ស្អាត​ឥត​ទាស់! សម្រស់ភូមិ២៣ នៃ​កោះរុង​សន្លឹម

នរណា​មិន​ល្បី​ សម្រស់​ភូមិ២៣ នៃ​បេះដូង​កោះរុង​សន្លឹម​ដ៏​ស្រស់​ស្អាត​បែប​ធម្មជាតិ​មាន កន្លែង​កម្សាន្ត​ សម្រាក​លំហែ​ជា​ច្រើន​ផ្សេង​គ្នា អម​ជា​មួយ​​ផ្ទៃ​សមុទ្រ​ដ៏​ថ្លា​ឆ្វង់​មើល​ធ្លុះ​ដល់​បាត​ដែល​ទេសចរ​បរទេស​តម្រង់​ជួរ​ទៅ​ទស្សនា។ ភូមិ២៣ ជា​គឺ​ជា​តំបន់​ទេសចរណ៍​តូច​មួយ ស្ថិត​នៅ​ក្នុង​ភូមិសាស្ត្រ​កោះរុង​សន្លឹម នៃ​ខេត្ត​ព្រះសីហនុ។

ភូមិ២៣ គ្រប​ដណ្ដប់​លើ​ផ្ទៃ​ដី​ប្រមាណ ២៣ហិកតា ជា​ផ្នែក​មួយ​នៃ​ឧទ្យានជាតិ​សមុទ្រ​កោះរុង និង​មាន​ចម្ងាយ​មិន​សូវ​ឆ្ងាយ​ប៉ុន្មាន​ឡើយ​ពី​កោះរុង​សន្លឹម។ ហើយ​ដើម្បី​ទៅ​កម្សាន្ត​នៅ​ទី​នេះ ទេសចរ​ត្រូវ​ធ្វើ​ដំណើរ​តាម​អូប័រ ចេញ​ពី​កំពង់ផែ​ក្រុង​ព្រះសីហនុ ទៅ​កាន់​កំពង់ផែ​កោះរុង ប្រមាណ ១ម៉ោង បន្ទាប់​មក​ត្រូវ​ប្ដូរ​ជើង​អូប័រ​ឆ្ពោះ​ទៅ​កំពង់ផែ​ភូមិ​២៣ ប្រមាណ៣០នាទី។

ជា​តំបន់​ដែល​ពោរពេញ​ដោយ​សក្ដានុពល​ទេសចរណ៍​ដ៏​ទាក់ទាញ ​មាន​ទីតាំង​កម្សាន្ត និង​សម្រាប់​សម្រាក​លម្ហែ​កាយ​ជា​ច្រើន​កន្លែង​ផ្សេង​ៗ​គ្នា​ទៅ​តាម​តម្រូវ​ការ​ចាប់​ពី ៥ដុល្លារ​ឡើង​ទៅ​។ នៅ​ក្បែរ​ភូមិ​២៣ មាន​ឆ្នេរ​ខ្សាច់​ធម្មជាតិ​ប្រវែង​ជាង ១៥០០ម៉ែត្រ គឺ​ជា​កន្លែង​ពេញ​និយម​បំផុត​ក្នុង​ការ​ដើរ​លម្ហែ​កាយ និង​សម្រាក​លើ​ឆ្នេរ​ទទួល​យក​បរិយាកាស​ដ៏​ស្រស់ស្រាយ​ពី​ជំនោរ​សមុទ្រ។

លើស​ពី​នេះ​នៅ​ចំ​ពី​មុខ​ភូមិ២៣ មាន​កូន​ភ្នំ​តូច​មួយ ដែល​ជា​កន្លែង​ដ៏​ល្អ​ក្នុង​ការ​ស្ទូច​ត្រី ជ្រមុជ​ទឹក​ទស្សនា​ផ្កា​ថ្ម ហើយ​ទី​នេះ​ក៏​ប្រមូល​ផ្ដុំ​ទៅ​ដោយ​ធនធាន​សមុទ្រ​ជា​ច្រើន​ប្រភេទ​រស់​នៅ​ផង​ដែរ។ ក្រៅ​ពី​នេះ​ភូមិ​ទេសចរណ៍​ដ៏​ទាក់​ទាញ​មួយ​នេះ​ក៏​ជា​កន្លែង​គយគន់​ទេសភាពដ៏​ល្អ​បំផុត​មួយ​ផង​ដែរ​នៅ​លើ​ដែនសមុទ្រ កោះរុង​សន្លឹម៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