SeaGame លើកទី៣២ បញ្ចប់ជាផ្លូវការ កម្ពុជាដណ្តើមបានមេដាយសរុបចំនួន ២៨២ គ្រឿង

ចាប់តាំងពីពិធីបើកព្រឹត្តិការណ៍ត្រូវបានធ្វើឡើងកាលពីថ្ងៃទី ០៥ ខែឧសភា ឆ្នាំ២០២៣ មកដល់ថ្ងៃចុងក្រោយនៃការប្រកួតប្រជែងកីឡាស៊ីហ្គេមលើក ទី៣២ កម្ពុជាដែលជាម្ចាស់ផ្ទះស្ថិតនៅលំដាប់ទី៤ ក្នុងចំណោម ១១ ប្រទេស និងដណ្តើមបានមេដាយសរុបចំនួន ២៨២ ក្នុង​នោះ​ មេដាយមាសចំនួន ៨១ មេដាយប្រាក់ចំនួន ៧៤ និងមេដាយសំរឹទ្ធចំនួន ១២៧។

នាម​ជា​ម្ចាស់ផ្ទះ​រៀបចំ​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ ៦៤ ​ឆ្នាំ កម្ពុជាសាងភាពអស្ចារ្យជាច្រើន រួមទាំងការបង្កើតកំណត់ត្រាថ្មី ឬការបំបែកកំណត់ត្រាខ្លួនឯងដោយទទួលបានមេដាយច្រើនបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រកម្ពុជាឡើយ ពោលព្រឹត្តិការណ៍ស៊ីហ្គេមទាំងអស់ដែលកម្ពុជាចូលរួមមិនដែលឈ្នះមេដាយបានលើសពី ១០០ មេដាយឡើយ។

កាលពីស៊ីហ្គេមលើកទី៣១ នាប្រទេសវៀតណាម កម្ពុជាដណ្តើមបានមេដាយមាស ៩ គ្រឿង ប្រាក់ ១៣ គ្រឿង និង សំរឹទ្ធ ៤១ គ្រឿង សរុបចំនួន ៦៣ គ្រឿង ដែលគ្រានោះជាការបំណែកកំណត់ត្រាជាប្រវត្តិសាស្ត្រថ្មីមួយ ច្រើនជាងពេលណាៗទាំងអស់។

ដោយឡែកសម្រាប់កំណត់ត្រាមេដាយមាស កម្ពុជា​ធ្លាប់​បំបែក​ឯតទគ្គកម្ម​ចុងក្រោយ​ទទួល​បាន​មេដាយ​មាស​ច្រើនបំ​ផុត​កាលពីព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ ១៩៧១ នៅទីក្រុងគូឡាឡាំពួរ​ ​ប្រទេស​ម៉ាឡេស៊ី។ គ្រា​នោះ កម្ពុជា​ទទួល​បាន​មេដាយ​​សរុប ៥២​ គ្រឿងដោយទទួលបានមេដាយមាស១៧ ប្រាក់១៨ សំរឹទ្ធ១៨ (សរុប៥៣)។

៥២ ឆ្នាំក្រោយមក កម្ពុជាអាចសម្រេចគោលដៅដណ្តើមយកមេដាយមាសច្រើនបំផុតក្នុងប្រវត្តិសាស្ត្រជាថ្មីដោយការឈ្នះមេដាយមាសសរុប ៨១។

ជាការកត់សម្គាល់ អត្តពលិកកម្ពុជាបានបំបែកកំណត់ត្រាយកមេដាយមាសលើប្រភេទកីឡាដែលកម្ពុជាមិនធ្លាប់​ឈ្នះជាច្រើនដូចជា ហែលទឹកជើងទាវិញ្ញាសារស្ត្រី, វិញ្ញាសារគុនខ្មែរ, អត្តពលិកម្ម វិញ្ញាសារត់ប្រណាំង និងវិញ្ញាសារមួយចំនួនទៀត។

គួរបញ្ជាក់ថា ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ម្ចាស់ជយលាភីមេដាយមាសបានទៅលើប្រទេសវៀតណាម បន្ទាប់ពីដណ្ដើមបានមេដាយមាស ១៣៦ គ្រឿង ថៃជាប់លេខ ២ ឥណ្ឌូណេស៊ី ជាប់លេខ ៣ និង ម្ចាស់ផ្ទះកម្ពុជាជាប់ចំណាត់ថ្នាក់លេខ៤៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក