ម្នាក់​ទៀត​ហើយ! ឃុន វ៉ាន់លីង ស្លៀកក្បិនដើរលេងក្រៅប្រទេស ដើម្បីផ្សព្វផ្សាយ​វប្បធម៌​ខ្មែរ

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត្ត។

​​​ថ្មី​ៗ​នេះ​មហាជន​កំពុង​ផ្ទុះ​ការ​កោត​សរសើរ​ដល់​អ្នក​ផលិត​មាតិកាវ័យក្មេង​ ឃុន ​វ៉ាន់​លីង ដែល​បាន​​​នាំ​យក​ក្បិន​ខ្មែរ​ ហោះ​ឆ្លង​ប្រទេស​ទៅ​បង្ហាញ​នៅ​កោះ​តៃវ៉ាន់​តាម​រយៈ​ដំណើរ​កម្សាន្ត​របស់​ខ្លួន​យ៉ាង​ស្រស់​ស្អាត​។

វីដេអូ​របស់​អ្នក​ផលិត​មាតិកា​ខ្មែរ​ ឃុន​ វ៉ាន់​លីង ​ស្លៀក​ក្បិន​ដើរ​កម្សាន្ត​នៅ​ក្នុង​តៃវ៉ាន់​កំពុង​ត្រូវ​បាន​មហាជន​ចាប់​អារម្មណ៍​ និង​កោត​​សរសើរ​​​​​ខ្លាំង ​សម្រាប់​ការ​នាំ​យក​សម្លៀកបំពាក់​​ជា​វប្បធម៌​​​ខ្មែរទៅ​​ស្លៀក​​បង្ហាញ​នៅ​ឯ​ក្រៅ​ប្រទេស​ ដែលជា​ការបង្ហាញ​អត្ត​សញ្ញាណ​​​ខ្មែរ​ផង​ដែរ​​។

អ្នក​ផលិត​មាតិកា​វ័យ​ក្មេង​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​កូន​អ្នក​សៀមរាប​រូប​នេះ​​មិន​ត្រឹម​តែ​នាំ​យក​ក្បិន​ខ្មែរ​ឆ្លង​ប្រទេស​ទៅ​តៃវ៉ាន់​ប៉ុណ្ណោះ​ទេ ​ស្រី​ស្រស់​រូប​នេះ​ថែម​ទាំង​អាច​ស្លៀក​ក្បិន​បុរាណ​ដោយ​ខ្លួន​ឯង​ផង​ដែរ​ ខណៈ​មុន​ចេញ​ដំណើរ​កម្សាន្ត​ វ៉ាន់លីង បាន​ទៅ​រៀន​ស្លៀក​ពី​​​​អ្នក​ជំនាញ​ខាង​សម្លៀកបំពាក់​ខ្មែរ​។ ជា​លទ្ធផល​ អ្នកផលិតមាតិកាក្នុងស្រុកម្នាក់​នេះ ​ធ្វើ​បាន​ថែម​ទាំង​អាច​ស្លៀក​បង្ហាញ​ក្បិន​ខ្មែរ​នៅ​តំបន់​ជា​ច្រើន​នៅកោះ​​តៃវ៉ាន់​ក្នុង​ដំណើរ​កម្សាន្ត​របស់​ខ្លួន​ផង​ដែរ​។​​​​

វ៉ាន់​លីង ​ត្រូវ​បាន​មហាជន​អ្នក​ប្រើ​ប្រាស់​​បណ្ដាញ​សង្គម​ហ្វេសបុក ​​និង​តិក​តុក​ស្គាល់​ថា​ជា​អ្នក​ផលិត​មាតិកា​ស្រករ​ក្រោយ​ដែល​​មាន​ទាំង​សមត្ថភាព ​ព្រម​ទាំង​ចំណេះ​ដឹង​ រួមទាំងរូបសម្រស់ស្រស់ស្អាតផងដែរ ជា​ធម្មតា​មាតិកា​ដែល​ស្រី​ស្រស់​​រូប​នេះ​ធ្វើ​ជា​ប្រចាំ​ភាគ​ច្រើន​ផ្ដោត​លើ​ចំណេះ​ដឹង​ ដំណើរ​កម្សាន្ត​ និង​សកម្មភាព​ប្រចាំ​ថ្ងៃ​របស់​ខ្លួន​។ ក្រៅ​ពី វ៉ាន់លីង តារា​សម្ដែង​ស្រី ​ សាន្ត​ កុសមៈ បាន​ស្លៀក​ក្បិន និង​ពាក់​អាវ​ណយ ដើរ​លេង​នៅ​ប្រទេស​ចិន​ផង​ដែរ៕

