ផលិតកម្មសាន់ដេ និងក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានរួមសហការគ្នារៀបចំមហាព្រឹត្តិការណ៍ប្រគំតន្ត្រីទេសចរណ៍ខ្នាតយក្ស CAMBODIA COLA និង CAMBODIA WATER TOUR CONCERT ដោយនឹងប្រមូលផ្ដុំដោយកំពូលតារាចម្រៀងល្បីៗជាច្រើនរូប។ នេះបើតាមពិធីប្រកាសពីកិច្ចសហការរវាងផលិតកម្មសាន់ដេ និងក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលធ្វើឡើងនៅឯផ្សារទេសចរណ៍ ភូមិខ្មែរអ្នកធ្វើ កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ ២០២៥ នេះ។


ពិធីប្រកាសកិច្ចសហការរវាងផលិតកម្មចម្រៀងដ៏ឈានមុខ ជាមួយនឹងក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានធ្វើឡើងយ៉ាងអធឹកអធម ដោយមានការចូលរួមពីសំណាក់វត្តមានថ្នាក់ដឹកនាំសំខាន់ៗរួមមាន អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស លោក ឡាយ សុខចំរើន នាយកប្រតិបត្តិផលិតកម្ម សាន់ដេ និងវត្តមានរបស់កំពូលតារាចម្រៀងល្បីៗជាច្រើនរូបប្រចាំផលិតកម្មសាន់ដេ និងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។



ដូចដែលអ្នកទាំងអស់គ្នា ដឹងហើយថា ខ្មែរ ប៊ែវើរីជីស ដែលមានក្រុមហ៊ុនមេ ជីប ម៉ុង ត្រូវបានស្គាល់ថា ជាក្រុមហ៊ុនពហុពាណិជ្ជកម្មធំបង្អស់នៅកម្ពុជា ដែលតែងតែលើកស្ទួយគ្រប់វិស័យ មិនថាជាវិស័យគុនខ្មែរ កីឡាបាល់ទាត់ បាល់ទះ មុខម្ហូប ព្រមទាំងវិស័យផ្សេងៗទៀត។ ចំណែកឯ ផលិតកម្ម សាន់ដេ ជាផលិតកម្មធំមួយក្នុងវិស័យសិល្បៈតន្ត្រី ដែលបានបម្រើអារម្មណ៍បងប្អូនអស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ជាមួយនឹងបទចម្រៀងល្បីៗគ្រប់ទម្រង់ ព្រមទាំងបានបណ្តុះបណ្តាលនូវធនធានសិល្បករ-សិល្បការិនី ពោរពេញដោយ សមត្ថភាព និងទេពកោសល្យជាច្រើនរូប។

ដូចនេះ ការរួមសហការដ៏ស្អិតរមួតនេះ នឹងចូលរួមជ្រោមជ្រែងវិស័យតន្ត្រីនៅកម្ពុជា ឱ្យកាន់តែទូលំទូលាយបន្ថែមទៀត ក៏ដូចជាផ្ដល់នូវការកម្សាន្តដ៏រំភើបទៅដល់ទស្សនិកជនទូទាំងប្រទេស។ អ្វីដែលកាន់តែរំភើបនោះ វត្តមានរបស់មហាព្រឹត្តិការណ៍ប្រគំតន្ត្រីខ្នាតយក្ស CAMBODIA COLA និង CAMBODIA WATER TOUR CONCERT នឹងប្រព្រឹត្តឡើងលើទីតាំងជាច្រើន គ្រប់ខេត្ត-ក្រុងនៅកម្ពុជា ដើម្បីអភិវឌ្ឍវិស័យសិល្បៈតន្ត្រីខ្មែរ ជាពិសេសបណ្តុះគំនិត យុវជនជំនាន់ក្រោយ ឱ្យមានស្មារតីស្រឡាញ់ លើកកម្ពស់វិស័យសិល្បៈតន្ត្រីទាំងបុរាណ និងសម័យ ឱ្យកាន់តែរីកលូតលាស់ល្បីរន្ទឺដល់ឆាកអន្តរជាតិ។
សិល្បៈខ្មែរ វប្បធម៌ខ្មែរ កូនខ្មែរអ្នករក្សា កូនខ្មែរអ្នកលើកស្ទួយ! ខ្មែរ ប៊ែវើរីជីស លើកស្ទួយសិល្បៈខ្មែរឱ្យដល់កម្រិតកំពូល!































Account
Security
Favourite Content