ពេលដឹងអត្ថន័យឈុត​គោព្រៃ Miss Grand កម្ពុជា ទើបដឹងថា មានរឿងរ៉ាវគួរឲ្យស្វែងយល់បន្ថែម

កម្មវិធី Miss Grand International 2022 កាលពី​​​យប់មិញ​បាន​ឈាន​ដល់​វគ្គ​បង្ហាញ​ឈុត​តំណាង​ជាតិ​។ ក្នុង​នោះ​ដែរ Miss Grand កម្ពុជា​បាន​ស្លៀក​ឈុត​ដែល​បាន​ត្រៀម និង​ប្រកាស​ប្រាប់​ឲ្យ​អ្នក​គាំទ្រ​ដឹង​តាំងពី​មុន​ចេញ​ដំណើរ​ទៅ​កោះ​បាលី នោះ​គឺ​ឈុត​​​កាហ្វេ​ក្រុង​សែនមនោរម្យ​ភូមិភាគ​ឦសាន​។

ឯកសណ្ឋាន​ដែល ពេជ្រ វត្តីសារ៉ាវឌ្ឍី ពណ៌​ខ្មៅ​មាន​ច្នៃ​ជា​ស្នែង ប៉ាក់ឌិន​អង្កាំ គ្រឿងអលង្ការ និង​​​គ្រឿង​លម្អ​បែប​សត្វ​គោ ព្រម​ទាំង​ដៃ​កាន់​ពែង និង​ស្លាបព្រា​កាហ្វេ។ បើ​តាម​ការ​ឲ្យ​ដឹង​ពី​ខាង​មហាហង្ស​បាន​ឲ្យ​ដឹង​ថា ឈុត​តំណាង​ជាតិ​​​កាហ្វេ​ក្រុង​សែនមនោរម្យ​ភូមិភាគ​ឦសាន​ មាន​អត្ថន័យ​ល្អ​ ដែល​ចង់​បង្ហាញ​ពី​ខេត្ត​មណ្ឌលគិរី​ដែល​ជា​ខេត្ត​មាន​កន្លែង​ទេសចរណ៍​ច្រើន។

ក្នុង​នោះ​បាន​រៀបរាប់​ថា គោល​បំណង​ដែល​អ្នក​រៀបចំ​ Miss Grand កម្ពុជា​ជ្រើស​ឲ្យ​ស្លៀក​ឈុត​នេះ គឺ​​ចង់​បង្ហាញ​ពី​ខេត្ត​ប៉ែក​ភូមិភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា ដែល​សម្បូរ​ទៅ​ដោយ​ដំណាំ​កាហ្វេ​ដ៏​ល្បីល្បាញ ដែល​មាន​រសជាតិ​ឆ្ងាញ់​ផ្ដាច់​គេ​នៅ​ក្នុង​ប្រទេស​កម្ពុជា រី​ឯ​គ្រឿង​តែង​កាយ​គឺ​បង្ហាញ​ពី​រូប​គោព្រៃ​ជា​សត្វ​តំណាង​ប្រទេស​កម្ពុជា ជា​សត្វ​កម្រ និង​ជិត​ផុត​ពូជ​ផង​ដែរ។ ឈុត​នេះ​ទាំង​មូល​ចង់​បង្ហាញ​ដល់​ពិភពលោក​ឲ្យ​ស្គាល់​ពី​ធនធាន​កម្រ និង​សម្បត្តិ​អត្តសញ្ញាណ​ជាតិ​របស់​ប្រទេស​កម្ពុជា។

