ស្ថានភាពតួក្នុងរឿង F4 ឆ្នាំ ២០០៩ បច្ចុប្បន្ន មានអ្នកខ្លះបាត់បង់ជីវិត ខ្លះទៀតជាប់រឿងអាស្រូវមិនឈប់

រឿង F4 ឬ Boys Over Flower របស់ប្រទេសកូរ៉េខាងត្បូង ពិតជាមានភាពល្បីល្បាញខ្លាំង ទោះជាមានអាយុកាលជិត​ ១៥ ឆ្នាំហើយក្ដី ក៏រឿងមួយនេះនៅតែត្រូវបានគេលើកយកមកនិយាយលើបណ្ដាញសង្គម និងចាត់ទុកជារឿងមានគុណភាពខ្លាំងមួយ។ អ្វីដែលធ្វើឲ្យមហាជន និងអ្នកគាំទ្ររឿងមួយនេះ ហាក់មានអារម្មណ៍សោកសៅ និងឈឺក្បាលនោះ គឺតួសម្ដែងជាច្រើនក្នុងរឿងមួយនេះ ខ្លះជួបរឿងអកុសលក៏បានស្លាប់បាត់បង់ជីវិត ឯខ្លះទៀតក៏ជួបរឿងអាស្រូវមិនចេះចប់។ តោះមកមើលស្ថានភាពបច្ចុប្បន្នរបស់តួក្នុងរឿង F4។

សម្រាប់តារាប្រុស Lee Minho លោកត្រូវបានគេចាត់ទុកជាតារាប្រុសជោគជ័យម្នាក់ និងមានតម្លៃខ្លួនខ្ពស់ខ្លាំងរាល់ពេលសម្ដែងរឿងម្ដងៗ។ តែនាពេលបច្ចុប្បន្ន លោកត្រូវបានគេរិះគន់មិនឈប់ ដោយសារការប្រែប្រួលរូបសម្រស់ ជាពិសេសតំបន់មុខ លោកហាក់មើលទៅឡើងគីឡូជាងមុន និងត្រូវបានគេលើកឡើងថាមិនសង្ហាដូចកាលពីមុនឡើយ។ តែទោះជាយ៉ាងណាក្ដីក៏មានមតិជាច្រើនបានលើកឡើងថា វាជារូបរាងរបស់លោក ដូច្នេះវាមិនជាបញ្ហាទោះលោកមានរូបរាងស្គម ឬធាត់។

សម្រាប់តួឯកស្រីវិញ គឺតារាស្រី Goo HyeSun ត្រូវបានមហាជនជាច្រើនរិះគន់មិនឈប់ដោយសារតែរឿងអាស្រូវស្នេហារបស់នាងជាមួយអតីតស្វាមីដែលកន្លងផុតអស់ជាច្រើនឆ្នាំទៅហើយ។ រូបនាងបានជាប់ជំពាក់រឿងក្ដីលែងលះជាមួយអតីតស្វាមីក្នុងឆ្នាំ ២០២០។ Dispatch បានទម្លាយសាររបស់នាង និងអតីតស្វាមី បង្ហាញឲ្យឃើញថា នាងគឺព្យាយាមគ្រប់គ្រងស្វាមីរបស់នាង និងបន្ដបង្ហោះសារប្លែកៗ ជាច្រើនដែលធ្វើឲ្យមហាជនពិបាកទទួលយកខ្លាំង។ រហូតមកដល់បច្ចុប្បន្ន នាងនៅតែជាប់រឿងអាស្រូវផ្សេងៗ ដូចជា ការនិយាយថា នាងមានបញ្ហាហិរញ្ញវត្ថុ និងត្រូវរស់នៅក្នុងរថយន្ដ តែក្រោយមកនាងក៏បានចេញមុខបកស្រាយថា ផ្ទះរបស់នាងកំពុងស្ថិតក្នុងការសាងសង់ថ្មី ហើយនាងកំពុងផ្ដោតលើការសិក្សាផ្នែកសិល្បៈ។

