ស្ងាត់ៗ គង់ ចាន់ស្រីមុំ​ ត្រៀមបញ្ចេញស្នាដៃភាពយន្តខ្នាតធំមួយទៀតឆាប់ៗនេះ!

អ្នកម៉ាក់ហាយសូ គង់ ចាន់ស្រមុំ បានកំពុងត្រៀមបញ្ចេញស្នាដៃភាពយន្តថ្មីមួយក្នុងឆ្នាំ២០២២ ក្រោយខកខានការសម្តែងរយៈពេលច្រើនឆ្នាំ ដោយងាកទៅពង្រឹកមុខជំនួញ និងការងារជាពិធីការិនីជំនួសវិញ។ ថ្វីដ្បិតតែមិនសូវមានស្នាដៃភាពយន្តថ្មីៗ តែអ្នកម៉ាក់ ម៉ូម៉ូ នៅតែលេចមុខថតសម្អាងការជាហូរហែ និងទទួលថតផ្សព្វផ្សាយផលិតផលធំៗផ្សេងទៀត លើកលែងតែផលិតផលណាដែលដូចផលិតផលរបស់ខ្លួនឯង គឺមិនទទួលថតនោះទេ។

គេនៅចាំបានថា ២ឆ្នាំមុន តារាស្រីរាងតូចច្រឡឹងនេះ បានលេចមុខក្នុងភាពយន្តខ្នាតធំមួយរបស់ Sastra Film ចំណងជើង «រីករាយថ្ងៃកំណើត» ឬ «Happ Birthday» សម្តែងជាមួយ ព្រីន តារាសម្តែងជំនាន់ក្រោយកំពុងមានប្រជាប្រិយភាព។ រឿងនេះទទួលការគាំទ្រខ្លាំងមិនធម្មតានោះឡើយ ធ្វើឱ្យ​ស្រីមុំ កាន់តែមានគេស្គាល់ច្រើនជាងពីមុនទៅទៀត។

ដោយឡែកថ្មីៗនេះ តាមរយៈការបង្ហោះលើទំព័រហ្វេសប៊ុកផ្លូវការរបស់នាង ឱ្យដឹងថា ភរិយាសំណព្វចិត្តលោក គឹម សីហា កំពុងតែថតរឿងខ្នាតធំថ្មីមួយទៀត ជាចំណងដៃដល់ទស្សនិកជនអ្នកគាំទ្រ ចំណងជើងថា «លួចស្រលាញ់អ្នកដទៃ» ដោយលើកនេះនាងសម្តែងប៉ះតួប្រុសរូបសង្ហា ពឹង ពុទ្ធិស័ក្ក។

ការវិលមករកការសម្តែងម្តងទៀត តារាស្រីហាយសូរនេះ មិនមែនព្រោះប្រាក់កម្រៃទេ តែព្រោះនេះជាការងារដែលនាងស្រលាញ់។ តួយ៉ាង កន្លងមក ស្រីមុំ ធ្លាប់ប្រាប់ឱ្យដឹងថា បើមានឱកាសនាងនៅតែទទួលថតភាពយន្ត សំខាន់ឱ្យតែសាច់រឿងល្អ ត្រូវចិត្តនាង គឺនាងទទួលថតដោយមិនខ្វល់ពីប្រាក់កម្រៃនោះទេ ព្រោះនាងក៏ចង់រក្សាស្នាដៃល្អសម្រាប់ខ្លួនឯងដែរ។

យោងតាមអ្វីដែលធ្លាប់បានប្រាប់ គេជឿជាក់ថា ភាពយន្តខ្នាតធំដែលនាងកំពុងសម្តែងនេះ ប្រាកដជាមានលក្ខណៈពិសេស និងត្រូវចិត្តនាងហើយ ទើបនាងទទួលថតបែបនេះ។ គ្រាន់តែឃើញទំព័រហ្វេសប៊ុក គង់ ចាន់ស្រីមុំ​ បង្ហោះសកម្មភាពក្រៅឆាកភ្លាម មានហ្វេនៗជាច្រើនកំពុងរង់ចាំទស្សនាស្នាដៃរបស់អ្នកម៉ាក់កូន១នេះភ្លែត។

គួររំលឹកថា អ្នកនាង គង់ ចាន់ស្រីមុំ មិនត្រឹមជាសិល្បករពោរពេញដោយទេពកោសល្យម្នាក់ប៉ុណ្ណោះទេ ប៉ុន្តែនាងក៏ជាអ្នកជំនួញវ័យក្មេងកំពុងជោគជ័យម្នាក់ផងដែរ ដោយបច្ចុប្បន្ននាងមានអាជីវកម្មជាច្រើនក្នុងដៃ។ ស្រីមុំ និងស្វាមី លោក គឹម សីហា ត្រូវគេចាត់ទុកជាអ្នកសិល្បៈហាយសូ ព្រោះអ្នកទាំងពីរមានទ្រព្យសម្បត្តិហូរហៀរ មានផ្ទះវីឡារាប់សែនដុល្លារច្រើនកន្លែង និងជិះសុទ្ធតែរថយន្តទំនើបៗឆ្លាស់គ្នាទៅមកស្ទើររាល់ថ្ងៃ។ 

ជារឿយៗ ក្រុមគ្រួសាររបស់ម៉ាក់មុំ តែងធ្វើដំណើរកម្សាន្តទៅទីតាំងផ្សេងៗក្នុងប្រទេសកម្ពុជា ដើម្បីផ្តិតយករូបភាពស្អាតៗមកចែកជូនហ្វេនៗមើលកម្សាន្ត។ មិនតែប៉ុណ្ណោះ នាងក៏ធ្វើដំណើរកម្សាន្តទៅបរទេសញឹកញាប់ផងដែរ ហើយគ្រប់ពេលទៅគេឃើញ ប្តីប្រពន្ធគូនេះ ដើរទិញរបស់របរប្រេនៗយ៉ាងច្រើន ជាការបំពេញក្តីសុខឱ្យខ្លួនឯងដែលខិតខំប្រឹងប្រែងធ្វើការទាំងយប់ទាំងថ្ងៃរយៈពេលច្រើនឆ្នាំមកនេះ។ បើទោះបីជាកន្លងមកធ្លាប់មានការរិះគន់មួយចំនួនលើរូបនាងក៏ពិតមែន តែតារាស្រីរូបនេះហាក់មិនខ្វល់ ហើយនៅតែបន្តប្រើប្រាស់ជីវិតយ៉ាងមានសុភមង្គលជាមួយក្រុមគ្រួសាររបស់នាង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