អ្នកគាំទ្រ​ Kim Soo Hyun បង្កើតគេហទំព័រចងក្រងព័ត៌មានលម្អិត ក្រោយរឿងអាស្រូវអូសបន្លាយអស់ ៩ខែ

អ្នកគាំទ្ររបស់ Kim Soo Hyun ពីជុំវិញពិភពលោកបង្កើតគេហទំព័រកត់ត្រានូវអ្វីដែលពួកគេជឿជាក់ថា “ជាការពិត” ដើម្បីការពារតារាក្នុងដួងចិត្តរបស់ខ្លួន ក្រោយរឿងអាស្រូវចំណងស្នេហាជាមួយនឹង Kim Sae Ron អូសបន្លាយដល់ ៩ខែ។

ផ្អែកតាមការចុះផ្សាយរបស់ Allkpop នៅថ្ងៃទី៨ ខែធ្នូនេះ ក្រុមអ្នកគាំទ្រទាំងក្នុង និងក្រៅស្រុក ក្រោមឈ្មោះ Kim Soo Hyun Korea and Global Fan Union បានបង្កើតគេហទំព័រ “kimfact with u” ដើម្បីកត់ត្រាលម្អិតពីពេលវេលានៃបញ្ហាចម្រូងចម្រាស  សេចក្ដីសង្ខេបអំណះអំណាងសំខាន់ៗ និងធ្វើបច្ចុប្បន្នភាពលើស្ថានភាពផ្លូវច្បាប់។

ក្នុងគោលបំណងការពារអាយដលរបស់ខ្លួន ក្រុមអ្នកគាំទ្រដដែលនេះបានអះអាងថា៖ “នេះគឺជាការពិតដែលយើងបានផ្ទៀងផ្ទាត់ និងកត់ត្រា។ យើងសំណូមពរឱ្យអ្នកពិនិត្យមើលវា ហើយធ្វើការវិនិច្ឆ័យដោយខ្លួនឯង”។

គួរឱ្យដឹងថា សកម្មភាពខាងលើនេះបានកើតឡើង ក្រោយពីតារាស្រី Kim Sae Ron បានទទួលមរណភាពនៅថ្ងៃទី១៦ ខែកុម្ភៈ ត្រូវជាថ្ងៃកំណើតរបស់ Kim Soo Hyun។ លុះមកដល់ខែមីនា គណនី YouTube Garo Sero Institute បានផ្សព្វផ្សាយថា ក្រុមគ្រួសាររបស់តារាស្រីបានអះអាងថា​ Kim Soo Hyun បានទាក់ទងនឹង Kim Sae Ron តាំងតែពីនាងនៅជាអនីតិជន។

ដោយឡែក Kim Soo Hyun បានចេញមកបដិសេធយ៉ាងដាច់អហង្ការចំពោះការចោទប្រកាន់ទាំងនេះនៅក្នុងសន្និសីទសារព័ត៌មានផ្ទាល់ខ្លួន ខណៈពេលដែលភាគីទាំងសងខាងបានបង្ហាញភស្តុតាងរៀងៗខ្លួនជាបន្តបន្ទាប់។ យ៉ាងណាមិញ​ អស់ពេលជាង ៩ខែ បញ្ហាជម្លោះផ្លូវច្បាប់នៅតែបន្តរហូតមកដល់ពេលបច្ចុប្បន្ននេះ។

ក្រោយមានរឿងអាស្រូវ Kim Soo Hyun បានទទួលផលប៉ះពាល់លើអាជីពការងារ រួមមានការសម្ដែងភាពយន្តភាគរបស់ Disney+ ក៏ដូចជាការបញ្ចប់កុងត្រា​ផ្សព្វផ្សាយផលិតផល និងការប្ដឹងទារសំណងពីយីហោនានា។

ទន្ទឹមគ្នានេះ អ្នកគាំទ្រក៏បានចូលរួមការពារលោកជាបន្តបន្ទាប់មិនថានៅលើបណ្ដាញសង្គម និងតាមរយៈផ្ទាំងផ្សព្វផ្សាយតាមរថយន្តនានា។ ស្របពេលដែលការបង្កើតគេហទំព័រខាងលើនេះ គឺជាសកម្មភាពមួយដាច់ដោយឡែក៕​



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន



Leave a Reply

Your email address will not be published.Required fields are marked *