ក្នុងដំណើរថ្មើរជើងទៅកាន់ខេត្តសៀមរាប កុយ អេនណា បានជួបសិស្សច្បងមួយរូបដែលធ្លាប់បានបញ្ចប់បេសកកម្ម «រត់ដើម្បីជីវិតកុមារកម្ពុជា» ពីភ្នំពេញទៅកាន់ខេត្តសៀមរាបកាលឆ្នាំ ២០១៩ ។

កាលពីថ្ងៃទី ១៣ កញ្ញា ដែលជាថ្ងៃទី ១០ នៃដំណើរថ្មើរជើងទៅកាន់ខេត្តសៀមរាប កុយ អេនណា បានជួបសិស្សច្បង នឹម ឈុន្នី នៅលើទឹកដីនៃខេត្តកំពង់ធំ។ គ្រាន់បានឃើញលោក នឹម ឈុន្នី កញ្ញា កុយ អេនណា បានបង្ហាញក្ដីរំភើបចិត្តពេលបានជួបសិស្សច្បងដែលធ្លាប់ឆ្លងកាត់បទពិសោធន៍ក្នុងដំណើរថ្មើរជើងដើម្បីមនុស្សធម៌កាលពី៦ឆ្នាំមុន។ ក្នុងដំណើរជួបដ៏ចៃដន្យនេះលោក នឹម ឈុន្នី ក៏បានលើកសរសើរចំពោះ កុយ អេនណា ដែលបានបង្កើតបេសកកម្មមួយនេះឡើងដើម្បីជួយដល់ក្មេងៗ រួមទាំងជនពិការ ហើយលោកផ្ទាល់ក៏បានចូលរួមជាថវិកាផងដែរ។




មហាជនប្រាកដជាបានជ្រាបហើយថាលោក នឹម ឈុន្នី គឺជាកូនខ្មែរមួយរូបដែលបានបង្កើតព្រឹត្តិការណ៍រត់ពីភ្នំពេញទៅកាន់ខេត្តសៀមរាបដើម្បីរៃអង្គាសប្រាក់ជួយដល់មន្ទីរពេទ្យកុមារអង្គរកាលឆ្នាំ ២០១៩។
គិតត្រឹមរសៀលថ្ងៃទី ១៥ កញ្ញា នេះ កុយ អេនណា បានធ្វើដំណើរថ្មើរជើងដល់រង្វង់មូលដំរីជាន់ខ្លាខេត្តកំពង់ធំ។ ក្នុងដំណើរថ្មើរជើងដើម្បីក្មេងៗនិងជនពិការនេះដែរឃើញមានការចូលរួមច្រើនពីសំណាក់ប្រជាពលរដ្ឋក៏ដូចជាស្ថាប័នមួយចំនួនផងដែរ៕
ចុចទីនេះដើម្បីទស្សនា វីដេអូ ៖ https://www.facebook.com/ANNA.KOYY/videos/1483734056006221
រូបភាព ៖ Koy Anna & Noem Chhunny























Account
Security
Favourite Content