សមាគមសិល្បករខ្មែរ ចុះអនុស្សរណៈយោគយល់គ្នាជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន

ក្រោយ​កាន់​តំណែង​​លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន សស្រាក់សស្រាំ​ការងារ​របស់​សមាគម​សិល្បករ​ខ្មែរ​ខ្លាំង តួយ៉ាង​កាល​នា​ថ្ងៃ​ទី​​៧ ​ខែ​កក្កដា ​ឆ្នាំ ​២០២៤ សមាគម​សិល្បករ​ខ្មែរ​ បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ជាមួយ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ ដើម្បី​ផលិត​ជា​វីដេអូ​អប់រំ​ផ្សេង​ៗ។

នៅក្នុងថ្ងៃ​ចុះ​អនុស្សរណៈ​យោគយល់​ស្ដីពី​កិច្ចសហការ​ពង្រឹង ​និង​លើក​កម្ពស់​ប្រសិទ្ធភាព​ការងារ​ផ្សព្វផ្សាយ ​អប់រំ​ពី​​ផល​ប៉ះពាល់ ​និង​គ្រោះ​ថ្នាក់​នៃ​គ្រឿង​ញៀន​លោក​ជំទាវ​អ្នក​ឧកញ៉ា ​​ម៉ៅ​ ចំណាន ​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​ប្រសាសន៍​ថា ​សិល្បៈ​ជា​អាវុធ​ដ៏​មុត​ស្រួច ​ដែល​អាច​ចាក់​ចូល​ក្នុង​ក្រអៅ​បេះដូង​របស់​មហាជន​គ្រប់​វ័យ​ គ្រប់​ស្រទាប់​វណ្ណៈ​ ជា​ពិសេស​យុវជន​តែ​ម្ដង​។ ក្នុង​ន័យ​នេះសិល្បករ-សិល្បការិនី ពិត​ជា​បុគ្គល​ដ៏មានសក្ដានុពលបំផុត ក្នុងការរួមចំណែកដល់ការផ្សព្វផ្សាយអប់រំពីផលអាក្រក់ និងគ្រោះថ្នាក់នៃគ្រឿងញៀន។ ​នា​ឱកាស​ដ៏​មាន​ន័យ​នោះ​ដែរ ក៏​មាន​ការ​ចូលរួម​​​ពី​សំណាក់​ឯកឧត្ដម ​នេត​ សាវឿន ឧបនាយក​រដ្ឋ​មន្ត្រី​​ និង​ជា​ប្រធាន​អាជ្ញាធរ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន ​ព្រម​ទាំង​មានការ​អញ្ជើញចូលរួមពី​សំណាក់ថ្នាក់​ដឹកនាំ​ ភាគីពាក់ព័ន្ទ និងវត្តមានសិល្បករ-សិល្បការិនី ជាច្រើន​រូប។

អ្នកឧកញ៉ាប្រធានសមាគមសិល្បករខ្មែរបានសង្កត់ធ្ងន់ថា សម្ដីមួយម៉ាត់ ចម្រៀងមួយបទ ឬកាយវិការណាមួយរបស់សិល្បករ សិល្បការិនី ពិតជាមានតម្លៃចុះបញ្ចាំងពីវប្បធម៌ ប្រពៃណី និងការចងចាំជាអវិជ្ជមានក្នុងបេះដូងអ្នកស្ដាប់ និងអ្នកទស្សនា។ ដូច្នេះការចូលរួមរបស់សមាគមសិល្បករខ្មែរនាពេលនេះ ជាស្មារតីនៃចូលរួមចំណែកសម្រេចឱ្យបាននូវឆន្ទៈដ៏មុតស្រួចរបស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ ដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានដាក់ចេញនូវវិធានការដ៏ម៉ឺងម៉ាត់ ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីប្រែក្លាយប្រទេសកម្ពុជាជាប្រទេសស្អាតស្អំ គ្មានការប្រើប្រាស់គ្រឿងញៀន និងជាប្រទេសគំរូមួយឈានមុខគេក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន។​​​​​​​​​​​

​ក្នុងនោះដែរ ឯកឧត្ដម​ នេត ​សាវឿន ក៏​បាន​លើក​ឡើងដែរ​ថា​ ​ការ​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​រវាង​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ ជាមួយ​​សមាគម​សិល្បករ​ខ្មែរ​​ជា​គំរូ​ល្អ​មួយ​សម្រាប់​ការ​អនុវត្ត​ជាមួយ​ស្ថាប័ន​ផ្សេងៗ​ទៀត ដើម្បី​ចូលរួម​សម្រេច​ឱ្យ​បាន​​ផែនការ​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​។​ លោក​ក៏​បាន​ថ្លែង​អំណរ​អរគុណ​ទៅ​កាន់​សិល្បករ សិល្ប​ការិនី ទាំងអស់ ដែល​បាន​ចូលរួម​សហការ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​នៅ​កម្ពុជា​តាម​រយៈ​សារ​ជា​រូបភាព​ ឬ​សំណេរ​ ដើម្បី​អប់រំ​ផ្សព្វផ្សាយ​ពី​ផល​ប៉ះពាល់​ និង​គ្រោះថ្នាក់​នៃ​គ្រឿងញៀន​ទៅ​កាន់​​សាធារណជន​ឬ​អ្នក​គាំទ្រ​របស់​ខ្លួន​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ នេះ​ជា​​មោទកភាព​របស់​សមាគម​សិល្បករ​ខ្មែរ​ ក្នុង​ការ​ចូល​រួម​លើក​កម្ពស់​ប្រសិទ្ធ​ភាព ​អប់រំ​ពី​ផល​ប៉ះពាល់​ និង​គ្រោះ​ថ្នាក់​នៃ​គ្រឿង​ញៀន​៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ព្រះនាង ជេនណា បានជួបជុំសែ​រាជវង្ស​ នាឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ»

ទិដ្ឋភាព​ដែល​សាច់សាលោហិត​នៃ​ព្រះញាតិវង្ស​ខ្មែរ​ជាច្រើន​អង្គ បាន​ជួបជុំ​គ្នា​ក្នុង​ឱកាស​គម្រប់ខួប ១៤ ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​

កំណត់ត្រាប្រវត្តិសាស្ត្រ! កម្ពុជានាំចេញអង្ករលើស ១លានតោន ជាលើកដំបូងទៅកាន់ទីផ្សារអន្តរជាតិ

ស៊ូ​ដើរ​យឺត ១​ជំហាន​ម្ដងៗប្រសើរ​ជាង​មិន​បាន​ដើរ​ទាល់​តែ​សោះ ស៊ូ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ ពេល​នេះ​កម្ពុជា​អាច​ធ្វើ​បាន​ហើយ​ជាមួយ​សមិទ្ធផល​នៃ​ការ​នាំ​ចេញ​អង្ករ​ទៅ​

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