សូមទស្សនាវីដេអូ ៖ https://www.facebook.com/100069381930061/videos/1054697209990106


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

Justin Bieber នឹងចូលរួមជាមួយ Shakira និង BTS ក្នុងការសម្ដែងនៅវគ្គផ្ដាច់ព្រ័ត្រ World Cup 2026 រំពឹងរកថវិកាបាន ១០០លានដុល្លារជួយដល់ការអប់រំពិភពលោក

ស្ថាប័ន FIFA និងអង្គការ Global Citizen បានប្រកាសនៅថ្ងៃទី៩ ខែកក្កដានេះថា កំពូលតារាចម្រៀងប៉ុប Justin Bieber នឹងចូលរួមជាតួឯកសំខាន់ម្នាក់ទៀត ក្នុងកម្មវិធី Halftime Show នៃវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FIFA World

ចៅហ្វាយក្រុងអាមេរិកឈាមជ័រខ្មែរបង្កើតប្រវត្តិសាស្ត្រក្រុង Terre Haute ឡើងកាន់តំណែងក្នុងវ័យ ២៧ ឆ្នាំ

ង​វ័យ ២៧ ឆ្នាំ កូន​ខ្មែរ-ចាម៉ៃកា ដែលជាមានសញ្ជាតិអាមេរិក Brandon Sakbun បាន​ឡើង​កាន់​តំណែង​ជា​អភិបាល​ក្រុង​ទី​៤៣ នៃ​ទី​ក្រុង Terre Haute រដ្ឋ Indiana ហើយបាន​ក្លាយ​ជា​អ្នក​ដឹក​នាំ​ដែល​មាន​វ័យ​ក្មេង​ជាង​គេ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ទី

ជឿថាជាព្រះអង្គម្ចាស់ឌូបៃពិត នារីម្នាក់ចាញ់ល្បិចលង់ស្នេហ៍ ខូចទាំងចិត្ត អស់ទាំងលុយ

Maria បានជឿជាក់ថា នាងកំពុងមានទំនាក់ទំនងស្នេហាជាមួយព្រះអង្គម្ចាស់មួយអង្គមកពីទីក្រុងឌូបៃ ដោយមានការទាក់ទងគ្នាតាមរយៈវីដេអូខល (Video Call) ជាអ្នកផ្ដល់ទំនុកចិត្ត។ យ៉ាងណាមិញ Maria មិនបានដឹង

ក្មេងអាយុ ១១ ឆ្នាំ ត្រូវឡើងតុលាការជុំវិញករណីលេងឈើគូសបង្កគ្រោះអគ្គិភ័យឆេះផ្សារទំនើប ស្លាប់មនុស្ស ៧២ នាក់

ក្មេងប្រុសអាយុ ១១ ឆ្នាំម្នាក់ ត្រូវបានកំណត់ឱ្យឡើងសវនាការនៅតុលាការអនីតិជន បន្ទាប់ពីត្រូវបានចោទប្រកាន់ថាបានលេងឈើគូស ហើយបានបង្កជាគ្រោះអគ្គិភ័យយ៉ាងសន្ធោសន្ធៅឆាបឆេះផ្សារទំនើប Gul Plaza នៅ

កម្ពុជា​នាំ​យក​របាំ​អប្សរា និង​ភាពយន្ត​ខ្មែរ បង្ហាញ​ក្នុង​កម្មវិធី​ផ្លូវ​ការ​នៅ​ប្រទេស​ចិន

បង្ហាញ​វត្តមាន​ក្នុង​សប្ដាហ៍​ផ្លាស់​ប្ដូរ​ភាពយន្ត​កម្ពុជា-ចិន ឆ្នាំ ២០២៦ ដែល​រៀប​ចំ​ធ្វើ​នៅ​ប្រទេស​ចិន​លើក​នេះ កម្ពុជា​បាន​ពាំនាំ​យក​នូវ​សិល្បៈ​វប្បធម៌ ព្រម​ទាំង​ភាពយន្ត​ខ្មែរ​ទៅ​បង្ហាញ​និង​បញ្ចាំង​លើ​ផ្ទាំង​សំពត់​ស ដែល​មាន​

