៦ខែកន្លងទៅ ស្វាមី សាន់ឆាយ ​នៅតែទៅមើលផ្នូរ​ប្រពន្ធ​រាល់ថ្ងៃ ថែម​ធ្វើ​រឿង​ដ៏​រំជួលចិត្ត​សម្រាប់នាង

​ប្រជាជន​រស់​​នៅ​ក្នុង​តំបន់​បានរាយការណ៍ថា​បុរស​ពោះម៉ាយ Koo Jun Yup បាន​បន្តទៅលេងផ្នូររបស់​ភរិយា​គឺតារាសម្ដែង​តួ​សាន់ឆាយ Barbie Hsu ស្ទើរតែរាល់ថ្ងៃ​សម្រាប់​រយៈពេលប្រាំមួយខែចុងក្រោយនេះ។

​មាន​សេចក្ដីរាយការណ៍ថាតារាចម្រៀងកូរ៉េ Koo Jun Yup តែងតែ​នៅ​មក​នៅជិត​​ផ្នូររបស់ Barbie Hsu ជាច្រើនម៉ោងជារៀងរាល់ថ្ងៃ ដោយបានគូររូបនាង​ជាច្រើន​នៅលើ iPad របស់លោក ដើម្បី​ទុកអំណោយសម្រាប់នាង​។

អ្នកគាំទ្រម្នាក់បាននិយាយថាខ្លួន​បានទៅគោរព​ផ្នូរ Barbie Hsu ហើយបានឃើញ Koo Jun Yup នៅផ្នូរចាប់ពីម៉ោង ៧ ព្រឹកថ្ងៃនោះ។ អ្នកគាំទ្រ​រូបនេះ​បានលាតត្រដាងថា Koo Jun Yup បានគូររូប Barbie Hsu យ៉ាងយកចិត្តទុកដាក់ ហើយបាន​ដាក់​រូបថតគូស្នេហ៍​នៅផ្នូររបស់នាង ក៏ដូចជាអាហារមួយចំនួនដែល Barbie Hsu ចូលចិត្ត​ដូចជាទឹកឃ្មុំ និងនំសាំងវិចជាដើម។

អ្នកគាំទ្រ​ដដែល​បង្ហើបថា នាងបានស្រក់ទឹកភ្នែកដោយចៃដន្យនៅលើផ្នូរ ខណៈកំពុង​កាន់​ទុក្ខ ប៉ុន្តែ Koo Jun Yup បានប្រាប់នាងថា “មិនអីទេ” ហើយថែមទាំងបានសម្អាតផ្នូរឱ្យនាងទៀតផង។ លោក​បាន​លួង​លោម​អ្នក​គាំទ្រ និង​ផ្តល់​ពេល​ឱ្យ​នាង​តែ​ម្នាក់​ឯង​ដើម្បី​គោរព​ Barbie Hsu ដោយ​និយាយ​ថា “អ្នក​អាច​និយាយ​ជាមួយ​នាង​​ដែរ”។

យោងតាមសាក្សីដែលឃើញផ្ទាល់ភ្នែក Koo Jun Yup បានទៅលេងផ្នូរស្ទើរតែរាល់ថ្ងៃចាប់តាំងពី Barbie Hsu ​ទទួល​​មរណភាព​ក្នុងខែមីនា។ ទោះ​ភ្លៀង​ធ្លាក់​ខ្លាំង​ក៏​លោក​តែង​តែ​បង្ហាញ​ខ្លួន​និង​​នៅ​ទីនោះ​រាប់​ម៉ោង។ តាមសេចក្តីរាយការណ៍ នៅពីមុខផ្នូររបស់ភរិយាលោក Koo Jun Yup រកមើលរូបថតចាស់ៗ ឬមើលរឿង “Meteor Garden” (F4) ដែល Barbie Hsu បានសម្តែង ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន



Leave a Reply

Your email address will not be published.Required fields are marked *