រឿង «ម្ចាស់​កញ្ចក់» មានបវរកញ្ញាវ័យក្មេងទាំងខ្មែរ និងឥណ្ឌូណេស៊ី ៣ រូប ចូលរួមសម្ដែង

ជូរី ល្អហួស, លី មួយលាង និង Shaquila Keisha សុទ្ធតែ​ជា​បវរកញ្ញា​វ័យក្មេងដ៏​ស្រស់​ស្អាត និងជាម្ចាស់​មកុដ​ពី​ឆាក​អន្តរជាតិ​ដូចគ្នា ហើយបាន​ចូលរួម​សម្ដែង​ក្នុង​ភាពយន្ត​បែប​រន្ធត់​តែមួយ។ នោះគឺ​រឿង «ម្ចាស់​កញ្ចក់» ដែល​កំពុង​ត្រៀម​ចាក់​បញ្ចាំង​នៅ​តាម​បណ្ដា​រោង​កុន​នានា​ហើយ ក្រោយ​ការ​សម្ពោធ​នា​ថ្ងៃ ១៤ ខែ​កញ្ញា ឆ្នាំ ២០២៥ ម្សិលមិញ​នេះ។

រឿង «ម្ចាស់​កញ្ចក់» មាន​តារា​ស្រី​វ័យ​ក្មេង ២ រូប​របស់​កម្ពុជា គឺ ជូរី ល្អហួស និង លី មួយលាង ដែល​អ្នក​ទាំង ២ សុទ្ធ​សឹង​ជា​បវរកញ្ញា​មាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ។ ចំណែក Shaquila Keisha គឺជា​តួ​សម្ដែង​របស់​ឥណ្ឌូណេស៊ី ហើយ​ក៏​ជា​បវរកញ្ញា​ដូចគ្នា​ទៅ​នឹង ល្អហួស និង មួយលាង ដែរ។

ជូរី ល្អហួស និង មួយលាង បាន​ផ្ដល់​បទ​សម្ភាសន៍​ស្រដៀង​គ្នា​ថា ភាព​យន្ត​ខ្នាត​អន្តរជាតិ​មួយ​នេះ​រំពឹង​អាច​នឹង​ផ្ទុះ​ការ​គាំទ្រ​ខ្លាំង​ទាំង​ក្នុង និង​ក្រៅ​ប្រទេស នោះ​ក៏​ព្រោះតែ «ម្ចាស់​កញ្ចក់» មាន​ចំណុច​ពិសេស​ៗ​ជាច្រើន ព្រម​ជាមួយ​ការ​សម្ដែង​ដ៏​ល្អ ស៊ី​ចង្វាក់​គ្នា​របស់​តួអង្គ​គ្រប់​ៗ​គ្នា ព្រម​ជាមួយ​បច្ចេកទេស​ថត កាត់​ត​ផ្សេង​ៗ​ទៀត។

«ម្ចាស់​កញ្ចក់» គឺជា​ស្នាដៃ​ទី៣ របស់​ផលិតកម្ម Mediaload Pictures ហើយ​រឿង​នេះ ក៏​ត្រៀម​ចាក់​បញ្ចាំង​គ្រប់​រោងកុន​ទាំងអស់​នៅ​ថ្ងៃ ១៨ ខែ​កញ្ញា ឆ្នាំ ២០២៥ ខាង​មុខ មិនថា​នៅ​រាជធានី​ភ្នំពេញ និង​បណ្ដា​ខេត្ត​នា​នា​ឡើយ។ បើ​តាម​ការ​បញ្ជាក់​ពី​លោក អ៊ិន វិចិតត្រ ម្ចាស់​ផលិតកម្ម បាន​ឲ្យ​ដឹង​ថា រឿង​របស់​លោក​បាន​សម្រិតសម្រាំង​ប្រមាណ ១ ឆ្នាំ​ឯណោះ ទើប​សម្រេច​​ជា​ផ្លូវការ​ ដោយ​ចាប់ផ្ដើម​ថត​នៅ​ខែ​សីហា ឆ្នាំ​មុន និង​បញ្ចប់​នា​ឆ្នាំនេះ។

អ្វី​កាន់តែ​អស្ចារ្យ​រឿង «ម្ចាស់​កញ្ចក់» មាន​ការ​ចូលរួម​ពី​សំណាក់​បវរកញ្ញា​វ័យ​ក្មេង​៣ រូប ទាំង​ខ្មែរ និង​ឥណ្ឌូណេស៊ី មាន ល្អហួស Miss Preteen Junior Idol World 2024 កញ្ញា លី មួយលាង ម្ចាស់មកុដ Miss Teen International 2024 និង Shaquila Keisha Miss Teen Icon International 2024។ ម្នាក់​ៗ​មិន​ត្រឹមតែ​ស្រស់​ស្អាត​ប៉ុណ្ណោះ​ទេ ទេពកោសល្យ​​សម្ដែង​ក៏​មិន​ធម្មតា​ដែរ។

បើ​តាម​ការ​បញ្ជាក់​របស់ អ៊ិន វិចិតត្រ ម្ចាស់​ផលិតកម្ម Mediaload Pictures បាន​ឲ្យ​ដឹង​ថា រឿង​នេះ​នឹង​ចាក់​បញ្ចាំង​ក្នុង​ស្រុក និង​នៅ​ប្រទេស​ឥណ្ឌូណេស៊ី។ និយាយ​ពី​សាច់​រឿង​បែប​ភ័យ​រន្ធត់​នេះ លោក​បញ្ជាក់​ថា ពិតជា​ប្លែក​ពី​រឿង​មុន​ប្រាកដ​ណាស់៕

រូបភាព៖ Laor Hours, ly Mouyleang, Mediaload Pictures និង Miss Teen Icon International



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ



Leave a Reply

Your email address will not be published.Required fields are marked *