តារាប្រុស Kim HyunJoong ចាប់ផ្ដើមធ្លាក់ប្រជាប្រិយភាពក្នុងឆ្នាំ ២០១៧  លោកបានចាប់ផ្ដើមធ្លាក់ខ្លួនចូលក្នុងរឿងអាស្រូវជាបន្ដបន្ទាប់ ដូចជាការផឹកស្រវឹងនៅពេលបើកបរ ហើយក្រោយមកក៏ជាប់ចោទរឿងវាយធ្វើបាបអតីតមិត្ដស្រីក្នុងឆ្នាំ ២០១៨ ធ្វើឱ្យអាជីពសិល្បៈរបស់លោកស្ទើរតែរលាយអស់។ រហូតដល់ឆ្នាំ ២០២២ ទើបលោកទទួលបានយុត្ដិធម៌មកវិញ និងត្រូវបានគេរកឃើញលោកស្អាតស្អំមិនបានធ្វើរឿងអស់នោះទេ ព្រមទាំងទទួលបានសំណងប្រមាណជិត ៨ ម៉ឺនដុល្លារអាមេរិកពីអតីតមិត្ដស្រី។ បច្ចុប្បន្ន លោកលែងសូវផ្ដោតលើអាជីពសិល្បៈ និងធ្វើវីដេអូបង្ហោះក្នុងយូធូប ជាពិសេសលោកបានចាប់អារម្មណ៍នឹងការដាំដំណាំ ធ្វើចម្ការ។

ចំពោះតារាប្រុស Kim Joon លោកលែងសូវបង្ហាញមុខក្នុងសិល្បៈតទៅទៀត ដោយរឿងភាគលោកសម្ដែងចុងក្រោយបំផុតគឺនៅក្នុងឆ្នាំ ២០១៩។ រីឯតារាប្រុស KimBum បច្ចុប្បន្ន លោកនៅតែបន្ដសម្ដែងរឿង តែលោកមិនសូវបង្ហាញខ្លួនសកម្មក្នុងពិភពសិល្បៈឡើយ។

ក្រោយបង្ហាញខ្លួនក្នុងរឿង Boys Over Flower តារាស្រី Lee MinJung ចាប់ផ្ដើមត្រូវគេចាប់អារម្មណ៍ខ្លាំង តែប្រជាប្រិយភាពរបស់នាងមិនបានហក់ឡើងខ្ពស់ឡើយ គឺនាងសម្រេចចិត្ដរៀបការសាងគ្រួសារជាមួយតារាប្រុសល្បី Lee Byunghun។ តែរៀបការមិនបានប៉ុន្មាន ស្វាមីរបស់នាង បានជាប់ក្នុងរឿងអាស្រូវដ៏ធំមួយក្នុងឆ្នាំ ២០១៤។ លោកត្រូវបានគេរាយការណ៍ថា បានក្បត់ចិត្ដតារាស្រី Lee MinJung  ជាមួយតារាស្រីពីរនាក់ Lee JiYeon និង Dahee ពេលនាងកំពុងមានផ្ទៃពោះកូនដំបូង។ ក្រោយមកលោកត្រូវបាន មនុស្សស្រីទាំងពីរនាក់នោះ គំរាមជំរិត។ រឿងអាស្រូវរបស់ស្វាមីនាង ក៏ធ្វើឲ្យប៉ះពាល់ដល់តារាស្រីរូបនេះដូចគ្នា។ កន្លងផុតច្រើនឆ្នាំទើប អ្នកទាំងពីរអាចឈរជើងក្នុងអាជីពសិល្បៈវិញ និងបន្ដលេចមុខជាហូរហែរក្នុងកម្មវិធីនានា។

ក្រឡេកមកមើលតារាស្រី Jang JaYeon វិញ ថ្វីបើមិនទទួលបានភាពល្បីល្បាញដូចតួសម្ដែងផ្សេងៗ តែការស្លាប់បាត់បង់ជីវិតរបស់នាងបានក្លាយជារឿងមួយដែលអ្នកគាំទ្ររឿង Boys Over Flower នៅចងចាំ។ តារាស្រី Jang JaYeon បានធ្វើអត្ដឃាត និងទុកនូវសំបុត្រមួយច្បាប់។ អត្ថន័យក្នុងសំបុត្រនោះបានធ្វើឲ្យមហាជន និងអ្នកគាំទ្រជាច្រើនមានការអាណិតអាសូរដល់រូបនាងពន់ពេក។ នាងបានទម្លាយថា អ្នកគ្រប់គ្រងរបស់នាងបានបង្ខំឲ្យនាងទៅកំដរ អ្នកធំមានមុខមាត់ក្នុងប្រទេសរហូតដល់ ៣១ នាក់។ ក្រោយមក Dispatch បានទម្លាយថា នាងត្រូវបានបង្ខំឲ្យទៅចូលរួមកម្មវិធីជប់លៀងផឹកស៊ីរហូតដល់ជាង ១០០ ដង និងត្រូវគេធ្វើបាបផងដែរ។

