ខន សុវណ្ណសូនីតា ជាលំដាប់រងទី១បវរកញ្ញាភពផែនដីកម្ពុជា ២០២៤ បានតំណាងឲ្យកម្ពុជាចូលរួមការប្រកួត Miss Planet International 2024 វគ្គផ្ដាច់ព្រ័ត្រជំនួស ដេត ស្រីនាឌ ទទួលបានការលើកទឹកចិត្តពីមហាជនច្រើន ដែលកញ្ញាស្ម័គ្រចិត្តចូលរួមយ៉ាងតក់ក្រហល់ ទោះមិនបានត្រៀមអ្វីទាំងអស់។



បវរកញ្ញាភពផែនដីកម្ពុជា ២០២៤ ខន សុវណ្ណសូនីតា ដែលបានឡើងឆាក Miss Planet International 2024 ភ្លាមៗនៅព្រឹកថ្ងៃ ២៧ ខែវិច្ឆិកាក្រោយម្ចាស់មកុដ Miss Planet Cambodia 2024 ប្រកាសមិនចូលរួមប្រកួតបន្ត។
ការបង្ហាញខ្លួនរបស់ ខន សុវណ្ណសូនីតា យប់មិញមិនសូវជាធ្វើបានល្អប៉ុន្មានឡើយ ព្រោះមិនបានហាត់សមច្រើន តែក៏ទទួលបានការគាំទ្រ និងសរសើរពីភាពក្លាហាន និងជាការបំពេញមុខមាត់កម្ពុជាផងដែរ។ ទោះជាយ៉ាងនេះ ក៏បវរកញ្ញាភពផែនដីកម្ពុជារូបនេះ បានចូលទៅដល់ Top 27 និងទទួលបានពាន Miss Popular Vote មួយទៀតដែរ។
សម្រាប់ National Costume របស់បវរកញ្ញាភពផែនដីកម្ពុជា ២០២៤ បានគ្រងឈុតនាងកិន្នរី ដែល កិន្នរី គឺជាសត្វដែលមាននៅក្នុងព្រៃ ហិមពាន្តមានរាងកាយផ្នែកខាងលើជាមនុស្ស ខាងក្រោមជាសត្វ និងមានស្លាបអាចហោះហើរបាន។


ចំណែកម្ចាស់មកុដ Miss Planet International 2024 បានទៅលើបវរកញ្ញាភពផែនដីអារ៉ាប់រួមគឺ Mahra Lutfri ហើយបវរកញ្ញាភពផែនដីរបស់ប្រទេសឥណ្ឌូណេស៊ីទទួលបានមកុដ Miss Angel Planet International 2024៕

រូបភាព៖ Ah Cha Try























Account
Security
Favourite Content