយលុកលើហាងទំនិញគ្រឿងទេស និងផ្សារទំនើបនានានៅក្នុងប្រទេសអឺរ៉ុបយ៉ាងហោចណាស់ចំនួនប្រាំបួន កាលពីថ្ងៃចន្ទ ដែលបានជំរុញឱ្យសហភាព

បុរសចិនម្នាក់ប៉ងធ្វើអត្តឃាតក្រោយបែកធ្លាយវីដេអូអាក្រាត និងទិន្នន័យផ្ទាល់ខ្លួនទាំងអស់ បន្ទាប់ពីធ្លាក់ចូលក្នុងអន្ទាក់ Romance Scam

ថ្មីៗនេះយោងតាមតម្រុយរាយការណ៍ពីប្រជាពលរដ្ឋ សមត្ថកិច្ចប៉ូលិសទីក្រុង Huludao ខេត្ត Liaoning បានបំបែកក្រុមឧក្រិដ្ឋកម្មពាក់ព័ន្ធនឹងអំពើទុច្ចរិតថ្មីមួយដែលដឹកនាំដោយ

ឱកាសសម្រាប់អ្នក Single! ហ្វាំងឡង់ផ្តល់ដំណើរកម្សាន្តឥតគិតថ្លៃដល់អ្នកឥតគូ មកស្វែងរកស្នេហ៍ពិតលើទឹកដីប្រទេសខ្លួន

ប្រទេសហ្វាំងឡង់កំពុងស្វែងរកអ្នកនៅលីវពីជុំវិញពិភពលោកចំនួន ១៦ នាក់ ដែលស្ម័គ្រចិត្តចូលរួមដំណើរកម្សាន្តដោយឥតគិតថ្លៃរយៈពេល ៤ ថ្ងៃ ដើម្បីធ្វើការណាត់ជួបបែប Blind date

មាលា ជាប់ក្នុងបញ្ជីឈ្មោះបេក្ខភាព The 100 most beautiful faces 2026 ពី វេទិកា​កម្សាន្ត TC Candler

កូន​ខ្មែរ​កាត់​បារាំង Mélia Constantin ត្រូវ​បាន TC Candler ដែល​ជាវេទិកាកម្សាន្ត​ដ៏​ល្បីល្បាញ​លើ​ពិភពលោក បាន​ជ្រើសរើស​ឲ្យ​មាន​ការ​បោះឆ្នោត ដើម្បី​ក្លាយ​ជា​បេក្ខ

អបអរសាទរ! ក្រសួងវប្បធម៌ប្រកាសពីការប្រគល់ត្រលប់វត្ថុសិល្បៈខ្មែរចំនួន ១៨ ពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស

នៅល្ងាចថ្ងៃទី៣០ ខែតុលានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រកាសអំពីការប្រគល់ត្រឡប់មកកម្ពុជាវិញនូវវត្ថុសិល្បៈខ្មែរចំនួន១៨ រូប/បំណែក ដែលបានស្វែងរកឃើញ

កម្ពុជា​រក​ឃើញ​ផូស៊ីល​ឈើ​បុរាណ ៣ កន្លែងទៀតក្នុង​ស្រុកសេសាន ខេត្ត​ស្ទឹងត្រែង

ថ្មីៗ នេះ​ក្រុម​ការងារ​ជំនាញ​នៃ​ការងារ​កំណាយ​ស្រាវជ្រាវ​ផូស៊ីល​ឈើ​បុរាណ ដែល​មាន​អាយុកាល​ចាប់​ពី ១០ម៉ឺន​ឆ្នាំ ដល់ ២ លាន​ឆ្នាំ បាន​ស្វែង​រក​ឃើញ​រណ្ដៅ​សំខាន់ៗ​ចំនួ

ឲ្យពិន្ទុប៉ុន្មាន? រូបសំណាក «បង្កងទឹកសាប» លេចចេញជារូបរាង លើទឹកដីខេត្តតាកែវ

ខេត្ត​តាកែវ បង្កើត​សមិទ្ធផល​ថ្មី​មួយ​ទៀត​នៅ​លើ​ទឹក​ដី​របស់​ខ្លួន។ រូប​សំណាក់ «បង្កង​ទឹក​សាប» កំពុង​លេច​រូបរាង​នៅ​លើ​ទឹក​ដី​នៃ​ខេត្ត​តាកែវ ថែម​ទទួល​បាន​ការ​សរសើរ

តារា​ហូលីវូដ Mckenna Grace តួស្រីក្នុងរឿង ​”The Hunger Games” គ្រង​ឈុត​រចនា​ដោយ​កូន​ខ្មែរ ​បរទេសសរសើរគ្រប់ៗគ្នា

តារា​សម្ដែង​អាមេរិក Mckenna Grace បាន​ស្លៀក​ឈុត​របស់​កូន​ខ្មែរ ALmée Couture ដែលស្ថិតក្នុង collection Le Jardin des Rêves ធ្លាប់​បាន​បង្ហាញ​នៅ​លើ​វេទិកា New



Leave a Reply

Your email address will not be published.Required fields are marked *