អំឡុង​ខែ​កញ្ញា​ ឆ្នាំ ២០២២ កន្លង​ទៅ​នេះទំព័រ​ផេក​ផ្លូវការMiss Grand Cambodiaបាន​បង្ហោះ​ថា​​ឈុត​ ​​កាហ្វេ​ក្រុង​សែនមនោរម្យ​ភូមិភាគ​ឦសាន ជា​ឈុត​តំណាងជាតិ Miss Grand Cambodia 2022ឆ្នាំ នេះ សម្រាប់​ចូលរួម​ប្រកួតប្រជែងMiss Grand International2022នៅ​ប្រទេស​ឥណ្ឌូណេស៊ី អ្នក​គាំទ្រ​បាន​ផ្ទុះ​ការ​រិះគន់​ និង​អ្នក​ខ្លះ​បញ្ជាក់​ថា​លែង​គាំទ្រ និង​ vote ឲ្យ Miss Grand ថែម​ទៀត​ផង។

ក្នុង​នោះ​ក៏​មាន​ការ​​សំណូមពរ​ឲ្យ​ប្ដូរ​ចេញ តែ​ខាង​ស្ថាប័នMGCនៅតែ​បង្ហាញ​ពី​បំណង​យក «គោព្រៃ» ដែល​ជា​ឈុត​តំណាង​ខេត្ត​មណ្ឌលគិរី​នេះ​ធ្វើ ជា​ឈុត​តំណាង​ជាតិ​យក​ទៅ​ប្រកួត​នៅ​​លើ​ឆាក​អ​អន្តរជាតិ​ដដែល។

បើ​យើងងាក​មក​​​សិក្សាស្វែង​យល់​ឲ្យ​បាន​ច្រើន ទើប​ដឹង​ថា «​គោព្រៃ​» គឺ​ជា​សត្វ​ដែល ៣០ ​ឆ្នាំ​​មក​នេះ​​​កម្ពុជា​​ពុំ​​ឃើញ​​វត្តមាន​វា​បន្ត​ទៀត។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​ពី​សារព័ត៌មាន​ថ្មីៗ កាលពី​អំឡុង​ចុង​ឆ្នាំ ២០១៨។

ក្នុង​អត្ថបទ​បាន​យោង​តាម​​សៀវភៅ​ថនិកសត្វ​​កម្ពុជា ​រៀបរៀង​ដោយ ម៉ែន សូ​រិ​យន់​, សួន ផល្លា​, ស៊ិន ប៉ូ​លីន និង Joe Walston ​ដោយ​បាន​កំណត់​ គោព្រៃ​ជា​សត្វ​និមិត្តរូប​នៃ​ប្រទេស​កម្ពុជា (​មរតក​ធម្មជាតិ​) តំណាង​ឱ្យ​ពួក​ថនិកសត្វ។ តែ​អស់​រយៈពេល ៣០ ​ឆ្នាំ​មកនេះ គេ​​ពុំ​ដែល​ប្រទះ ឬក៏​ឃើញ​វត្តមាន​របស់​វា​ទេ ប៉ុន្តែ​គេ​នៅតែ​មាន​សង្ឃឹម​តិចតួច​ដែរ​ថា វា​អាច​នៅ​​មាន​ជីវិត​រស់នៅ​ក្នុង​​ប្រទេស​កម្ពុជា​​។ គោព្រៃ ​ស្ថិត​នៅ​ក្នុង​ក្រុម​ប្រភេទ​ជិត​ផុត​ពូជ និង​ជា​ប្រភេទ ត្រូវ​បាន​ចុះ​ក្នុង​បញ្ជី​ក្រហម IUCN ហើយ​វា​កំពុង​រងគ្រោះ​ថ្នាក់​​ឈាន​ទៅ​រក​​ការ​វិនាស​ផុត​ពូជ​បំផុត នៅ​​លើ​ពិភពលោក​។

«គោព្រៃ» ​ជា​ប្រភេទ​មួយ​កម្រ​បំផុត​ ហើយ​វា​រស់នៅ ខេត្ត​​មួយ​ចំនួន​​ក្នុង​​ប្រទេស​កម្ពុជា​ដូចជា​សៀមរាប ឧត្តរ​មានជ័យ ព្រះវិហារ ហើយ​​ក្នុង​នោះ ដែរ​​ភូមិភាគ ឦសាន​មាន​ខេត្ត​មណ្ឌលគិរី រតនគិរី និង​​ស្ទឹងត្រែង​ជាដើម​៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