ក្រោយខកខានសម្ដែងរឿងជាមួយស្ថានីយទូរទស្សន៍ KBS អស់រយៈពេល ៨ ឆ្នាំ ពេលនេះតារាសម្ដែងស្រី Kim Ha Neul ត្រូវបានគេរាយការណ៍នឹងវិលត្រលប់មកវិញជាមួយរឿងភាគថ្មីមួយមានចំណងជើងថា Let’s Get Caught by the Collar។

Let’s Get Caught by the Collar គឺជាសាច់រឿងបែបឧក្រិដ្ឋកម្មដែលមានភាពស្រពិចស្រពិលដោយផ្ដោតទៅលើអ្នកយកព័ត៌មានពិសេស Seo Jeong Won និង Kim Tae Heon នៅពេលពួកគេទាំងពីរព្យាយាមជីកកកាយកាន់តែជ្រៅក្នុងសំណុំរឿងឃាតកម្មដ៏ល្បីមួយ។ សម្រាប់រឿងនេះផងដែរត្រូវបានគេដកស្រង់ និងកែសម្រួលពីប្រលោមលោកអ៊ីនធឺណេតដ៏ពេញនិយមក្នុង Naver។


ក្នុងរឿងមួយនេះ តារាសម្ដែងស្រី Kim Ha Neul បានសម្ដែងជាតួអង្គ Seo Jeong Won ដែលជាពិធីករក្នុងកម្មវិធីមួយ ហើយជំនាញរបស់នាងគឺការស្វែងរកព័ត៌មានប្រចាំថ្ងៃ។ ទន្ទឹមនឹងនេះ រឿង Let’s Get Caught by the Collar ត្រូវបានគេគ្រោងនឹងចាក់ផ្សាយនៅឆ្នាំក្រោយផងដែរ។
ជាមួយការវិលមកសម្ដែងជាតួអង្គដ៏គួរឱ្យចាប់អារម្មណ៍បែបនេះបានធ្វើឱ្យទស្សនិកជន និងអ្នកគាំទ្ររបស់តារាស្រី Kim Ha Neul ទន្ទឹងរង់ចាំមើលយ៉ាងអន្ទះសាថាសាច់រឿងមួយនេះមានអាថ៌កំបាំង បត់បែន និងពិសេសបែបណា។
គួរបញ្ជាក់ដែរថាតារាសម្ដែងស្រី Kim Ha Neul ធ្លាប់គ្រងតំណែងជាតួឯកក្នុងរឿងភាគល្បីៗជាច្រើនដូចជា 18 Again, Kill Heel និង A Gentleman’s Dignity ជាដើម៕

























Account
Security
Favourite Content