ជាមួយគ្នាដែរ បន្ទាប់ពីការស្លាប់បាត់បង់ជីវិតរបស់តារាស្រី Jang JaYeon រយៈពេល ១៤ ឆ្នាំ ក្រោយតួសម្ដែងក្នុងរឿង Boys Over Flower ម្នាក់ទៀតក៏បានស្លាប់បាត់បង់ជីវិត។ នោះគឺតារាប្រុស MoonBin លោកបានសម្ដែងជាតួអង្គ So YiJung កាលពីនៅវ័យក្មេង។ MoonBin បានស្លាប់បាត់បង់ជីវិត កាលពីខែ មេសា ឆ្នាំ ២០២៣។ ការស្លាប់របស់លោកកើតឡើងភ្លាមៗ ដែលធ្វើឲ្យមហាជន និងអ្នកគាំទ្រជាច្រើន ពិបាកទទួលយក។ មកដល់បច្ចុប្បន្ន គេនៅតែមិនទាន់ដឹងថា ការស្លាប់របស់លោកមកពីមូលហេតុអ្វី ថាតើវាជាបញ្ហាសុខភាព ឬការធ្វើអត្ដឃាត។ ក្រុមគ្រួសាររបស់លោកក៏បាសុំរក្សាសិទ្ធិឯកជន មិនបញ្ជាក់ពីមូលហេតុស្លាប់។

ក្រៅពីតារាសម្ដែងដែលបានបាត់បង់ជីវិត សូម្បីតែអ្នកដឹកនាំរឿង Boys Over Flower លោក Jeon Ki Sang ក៏បានស្លាប់បង់ជីវិតដូចគ្នា។ លោកបានជួបគ្រោះថ្នាក់ចរាចរណ៍ នៅក្នុងឆ្នាំ ២០១៨ ដោយត្រូវបានរថយន្ដបុកកំឡុងពេលធ្វើដំណើរលើដងផ្លូវ តំបន់  Yeouido ទីក្រុង សេអ៊ូល ប្រទេសកូរ៉េខាងត្បូង។ ពេលជួបគ្រោះថ្នាក់ភ្លាមៗ លោកត្រូវបានគេដឹកយកទៅសង្គ្រោះបន្ទាន់ តែជាអកុសលលោកត្រូវបាត់បង់ជីវិតដោយសារតែរបួសធ្ងន់ធ្ងរពេក។ រឿងផ្ទួនៗ ពេករហូតដល់ អ្នកនិយមលេងបណ្ដាញសង្គមអ៊ីនធើណេតលើកឡើងថា តួសម្ដែងក្នុងរឿងមួយនេះហាក់ដូចជាជួបបណ្ដាសាអ៊ីចឹង ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់

អ្នកជាប់បាក់ឌុបត្រៀមខ្លួនចូលរៀនជំនាញ IT សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង ១១ នេះអាចគិតគូរពិចារណា

លទ្ធផល​នៃ​ការ​ប្រឡង​​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាន​ចេញ​រួចរាល់​ហើយ ដូចនេះ​អ្នក​ដែល​ដឹង​ពី​និទ្ទេស និង​លំដាប់​ពិន្ទុ ក៏​អាច​កាន់តែ​ងាយស្រួល​ក្នុង​

មកស្គាល់អ្នកវិទ្យាសាស្ត្រវ័យក្មេងចិន ៥ រូប ដែលបានជួយបង្កើតប្រព័ន្ធ AI ធំៗបំផុតរបស់អាមេរិក

អ្នកវិទ្យាសាស្ត្រជំនាន់ថ្មីដែលកើត និងទទួលការអប់រំនៅប្រទេសចិន កំពុងជួយបង្កើតប្រព័ន្ធ AI ជឿនលឿនបំផុតមួយចំនួនរបស់អាមេរិក ចាប់ពី ChatGPT និង Grok

មកស្គាល់ពីតារាវ័យក្មេងប្រុសស្រី និងកូនក្មួយរបស់សិល្បករល្បីៗ ទើបប្រឡងជាប់បាក់ឌុបថ្មីៗ

