ទុក្ខជាន់ទុក្ខ! Kim Soo Hyun ត្រូវក្រុមហ៊ុនដែលជួលលោកផ្សព្វផ្សាយរួមគ្នាប្ដឹងទារសំណងរាប់ពាន់លាន

ចាប់តាំងពីមរណភាពរបស់តារាស្រី Kim Sae Ron ទំនាក់ទំនងស្នេហារវាងនាង និងតារាប្រុស Kim Soo Hyun ត្រូវបានបើកកកាយដែលនាំឱ្យមានរឿងអាស្រូវផ្ទុះឡើងជាច្រើនរហូតដល់បង្កើតជារឿងក្ដីប្ដឹងផ្ដល់គ្នានៅចំពោះមុខច្បាប់ទៀតផង។ ជាក់ស្ដែងយោងតាមសារព័ត៌មានកូរ៉េខាងត្បូងថ្មីៗនេះភាគីខាងតារាប្រុសរូបនេះក៏បានដំណើរពាក្យបណ្ដឹងទាមទារសំណងពីភាគីគ្រួសាររបស់តារាស្រី Kim Sae Ron និងម្ចាស់គណនីយូធូបមួយក្នុងចំនួនទឹកប្រាក់ ១២ ពាន់លានវ៉ុន ខណៈដែលខ្លួនលោកក៏មានជាប់ពាក់ព័ន្ធជាមួយនឹងពាក្យបណ្ដឹងមួយចំនួនធំដូចគ្នាដែរ។

រឿងក្ដីជាប់ខ្លួននៅមិនទាន់ដោះស្រាយរួចរាល់ផង យោងតាមគេហទំព័រ KBIZOOM សហគមន៍ផ្លូវច្បាប់របស់កូរ៉េខាងត្បូងកាលថ្ងៃទី២៨ ខែមេសា បានបង្ហាញថាពេលនេះតារាសម្ដែងប្រុស Kim Soo Hyun និងភ្នាក់ងាររបស់លោក Gold Medalist កំពុងតែប្រឈមមុខនឹងការប្ដឹងផ្ដល់ពីក្រុមហ៊ុនចំនួន ២ ដើម្បីទាមទារសំណងសម្រាប់ថ្លៃខ្លួន និងថ្លៃខូចខាតផ្សេងៗបង្កឡើងដោយបញ្ហាចម្រូងចម្រាសរឿងផ្ទាល់ខ្លួនរបស់តារាប្រុសរូបនេះដែលធ្វើឱ្យប៉ះពាល់ទៅដល់ផលប្រយោជន៍របស់ក្រុមហ៊ុន។ ចំនួនទឹកប្រាក់សំណងសរុបដែលទាមទារដោយក្រុមហ៊ុនទាំងពីរនេះត្រូវបានគេរាយការណ៍មានចំនួន ៣ ពាន់លានវ៉ុនប្រមាណជាង ២ លានដុល្លារ។

ក្រៅពីក្រុមហ៊ុនទាំង ២ នេះហើយក៏នៅមានក្រុមហ៊ុនផ្សេងទៀតដែលត្រូវបានគេរាយការណ៍កំពុងដាក់ពាក្យបណ្ដឹង និងត្រៀមខ្លួនដាក់បណ្ដឹងទាមទារសំណងខូចខាតពីតារាប្រុសរូបនេះដូចគ្នា។ ជាក់ស្ដែងក្នុងនោះមានក្រុមហ៊ុនមួយផ្សេងទៀតកំពុងពិនិត្យមើលពីលទ្ធភាពនៃការដាក់ពាក្យបណ្ដឹងដើម្បីបញ្ចប់កិច្ចសន្យាពាណិជ្ជកម្មជាមួយ Kim Soo Hyun ដោយសារតែការរំលោភលើទំនុកចិត្តព្រមទាំងមានការទាមទារថ្លៃខូចខាតលើការផ្សាយពាណិជ្ជកម្ម ឬការផាកពិន័យជាដើម។

ផ្អែកតាមមេធាវីផ្នែកកម្សាន្ដ Park Sung Woo មកពីក្រុមហ៊ុន Woori Law Firm បានពន្យល់ថានៅក្នុងឧស្សាហកម្មកម្សាន្ដតារាប្រុស Kim Soo Hyun បានចុះហត្ថលេខាផ្សាយពាណិជ្ជកម្មជាមួយម៉ាកយីហោចំនួន ១៥ ប្រេនដោយកិច្ចសន្យាក្នុងស្រុកនីមួយៗត្រូវបានគេរាយការណ៍មានតម្លៃប្រហែលចាប់ពីចន្លោះ ១ ទៅ ១.៥ ពាន់លានវ៉ុន (ប្រមាណ ៦៩៦ ០០០ ដុល្លារអាមេរិកដល់ ៨៣៥ ០០០ ដុល្លារអាមេរិក)។ លោកបានបន្ដថាជាធម្មតា ក្រុមហ៊ុននានាមានការស្ទាក់ស្ទើរក្នុងការដាក់ពាក្យបណ្ដឹងប្រឆាំងនឹងតារាម៉ូដែលរបស់ខ្លួន ប៉ុន្តែនៅពេលដែលមានក្រុមហ៊ុនមួយបានចាប់ផ្ដើមដាក់ពាក្យបណ្ដឹងហើយ នោះអាចនឹងរំពឹងថាមានក្រុមហ៊ុនបន្ដបន្ទាប់ផ្សេងទៀតនឹងចូលរួមចំណាត់ការផ្លូវច្បាប់នៅពេលក្រោយផងដែរ។

ដូច្នេះពេលនេះមានតែចាំមើលប៉ុណ្ណោះថាតើវាសនារបស់តារាប្រុស Kim Soo Hyun និងក្រុមហ៊ុន Gold Medalist នឹងទៅជាយ៉ាងណា៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន



Leave a Reply

Your email address will not be published.Required fields are marked *