តម្លៃរបស់ប្រេន ៣ មុខ គង់ ចាន់ស្រីមុំ ទិញពេលទៅលេងវៀតណាម ជិត ១ ម៉ឺនដុល្លារ

ការពិត ជា​រៀងរាល់​ឆ្នាំ អ្នក​ជំនួញ​ស្រី​វ័យ​ក្មេង​ដែល​បច្ចុប្បន្ន​កំពុង​ត្រូវ​គេ​ចាត់​ទុក​ជា​អ្នក​សិល្បៈ​អភិជន គឺ​អ្នកនាង គង់ ចាន់ស្រីមុំ រមែង​នាំ​​គ្រួសារ​ធ្វើ​ដំណើរ​កម្សាន្ត​ទៅ​ក្រៅ​ប្រទេស តែ​ពេល​ពិភពលោក​កើត​មាន​ការ​រាតត្បាត​ជំងឺ​កូវីដ១៩ ក៏​នាង និង​គ្រួសារ​ឆ្លៀត​ពេល​ធ្វើ​ដំណើរ​កម្សាន្ត​ក្នុង​ស្រុក​តាម​កន្លែង​ផ្សេង​ៗ​ផង​ដែរ។

តួយ៉ាង គ្រប់​ពេល​ធ្វើ​ដំណើរ​ទៅ​ក្រៅ​ប្រទេស​មិន​ថា​តារា​សម្ដែង​រូប​នេះ ឬ​បុគ្គល​សិល្បៈ​ផ្សេង​ទៀត​ទេ ម្នាក់​ៗ​តែងតែ​ចំណាយ​ថវិកា​ច្រើន​សន្ធឹក ដើម្បី​ទិញ​របស់​ប្រេន​ៗ​ពី​ក្រៅ​ប្រទេស ដើម្បី​យក​មក​ប្រើប្រាស់​ប្រចាំថ្ងៃ។ សកម្មភាព​ទាំងនេះ មិន​ថ្មី​​សម្រាប់​ប្តី​ប្រពន្ធ​អ្នក​សិល្បៈ គង់ ចាន់ស្រីមុំ និង គឹម សីហា នោះ​ទេ ព្រោះ​ប្តី​ប្រពន្ធ​អ្នក​សិល្បៈ​គូ​នេះ តែង​ចំណាយ​ប្រាក់​យ៉ាង​ច្រើន​លើ​ការ​ទិញ​របស់​ប្រេន​ៗ​គ្រប់​ពេល​មាន​ដំណើរ​កម្សាន្ត​ទៅ​ក្រៅ​ប្រទេស។ ថ្មីៗនេះ គង់ ចាន់ស្រីមុំ និង​ក្រុម​គ្រួសារ​ទើប​ធ្វើ​ដំណើរ​ទៅ​លេង​ប្រទេស​វៀតណាម ស្រប​ពេល​ជំងឺ​កូវីដ​១៩ មាន​សភាព​ថមថយ​ជាង​មុន​បន្តិច។

ថ្ងៃ​ចុង​ក្រោយ​នៃ​ដំណើរ​កម្សាន្ត​នៅ​ប្រទេស​វៀតណាម​អ្នក​ម៉ាក់ ម៉ូម៉ូ រូប​នេះ​ បាន​បង្ហាញ​ប្រេន ៣ មុខ​ដែល​នាង​ទើប​ទិញ​បាន ពេល​ទៅ​លេង​វៀតណាម​លើក​នេះ នោះ​រួមមាន កាបូប និង​វ៉ែនតា LV រួម​ទាំង​ស្បែក​ជើង​​ម៉ាក CHANEL។ តោះ​មក​ដឹង​តម្លៃ​ពិត​របស់ របស់​ប្រេន​ទាំង ៣ មុខ​នោះ​លើ Websiteផ្លូវការ LV និង CHANEL ទាំង​អស់​គ្នា។

កាបូប LV COUSSIN BB មានតម្លៃ  ៥ ១០០ ដុល្លារ

វ៉ែនតាការពារពន្លឺថ្ងៃ LV LINK SQUARE SUNGLASSES មានតម្លៃ ៧៦៥ ដុល្លារ

ស្បែកជើង CHANEL SNEAKERS spring-summer 2022 Calfskin, Mesh & Suede CalfskinIvory, Black & Beige មានតម្លៃ ១ ១៧៥ ដុល្លារ



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