ក្រោយចំណាយពេលបន្តការសិក្សា និងរស់នៅជួបជុំគ្រួសារនៅប្រទេសនូវែលហ្សេឡង់ប្រមាណជាង ២ ខែ ម្ចាស់ជយលាភី 1st Runner up Miss Grand Cambodia 2023 កញ្ញា កុយ អេនណា បានត្រឡប់មកមាតុប្រទេសវិញហើយ នៅវេលាម៉ោង ៩:៣០នាទីព្រឹក ថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០២៤។


រូបភាព៖ story Ab Vanna
ការវិលត្រឡប់វិញរបស់ កុយ អេនណា បានធ្វើឱ្យហ្វេនៗ និងអ្នកនិយមគាំទ្រវិស័យបវរកញ្ញានៅកម្ពុជា មានការភ្ញាក់ផ្អើលជាខ្លាំង ព្រោះស្ងាត់ៗនាងស្រាប់តែត្រឡប់មកស្រុកខ្មែរវិញ។ ប៉ុន្តែ យ៉ាងណាក៏មានអ្នកខ្លះដឹងពីការត្រឡប់មកវិញ និងបានទៅទទួលស្វាគមន៍ អេនណា ដល់អាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញផងដែរ។
ស្នាមញញឹម សំឡេងសើចក្អាកក្អាយ បង្ហាញពីក្តីរំភើបរបស់បវរកញ្ញាសម្បុរទឹកឃ្មុំ ចំពោះការស្វាគមន៍យ៉ាងកក់ក្តៅនេះ មើលទៅពិតជាមានអត្ថន័យខ្លាំង។



រូបភាព៖ story Ab Vanna
គេជឿជាក់ថា ការវិលត្រឡប់មកវិញរបស់ កញ្ញា កុយ អេនណា ប្រាកដជាដើម្បីការងារធំអ្វីមួយមិនខាននោះទេ ព្រោះកន្លងមកអ្នកជិតស្និទ្ធជាមួយ អេនណា ធ្លាប់បង្ហើបថា មានក្រុមហ៊ុន និង agency បានទាក់ទងការងារនាងជាហូរហែ តែដោយសារជាប់ធុរៈនៅនូវែលហ្សេឡង់ ទើបធ្វើឱ្យនាងខកឱកាសធំៗជាច្រើន រួមទាំងការថតស៉្បតឱ្យធនាគារធំមួយផងដែរ។
មួយវិញទៀត អេនណា ទំនងជាត្រឡប់មកបន្តតួនាទីជា 1st Runner up MGC 2023 ផងដែរ ព្រោះនាងបាត់មុខពីកម្មវិធីប្រកួត Miss Grand ថ្នាក់ខេត្តច្រើនមកហើយ ប៉ុន្តែពេលនេះគេជឿថា នាងប្រាកដជាលេចមុខតាមកម្មវិធីសិល្បៈដូចមុនវិញហើយ ពិសេសគឺការបើកបង្ហាញអ្វីថ្មីមួយដែលនាងធ្លាប់បង្ហើបប្រាប់ហ្វេនមុនពេលនាងចេញទៅនូវែលហ្សេឡង់ ដែលរឿងនោះនឹងធ្វើឱ្យហ្វេនៗភ្ញាក់ផ្អើលខ្លាំងតែម្តង៕























Account
Security
Favourite Content