ផលិតកម្ម SEVENTEEN ​​ចេញសុំ​ទោសក្រោយមានទស្សនិកជនរបួសដោយសារកាំជ្រួចខុសបច្ចេកទេស

ក្រុមចម្រៀង K-pop SEVENTEEN និងផលិតកម្ម Pledis Entertainment បានចេញលិខិតសុំទោសបន្ទាប់ពីមានឧបទ្ទវហេតុផ្ទុះកាំជ្រួចធ្វើឱ្យអ្នកគាំទ្រពីរនាក់រងរបួសនៅក្នុងការប្រគុំតន្ត្រីរបស់ពួកគេនៅទីក្រុងសេអ៊ូល កាលពីថ្ងៃទី១៣ ខែកញ្ញា កន្លងទៅ ។

ក្រុមហ៊ុនចម្រៀងកូរ៉េខាងត្បូងមួយនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានបង្ហោះនៅលើ Weverse ថា “ក្នុងអំឡុងពេលផ្នែកចុងក្រោយនៃការប្រគំតន្ត្រី ទេសចរណ៍ពិភពកលោក [NEW_] របស់ Seventeen នៅទីក្រុង INCHEON’ មានកាំជ្រួច​មួយ​ចំនួន​បាន​ធ្លាក់​មក​លើ​ទស្សនិកជន​ដោយ​មិន​នឹក​ស្មាន​ដល់។ ទោះបីជាក្រុមហ៊ុនជំនាញបានធ្វើការត្រួតពិនិត្យសុវត្ថិភាពម្តងហើយម្តងទៀត រួមទាំងការកំណត់ចម្ងាយ និងទិសដៅសមស្របក៏ដោយ ប៉ុន្តែពួកយើងបានរកឃើញថាឧបទ្ទវហេតុនេះបានកើតឡើងដោយសារតែផលិតផលខូចគុណភាពមួយចំនួន។ យើងសូមអភ័យទោសដោយស្មោះចំពោះទស្សនិកជនទាំងអស់ដែលបានជួបការលំបាក ឬការរំខានដោយឧប្បត្តិហេតុដែលមិននឹកស្មានដល់នេះ។”

Pledis បាននិយាយថាសមាជិកទស្សនិកជនពីរនាក់បានរងរបួសស្រាលហើយបានទទួលការព្យាបាលនៅនឹងកន្លែង ដោយអះអាងថានឹងបន្តផ្តល់ការគាំទ្រពេញទំហឹងសម្រាប់ការថែទាំតាមដានរបស់ពួកគេ ដើម្បីធានាឱ្យមានការជាសះស្បើយយ៉ាងឆាប់រហ័ស។

គួរបញ្ជាក់ថា ដំណើរប្រគំតន្ត្រីទេសចរណ៍ពិភពលោក “NEW_” បានចាប់ផ្តើមនៅនៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ជាមួយការសម្ដែងចំនួន២ គឺថ្ងៃទី ១៣ និង ១៤ ខែកញ្ញា នៅពហុកីឡដ្ឋាន Incheon Asiad Main Stadium មុននឹងចេញសម្ដែង​នៅក្រៅប្រទេសដូចជា​សហរដ្ឋ​អាមេរិក និង​ជប៉ុន​។

សមាជិក ៤ នាក់នៃក្រុមរួមមាន Jeonghan, Wonwoo, Hoshi និង Woozi នឹងមិនបានចូលរួមក្នុងដំណើរប្រគំតន្ត្រីនេះទេ ដោយជាប់បំពេញកាតព្វកិច្ចយោធា។

មុននឹងចាប់ផ្ដើមចូលជួរទ័ព Hoshi នឹងចេញចម្រៀងទោលមួយបទមានចំណងជើងថា “Take A Shot” នៅថ្ងៃទី១៧ ខែកញ្ញា។ ទន្ទឹមនោះ សមាជិកក្រុមពីររូបរួមមាន S.coups និង Mingyu ក៏នឹងចេញបទចម្រៀងថ្មីសម្រាប់ក្រុម Sub Unit របស់ពួកគេនៅថ្ងៃទី ២៩ ខែកញ្ញា ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ



Leave a Reply

Your email address will not be published.Required fields are marked *