ប្រជាជនរស់នៅក្នុងតំបន់បានរាយការណ៍ថាបុរសពោះម៉ាយ Koo Jun Yup បានបន្តទៅលេងផ្នូររបស់ភរិយាគឺតារាសម្ដែងតួសាន់ឆាយ Barbie Hsu ស្ទើរតែរាល់ថ្ងៃសម្រាប់រយៈពេលប្រាំមួយខែចុងក្រោយនេះ។
មានសេចក្ដីរាយការណ៍ថាតារាចម្រៀងកូរ៉េ Koo Jun Yup តែងតែនៅមកនៅជិតផ្នូររបស់ Barbie Hsu ជាច្រើនម៉ោងជារៀងរាល់ថ្ងៃ ដោយបានគូររូបនាងជាច្រើននៅលើ iPad របស់លោក ដើម្បីទុកអំណោយសម្រាប់នាង។
អ្នកគាំទ្រម្នាក់បាននិយាយថាខ្លួនបានទៅគោរពផ្នូរ Barbie Hsu ហើយបានឃើញ Koo Jun Yup នៅផ្នូរចាប់ពីម៉ោង ៧ ព្រឹកថ្ងៃនោះ។ អ្នកគាំទ្ររូបនេះបានលាតត្រដាងថា Koo Jun Yup បានគូររូប Barbie Hsu យ៉ាងយកចិត្តទុកដាក់ ហើយបានដាក់រូបថតគូស្នេហ៍នៅផ្នូររបស់នាង ក៏ដូចជាអាហារមួយចំនួនដែល Barbie Hsu ចូលចិត្តដូចជាទឹកឃ្មុំ និងនំសាំងវិចជាដើម។
អ្នកគាំទ្រដដែលបង្ហើបថា នាងបានស្រក់ទឹកភ្នែកដោយចៃដន្យនៅលើផ្នូរ ខណៈកំពុងកាន់ទុក្ខ ប៉ុន្តែ Koo Jun Yup បានប្រាប់នាងថា “មិនអីទេ” ហើយថែមទាំងបានសម្អាតផ្នូរឱ្យនាងទៀតផង។ លោកបានលួងលោមអ្នកគាំទ្រ និងផ្តល់ពេលឱ្យនាងតែម្នាក់ឯងដើម្បីគោរព Barbie Hsu ដោយនិយាយថា “អ្នកអាចនិយាយជាមួយនាងដែរ”។
យោងតាមសាក្សីដែលឃើញផ្ទាល់ភ្នែក Koo Jun Yup បានទៅលេងផ្នូរស្ទើរតែរាល់ថ្ងៃចាប់តាំងពី Barbie Hsu ទទួលមរណភាពក្នុងខែមីនា។ ទោះភ្លៀងធ្លាក់ខ្លាំងក៏លោកតែងតែបង្ហាញខ្លួននិងនៅទីនោះរាប់ម៉ោង។ តាមសេចក្តីរាយការណ៍ នៅពីមុខផ្នូររបស់ភរិយាលោក Koo Jun Yup រកមើលរូបថតចាស់ៗ ឬមើលរឿង “Meteor Garden” (F4) ដែល Barbie Hsu បានសម្តែង ៕





















































Account
Security
Favourite Content