នៅ​ព្រឹក​ថ្ងៃ ២ ខែ​កញ្ញា ឆ្នាំ ២០២៦ នេះ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)។ បេក្ខភាព​ប្រឡង​បាក់​ឌុប​

នាយករដ្ឋមន្ត្រីកម្ពុជា និងភរិយា សម្រេចផ្ដល់អាហារូបករណ៍ ៤៦៥០ កន្លែងដល់សិស្ស-និស្សិត

ដំណឹង​ល្អ! អាហារូបករណ៍​ជិត ៥ ពាន់​កន្លែង​ពី​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សម្រាប់​សិស្ស​ទី១២ លើ​មុខ​ជំនាញ​សិក្សា​ជា​

សិស្សទី១២ អាចដាក់ពាក្យប្រឡងអាហារូបករណ៍មួយនេះបាន ទោះជាប់ ឬធ្លាក់បាក់ឌុបក៏ដោយ

​សិស្ស​ទី១២ ដែលជាប់​ និងធ្លាក់បាក់ឌុប អាច​ដាក់​ពាក្យ​ប្រឡង​អាហារូបករណ៍ ១០០% សម្រាប់​កម្រិត​សញ្ញាប័ត្រ​ជាន់​ខ្ពស់​បច្ចេកទេស (Diploma Level) លើ​ជំនាញ​ឯក​ទេស​ចំនួន

បន្ថែមការការពារអ្នកដែលជាធនធានមានស្នាដៃ សមាគមទិញសេវាធានារ៉ាប់រង​អាយុជីវិត ដល់សិល្បករខ្មែរ

ដោយ​មើល​ឃើញ​ពី​តម្លៃ​នៃ​ការ​លះបង់​របស់​សិល្បករ​ខ្មែរ ប្រធាន​សមាគម​សិល្បករ​ខ្មែរ លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន បាន​បន្ថែម​​ការ​ការពារ​ផ្នែក​សុវត្ថិភាព​បន្ត​ដល់​អ្នក​ថែរក្សា និង​បណ្ដុះបណ្ដាល​វប្បធម៌​ទាំង​នោះ​

សម្បូរខ្លាឃ្មុំចូលខាំមនុស្សពេក ប្រទេសជប៉ុនប្រើ AI, ដ្រូន និងរូប៉ូតឆ្កែព្រៃ ដើម្បីទប់ស្កាត់

ការវាយប្រហារដោយខ្លាឃ្មុំនៅប្រទេសជប៉ុនបានកើនឡើងដល់កម្រិតកំណត់ត្រា ដោយបានសម្លាប់មនុស្ស ១៣ នាក់ និងបង្ករបួសជាង ២២០ នាក់ ចន្លោះពីខែមេសា ឆ្នាំ២០២៥ ដល់ខែមីនា ឆ្នាំ

ដូចការរំពឹងទុកពិតមែន លទ្ធផលប្រឡងបាក់ឌុបរបស់តារាចម្រៀង កែវ ទិត្យផល្លី ទទួលបាននិទ្ទេស B

កញ្ញា កែវ ទិត្យផល្លី ដែល​ជា​តារា​ចម្រៀង​វ័យ​ក្មេងសំឡេងពីរោះ មានសមត្ថភាព ចំណេះដឹង និង​ជា​សិស្ស​ប្រឡង​បាក់ឌុបឆ្នាំ ២០២៦ បាន​ទៅ​ស្ដាប់ ​មើល​ការ​ប្រកាស​លទ្ធផល​នៅ​ព្រឹក​នេះ ដោយ​តារា​វ័យ ១៨ ឆ្នាំ​រូប​នេះ​ទទួល​បាន​បាន​

ក្រុមហ៊ុន Victoria Beckham ទើបទទួលបានប្រាក់ចំណេញលើកដំបូង ក្រោយដំណើរការមក ១៨ ឆ្នាំ និងខាតទុនរាប់សិបលានដុល្លារ

ក្រុមហ៊ុនផ្នែក Fashion និងសម្រស់របស់អ្នកច្នៃម៉ូដ Victoria Beckham បានរាយការណ៍ថា ខ្លួនទទួលបានប្រាក់ចំណេញពីប្រតិបត្តិការអាជីវកម្មជាលើកដំបូងបំផុត ចាប់តាំងពីត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៨