ថ្ងៃចន្ទបិណ្ឌ ១ មកស្វែងយល់ប្រវត្តិបុណ្យភ្ជុំបិណ្ឌ និងទំនាក់ទំនងជាមួយបុណ្យចូលវស្សា

តាំងតែពីបុរាណកាលមក នៅរៀងរាល់ថ្ងៃ ១រោច រហូតដល់ថ្ងៃទី ១៥រោច ខែភទ្របទ ប្រជាជនខ្មែរ អ្នកកាន់ព្រះពុទ្ធសាសនា តែងតែប្រារព្ធធ្វើពិធីបុណ្យមួយដែលមានឈ្មោះថា បុណ្យភ្ជុំបិណ្ឌ។ ជាពិសេស ពេលវេលានេះ គឺជាពេលជួបជុំសាច់ញាតិបងប្អូន ដែលប្រជាជនខ្មែរនិយមធ្វើចង្ហាន់ និងនាំយកទេយ្យទានផ្សេងៗ ទៅប្រគេនព្រះសង្ឃមិនងាយខកខានឡើយ។​

ពាក្យថា “ភ្ជុំបិណ្ឌ” គឺជាការរូមបញ្ចូលគ្នារវាងពាក្យថា “ភ្ជុំ” ដែលមានន័យថា ធ្វើឱ្យជុំ ឬឱ្យប្រជុំគ្នា និងពាក្យថា “បិណ្ឌ” ដែលមានន័យថា ប្រមូលឱ្យមូល ឬពូនឱ្យជាដុំ ដូចគ្នានឹងពាក្យថា បាយបិណ្ឌ ដែលសំដៅទៅលើបាយ ដែលពូតជាដុំៗដូច្នេះឯង។

យ៉ាងណាមិញ ប្រវត្តិនៃពិធីបុណ្យភ្ជុំបិណ្ឌនេះ មិនមានកាលកំណត់ច្បាស់លាស់ទេ តែកាលពីបុរាណ គេមិននិយមហៅថា “បុណ្យភ្ជុំបិណ្ឌ” ទេ ព្រោះវិធីបុណ្យនេះបែងចែកជា ២ថ្នាក់ផ្សេងគ្នា។ ជាក់ស្ដែង ថ្នាក់ដំបូង គឺចាប់ផ្ដើមនៅថ្ងៃ ១រោច រហូតដល់ថ្ងៃទី ១៤ រោច ខែភទ្របទ គឺជា វារកភត្ត (ភត្តធ្វើតាមថ្ងៃ) ដូចជាការដាក់បិណ្ឌ ឬកាន់បិណ្ឌដែលអនុវត្តក្នុងពេលបច្ចុប្បន្ននេះ។ ចំណែកមួយថ្នាក់ទៀត គេធ្វើនៅថ្ងៃ ១៥រោច ហៅថា បុណ្យភ្ជុំ។ បច្ចុប្បន្ននេះ ប្រជាជនខ្មែរយើងបាន បូកបញ្ចូលបុណ្យទាំងពីរថ្នាក់នេះចូលគ្នា រួចហៅកាត់ថា “ពិធីបុណ្យភ្ជុំបិណ្ឌ”។ ដោយឡែក ខ្មែរនៅខេត្តសុរិន្ទ និងនៅកម្ពុជាក្រោម គេហៅបុណ្យនេះថា “បុណ្យដូនតា”

គោលបំណងធំនៃបុណ្យភ្ជុំបិណ្ឌ គឺការបញ្ជូនកុសលទៅដល់ព្រលឹងប្រត ដើម្បីអាចបានទៅចាប់ជាតិថ្មី មិនកំណត់ថាសម្រាប់តែសាច់ញាតិប៉ុណ្ណោះទេ ពោលគឺជួយដល់ព្រលឹងប្រេតទាំងអស់ ដែលនៅវិលវល់រងទុកវេទនា ពុំអាចនៅសុខស្រួល ឬទៅចាប់ជាតិបាន ព្រោះតែបាបកម្មដែលបានសាងកាលពីជាតិមុន។ ក្នុងនោះក៏មានទំនៀមទម្លាប់បោះបាយបិណ្ឌ ដែលជាបាយដំណើបពូតជាដុំតូចៗ ដាក់តម្រៀបនៅលើចាន ឬថាស ជាមួយនឹងការលម្អផ្សេងៗ ព្រោះប្រជាជនខ្មែរមានជំនឿថា ប្រេតដែលមានបាបកម្មទាំងនោះមានមាត់តូចៗ។

បន្ថែមពីនេះទៀត ខ្មែរយើង ជាជនជាតិដែលដឹងគុណចំពោះបុគ្គលដែលធ្វើឧបការៈដល់ខ្លួន។ ដូច្នេះ គោលបំណងមួយទៀត នៃបុណ្យភ្ជុំបិណ្ឌនេះ គឺជាការបង្រៀនដល់កូនចៅឱ្យដឹងអំពីកំណើត ចេះគោរព ដឹងគុណ និងមានកតញ្ញូធម៌។

ទំនាក់ទំនងបុណ្យភ្ជុំបិណ្ឌ និងបុណ្យចូលវស្សា

បើតាមសង្ឃដីការបស់ សមេ្តចព្រះមង្គលទេពាចារ្យ អ៊ុម ស៊ុម បានឲ្យដឹងថា ក្នុងសម័យបុរាណ នៅពេលដែលព្រះពុទ្ធសាសនាបានចូលមកផ្សព្វផ្សាយក្នុងប្រទេសខ្មែរ ភិក្ខុសង្ឃបាននិមន្តបិណ្ឌបាត្រគ្រប់វដូវកាល មិនថា រដូវប្រាំង រដូវវស្សា ឬរដូវរងានោះទេ។

ចូលដល់សម័យស្ដេចសោយរាជ្យ គឺវង្ស “ជ័យវរ្ម័ន” ព្រះអង្គមានព្រះទ័យជ្រះថ្លា និងឈេ្វងយល់ថា ការនិមន្តបិណ្ឌបាត្រក្នុងរដូវវស្សា ព្រះសង្ឈបានជួបនូវការលំបាក ត្រូវជួបភ្លៀង ផ្គរ រន្ទះ ខ្យល់ និងមានអង្គខ្លះត្រូវដួលលើភក់ជ្រាំផង ទើបព្រះរាជាបានឱ្យលោកសង្ឃគង់នៅវត្ត កុំនិមន្តបិណ្ឌបាត្ររយៈពេល ៣ខែ និងធ្វើព្រះរាជប្រកាស ឱ្យប្រជាជន និងព្រះអង្គឯងឧបត្ថម្ភបច្ច័យបួន មានចង្ហាន់បិណ្ឌបាត្រ សេនាសណៈ ភេសជ្ជៈ និងចីវរដល់ព្រះសង្ឃក្នុងរយៈពេលនៃរដូវវស្សា ពោលគឺចាប់ពីថ្ងៃ ១រោច ខែអាសាឍ ដល់ថៃ្ងពេញបូរមីខែអស្សុជ។

នៅសម័យនោះ គេដាក់បិណ្ឌក្នុងរយៈពេល ៣ខែ លុះចំណេរក្រោយមក ការអនុវត្តនេះក៏មានការប្រែប្រួលទៅតាមសម័យកាល និងជីវភាពរស់នៅក្នុងសង្គម រហូតនៅសល់រយៈពេលខ្លីដូចសព្វថ្ងៃនេះ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន



Leave a Reply

Your email address will not be published.Required fields are marked *