ថ្មីៗនេះ រូបភាពចាស់ៗ របស់តារាសម្ដែងកូរ៉េល្បីលោក Kim SooHyun ត្រូវបានចែកចាយពាសពេញក្នុងបណ្ដាញសង្គម ហើយរូបភាពនោះគឺត្រូវបានរាយការណ៍ថាអំឡុងពេលដែលលោកទៅចូលរួមអានស្គ្រីបរឿង F4 ឬ Boys Over Flower។

បើយោងតាមប្រភពព័ត៌មាន sbsstar បានឱ្យដឹងថា៖ តារាប្រុស Kim SooHyun ត្រូវបានហៅឱ្យសម្ដែងជាតួរងមួយក្នុងចំណោមនោះ។ ប៉ុន្ដែមូលហេតុចុងក្រោយដែលលោកគ្មានវត្ដមានក្នុងរឿងនោះ ដោយសារអ្នកដឹកនាំរឿងមិនសូវពេញចិត្តការសម្ដែងរបស់លោក និងមានអារម្មណ៍លោកមិនត្រូវជាមួយអត្ដចរិកតួអង្គ។ ជាលទ្ធផល ទើបអ្នកដឹកនាំសម្រេចចិត្តយកតារាផ្សេងមកជំនួសលោក។


តារាប្រុស Kim SooHyun បានចាប់ផ្ដើមអាជីពសិល្បៈរបស់ខ្លួនក្នុងឆ្នាំ ២០០៧ មហាជនជាច្រើនជឿថាមកពីលោកនៅក្មេងខ្ចីពេកទើបមិនសូវមានបទពិសោធសម្ដែងទើបធ្វើឱ្យខកខានឱកាសមួយនេះ។ តែមិនថ្វីក្រោយមក លោកក៏បានសម្ដែងជាតួឯកក្នុងរឿង “Dream High” , “The Moon Embracing the Sun” និង “My Love from the Star” ដែលសុទ្ធសឹងជារឿងល្បីផ្ទុះ និងធ្វើឱ្យលោកមានប្រជាប្រិយល្បីខ្លាំងមកដល់បច្ចុប្បន្ន៕


























Account
Security
Favourite Content