តារាសម្តែង គង់ ប៊ុនសុន ដង្ហើយឱ្យផលិតករហៅថតវិញ ដើម្បីបានប្រាក់ចិញ្ចឹមជីវិត

គង់ ប៊ុនសុន ជាតារាសម្តែងស្រីវ័យចំណាស់ដែលកន្លងមកធ្លាប់លេចមុខសម្តែងក្នុងភាពយន្តជាច្រើន រួមទាំងរឿងខ្លីអប់រំ ស៉្បតពាណិជ្ជកម្ម និងធ្លាប់បានថតបទចំរៀងជាមួយផលិតកម្ម ហង្សមាស ថោន សាន់ដេ និងបានចូលរួមសម្ដែងក្នុងកម្មវិធីផ្សេងៗជាច្រើន។ ក្រៅពីសម្តែង កន្លងមក អ្នកស្រីក៏ចេះច្រៀង និងបានបង្ហើរសំនៀងបទមរតកដើមជាច្រើនផងដែរ។

កាលពីអំឡុងឆ្នាំ ២០១៩ ដល់ ២០២១ ដោយសារស្រុកទេសត្រូវជួបវិបត្តិរាតត្បាតនៃជំងឺកូវីដ-១៩ ទីផ្សារសិល្បៈបានធ្លាក់ចុះខ្លាំង ហើយតារាសម្តែងវ័យចំណាស់រូបនេះ ក៏ចេញប្រកប​របរដើរលក់នំចេកឆាប និងនំស្រួយតាមចិញ្ចើមផ្លូវ ដើម្បីបានប្រាក់មកផ្គត់ផ្គង់ជីវភាព ទិញថ្នាំសង្កូវ និងបង់ថ្លៃបន្ទប់ជួលជាដើម។ ប៉ុន្តែ ថ្មីៗនេះគណនីហ្វេសប៊ុករបស់តារាសម្តែង គង់ ប៊ុនសុន ឈ្មោះថា សម្ភ័ស ប៑ុនសុន ស្រាប់តែចេញមកដង្ហើយឱ្យផលិតករហៅថតវិញ ដើម្បីបានថវិកាចិញ្ចឹមជីវិត ព្រោះរាល់ថ្ងៃលក់នំមិនសូវដាច់ទេ។

គណនី សម្ភ័ស ប៑ុនសុន បង្ហោះឡើងថា «សូមបងប្អូនមេត្តាជួយហៅខ្ញុំថតផង ដេីម្បីបានថវិការចិញ្ចឹមជីវិត ព្រោះរាល់ថ្ងៃខ្ញុំលក់នំមិនសូវដាច់ទេ ពេលខ្លះខ្ញុំបាំងឆត្រ័អង្គុយលក់នំពេលមេឃកំពុងរលឹម ។ ទាំងអស់នេះជារូបថតអនុស្សាវរីយ៍ដែលខ្ញុំបានចូលរួមសំដែងជាមួយតារាល្បីៗជាច្រេីន និងបានចូលរួមសំដែងភាពយន្តជាច្រេីនរឿង និងរឿងអប់រំខ្លីៗ ខ្ញុំបានចូលរួមថតស្ពត ថតបទចំរៀងជាមួយផលិតកម្មហង្សមាស , ថោន , សាន់ដេរនិងបានចូលរួមសំដែងក្នុងកម្មវិធីផ្សេងៗជាច្រេីន ។ លេខទូរសព្ទ័ 098 444 858 សូមអរគុណ»។

គួររំលឹកផងដែរថា តារា គង់ ប៊ុនសុន រស់នៅតែលតោលម្នាក់ឯង ក្រោយលែងលះស្វាមីនៅខេត្ដបាត់ដំបង ប្រមាណ ១០ ឆ្នាំមកហើយ ដោយពុំមានកូនចៅជាបង្អែករឹងមាំជួយជ្រោមជ្រែងនោះទេ ដោយគាត់ត្រូវដើរត្រាក់ៗលក់នំតាមផ្លូវរាល់ថ្ងៃ ដើម្បីយកប្រាក់មកចិញ្ចឹមក្រពះ និងជំងឺស្ដ្រីប្រចាំកាយ។

កន្លងមក តារាសម្តែងរូបនេះធ្លាប់ប្រាប់ឱ្យស្ថាប័នព័ត៌មានក្នុងស្រុកដឹងថា មុនស្រុកទេសជួបវិបត្តកូវីដ អ្នកស្រីបានចេញសម្តែងញឹកញាប់ដែរ ដោយ ១ ថ្ងៃក្រុមហ៊ុន ផលិតករ​ឱ្យ​ថ្លៃ​ចន្លោះ ១៥ ទៅ ៤០ ដុល្លារ តែចាប់ចាំពីកូវីដមក ទីផ្សារសិល្បៈរលត់សូន្យសុង ទើបអ្នកស្រីដើរលក់នៅតាមចញ្ចើមផ្លូវវិញបែបនេះ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន