គំនិតរៀបចំខ្លួន សម្រាប់ខួបកំណើតឆ្នាំនេះរបស់ គង់ ចាន់ស្រីមុំ មិនចាញ់ឆ្នាំមុនប៉ុន្មានឡើយ ដោយពិធីការិនី 3Fun និងស្វាមី ព្រមទាំងកូនស្រីបាននាំគ្នាតែងជាតួអង្គតុក្កតា Tinker Bell ដើម្បីអបអរខួបកំណើតខ្លួន រួមទាំងកូនស្រីបណ្ដូលចិត្ត ម៉ូម៉ូ។

ខួបកំណើតឆ្នាំនេះអ្នកនាង គង់ ចាន់ស្រីមុំ បានតុបតែងជាតួអង្គតុក្កតា Tinker Bell លក្ខណៈគ្រួសារជាមួយស្វាមី និងកូនស្រីបណ្ដូលចិត្ត ខណៈ concept ខួបកំណើតរបស់អ្នកនាងឆ្នាំមុន គឺតុក្កតា Sailor Moon។ ដោយឡែក ឆ្នាំនេះដែរហាក់មិនមានប្រារព្ធធ្វើពិធីធំដុំពេកដូចឆ្នាំមុន ប៉ុន្តែតារាស្រីរូបនេះនៅតែទទួលបានការស្រលាញ់ពីមិត្តភក្តិ ក្រុមការងារ និងគ្រួសារជាមួយការ surprise នំខេក និងកាដូជាពិសេសនោះក្ដីស្រលាញ់ពីសំណាក់ហ្វេនៗរបស់អ្នកនាងផ្ទាល់តែម្ដង។






ក្រឡេកមកមើលភាពផ្អែមល្ហែមនៅក្នុងជីវិតប្ដីប្រពន្ធរវាងអ្នកនាង និងស្វាមី គឹម សីហា ពិតជាគួរឱ្យច្រណែន ព្រោះលោកតែងត្រូវបានអ្នកនាងសរសើរពេញមាត់ថាជាស្វាមីល្អ មិនដែលរអ៊ូរទាំ និងតាមចិត្តអ្នកនាងគ្រប់យ៉ាង។ ជាក់ស្ដែងក្នុងថ្ងៃកំណើតភរិយា សីហា ក៏បានតុបតែងខ្លួនជាតុក្កតា Tinker Bell ដើម្បីថតរូបជុំគ្រួសារផងដែរ៕
























Account
Security
Favourite Content