អបអរ! ទៀន គីមចេង ក្លាយជាម្ចាស់មកុដ Cambodia’s Queen of The Catwalk រដូវកាលទី១

កម្មវិធី​ប្រកួត​ដើរ​ម៉ូដ ដែល​បង្កើត​ឡើង​ដោយ អូលីវ៉ា គង់ Cambodia’s Queen of The Catwalk រដូវកាលទី១ បាន​រក​ឃើញ​ជើងឯក​ហើយ ក្រោយ​ឆ្លងកាត់​ការ​ប្រកួតប្រជែង​ដ៏​ស្វិតស្វាញ និង​មាន​បេក្ខជន​ឆ្នើម​ៗចូល​រួម​ប្រកួត។ ម្ចាស់​មកុដ​​ នោះ​គឺ​កញ្ញា ទៀន គីមចេង។

ក្រោយ​ក្លាយ​ជា​ម្ចាស់​មកុដ​ហើយ​នោះ តារា​បង្ហាញ​ម៉ូដ​ដែល​ធ្លាប់​ចូលរួម​ដើរ​លើ​កម្រាល​ព្រំ​ក្រហម Cannes Film Festival 2024 រូប​នេះ​បាន​រៀបរាប់​ថា មនុស្ស​ដែល​កញ្ញា​ចង់​អរគុណ​បំផុត​មាន​អ្នក​ច្នៃ​ម៉ូដ អូលីវ៉ា គង់ និង​អ្នក​មាន​គុណ​ទាំង​២ ព្រម​ទាំង​មិត្តភ័ក្ដិ​បងប្អូន​រួម​អាជីព​ដូចគ្នា។

សម្រាប់​បេក្ខភាព​ទាំង ៥ រូប​ចុងក្រោយ​នៃ​កម្មវិធី​របស់ អូលីវ៉ា គង់ សុទ្ធសឹងតែ​​អ្នក​មាន​បទពិសោធន៍​ជោកជាំ​ក្នុង​វិស័យ​ម៉ូដែល​ស្រាប់ ហើយ ទៀន គីមចេង ជា​តារា​បង្ហាញ​ម៉ូដ និង​ជា​គ្រូ​បង្វឹក catwalk ស្រាប់​រូប​នេះ ធ្វើ​បាន​យ៉ាង​ល្អ​គ្មាន​ចន្លោះ​ទើប​អាច​ផ្ដួល​បេក្ខភាព ៤ រូប​ផ្សេង​ទៀត​រួម​មាន បុប្ផា វត្តី, សៀង ស្រីណាក់, លឹម សុធាវី និង ហ៊ឹម វិជ្ជរ៉ា។ បេក្ខភាព ៥ រូប​ចុងក្រោយ គឺ​ចម្រាញ់​យក​ពី​បេក្ខជន​សរុប​​​៦០ នាក់​ហើយ Cambodia’s Queen of The Catwalk មាន​ជាច្រើន​វគ្គ តម្រូវ​ឲ្យ​កំពូល​បេក្ខជន​ទាំង​ប៉ុន្មាន​រូប​ចុងក្រោយ​ធ្វើ ដើម្បី​សន្សំ​ពិន្ទុ។

ចំណែក​គណៈកម្មការ​ពិសេសកាល​ពី​រាត្រី​ផ្ដាច់​ព្រ័ត្រ​​វិញ​សុទ្ធតែអ្នក​​មាន​ចំណេះដឹង និង​ជា​អ្នក​ធ្លាក់​ប្រឡូក​ការងារ​ផ្នែក​ម៉ូដែល​នេះ​ជា​យូរ​មក​ហើយ ក្នុង​នោះ​រួម​មាន លឹម សុគន្ធា ND Miss Grand Cambodia, តារា​សម្ដែង និង​បង្ហាញ​ម៉ូដ មាន សូនីតា,តារា​សម្ដែង នៅ សូនីតា, តារា​បង្ហាញ​ម៉ូដ ទឹម រដ្ឋា, Miss Universe Cambodia 2021 ងិន ម៉ារ៉ាឌី, តារា​បង្ហាញ​ម៉ូដ ចាន់ គង់កា និង​តារា​បង្ហាញ​ម៉ូដ កែ ចាន់កេសី៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ព្រះនាង ជេនណា បានជួបជុំសែ​រាជវង្ស​ នាឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ»

ទិដ្ឋភាព​ដែល​សាច់សាលោហិត​នៃ​ព្រះញាតិវង្ស​ខ្មែរ​ជាច្រើន​អង្គ បាន​ជួបជុំ​គ្នា​ក្នុង​ឱកាស​គម្រប់ខួប ១៤ ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​

កំណត់ត្រាប្រវត្តិសាស្ត្រ! កម្ពុជានាំចេញអង្ករលើស ១លានតោន ជាលើកដំបូងទៅកាន់ទីផ្សារអន្តរជាតិ

ស៊ូ​ដើរ​យឺត ១​ជំហាន​ម្ដងៗប្រសើរ​ជាង​មិន​បាន​ដើរ​ទាល់​តែ​សោះ ស៊ូ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ ពេល​នេះ​កម្ពុជា​អាច​ធ្វើ​បាន​ហើយ​ជាមួយ​សមិទ្ធផល​នៃ​ការ​នាំ​ចេញ​អង្ករ​ទៅ​

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ



Leave a Reply

Your email address will not be published.Required fields are marked *