អនុញ្ញាតឱ្យកូនៗចេញធ្វើការក្រៅម៉ោងតាំងពីវ័យជំទង់ ពួកគេនឹងទទួលបានមេរៀនជីវិត ១០ យ៉ាងនេះ

កាលពីមុន ឪពុកម្ដាយជាច្រើនអាចនឹងគិតថា "កូនៗគ្រាន់តែផ្តោតលើការសិក្សាគឺគ្រប់គ្រាន់ហើយ"។ ប៉ុន្តែសព្វថ្ងៃនេះឪពុកម្តាយជាច្រើនកំពុងចាប់ផ្តើមផ្តល់ការងារក្រៅម៉ោងដល់កូនៗរបស់ពួកគេ មិនមែនដោយសារតែ

ហ្វេននៅអាស៊ីអាគ្នេយ៍សរសើរព្រះនាង ជេនណា Cover បទ «Hate that I made you love me» ពីរោះខ្លាំង

ព្រះនាង នរោត្តម ជេនណា ដែល​ជា​សែ​រាជវង្ស​ខ្មែរ​ដែលមាន​សមត្ថភាព​ក្នុង​វិស័យ​សិល្បៈ​​​ដ៏​សម្បូរ​បែប ហើយ​ក៏​ទទួលបាន​ការអប់រំ ​ចំណេះជំនាញ​ទូលំទូលាយ​ ដោយ​អាច​ឲ្យ​ទ្រង់​បង្កើនទំនាក់ទំនង​ការងារ​ជា​មួយ​​បរទេស​យ៉ាង​ងាយ​

Miss Cambodia 2024 ឡូយ ច័ន្ទរស្មី បង្ហាញខ្លួនក្នុងឈុតស្បៃ ថត Pre-Wedding ត្រៀមចូលរោងការឆាប់ៗ

ឡូយ ច័ន្ទរស្មី Miss Cambodia 2024 ជា​បវរកញ្ញា​ខ្មែរ ដែល​ចប់​ការ​តំណាង​ជាតិ​លើ​ឆាក​អន្តរជាតិហើយ​ មិន​បាន​ផ្ដោត​សំខាន់​លើ​ការងារ​សិល្បៈ។ នោះ​ក៏​ព្រោះ​តែ​នាង​មាន​សមត្ថភាព ចំណេះដឹង​ផ្នែក​ដទៃ​ខ្លាំង ដូចនេះ​ហើយ​ទើប​ងាក​ទៅ​បម្រើ​ការងារ​ឯកជន

អតីតតួឯកប្រុស TVB លក់សិទ្ធិឱ្យក្រុមហ៊ុន AI ប្រើរូបភាពមុខកាលពីក្មេងរបស់ខ្លួនទៅផលិតរឿងថ្មី

ខណៈពេលដែលតារាល្បីៗជាច្រើនកំពុងព្រួយបារម្ភយ៉ាងខ្លាំងថា បច្ចេកវិទ្យា AI អាចនឹងមកជំនួសតំណែងការងាររបស់ពួកគេ ប៉ុន្តែសម្រាប់តារាសម្តែងហុងកុង Lawrence Ng វិញ បែរជាមើលឃើញថានេះជាប្រភព

តារាប្រុសជើងចាស់ ទេព រិនដារ៉ូ បើកមុខរបរថ្មី ដែលមិនសូវមានសិល្បករណា​ប្រកប​អាជីព​នេះណាស់

ទើបតែ​ផ្ទុះ​ព័ត៌មាន​ថា​តារា​ប្រុស​ជើង​ចាស់ ទេព រិនដារ៉ូ បាន​បើក​ហាង​ធំ​មួយ​យ៉ាង​ស្ងៀមស្ងាត់ ក្រៅ​ពី​អាជីព​តារា​ជា​អ្នក​សិល្ប។ នោះ​គឺ​សេវាកម្ម​ថែទាំ រថយន្ត ដោយ​ដំណើរការ​តាំងពី​ចុង​ឆ្នាំ ២០២៥ មក​ម្ល៉េះ និង​មាន​តែ​សិល្បករ​គ្នាឯង​ប៉ុណ្ណោះ​ដែល​ស្គាល់