ចូលខែកុម្ភៈភ្លាម អ្នកបង្កើតមាតិកាបែបចំណេះដឹង ខេមរា ដឹកដៃគូដណ្ដឹងរូបស្រស់ចូលរោងជ័យ មានទាំងចាស់ទុំសងខាង បងប្អូនសាច់ញាតិ មិត្តភ័ក្ដិ បណ្ដាអ្នកផលិតមាតិកា ព្រមទាំងសិល្បករ-សិល្បការិនី ក្នុងស្រុកជាច្រើនអញ្ជើញចូលរួមជាកិត្តិយស។

មហាជនអ្នកចូលចិត្តតាមដានមាតិកាបែបចំណេះដឹង និងព័ត៌មានប្លែកៗលើបណ្ដាញសង្គម ប្រាកដជាបានស្គាល់អ្នកផលិតមាតិការូបសង្ហា គីម ខេមរា។ ដោយកាលម្សិលមិញថ្ងៃ ១ខែកុម្ភៈ ឆ្នាំ ២០២៦ Content Creator វ័យក្មេងរូបនេះបានដឹកដៃគូស្នេហ៍ដែលស្រលាញ់គ្នាតាំងពីវ័យសិក្សា ចូលរោងការ។
មង្គលការដែលរៀបចំនាថ្ងៃទី ១ ខែ កុម្ភៈ ឆ្នាំ ២០២៦ ពោលគឺម្សិលមិញ ទទួលបានការចាប់អារម្មណ៍ព្រោងព្រាតលើបណ្ដាញសង្គម ដោយមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់អ្នកក្នុងវិស័យផលិតមាតិកា តារាប្រុសស្រីល្បីៗជាច្រើននាក់។ ពិសេសកូនកំលោះ ខេមរា បើទោះជារវល់យ៉ាងណា ក៏មិនភ្លេចធ្វើវីដេអូបែបសប្បាយ ខ្លីៗ ដើម្បីបង្ហោះឲ្យអ្នកគាំទ្របានទស្សនាឡើយរហូតមិត្តរួមអាជីពជាច្រើនអត់សរសើរមិនបានឡើយ ព្រោះសាមីខ្លួនទាំង ថ្ងៃរៀបការទាំងហត់នឿយ និងរវល់រៀបចំខ្លួនធ្វើតាមពិធីផ្សេងៗមិនដាច់ឡើយ។
ជាក់ស្ដែង ក្នុងពិធីមង្គលការកាលពីម្សិលមិញ ប្រៀបបីដូចជាវេទិកាបង្អួតសម្រស់ដ្បិតភ្ញៀវដែលបង្ហាញវត្តមានចូលរួមក្នុងពិធីសុទ្ធសឹងតែស្រស់ស្អាតនិងស្រស់សង្ហា។ ជាមួយគ្នា មង្គលការគូស្នេហ៍ដ៏សក្ដិសមនេះក៏ទទួលបានការសរសើរយ៉ាងច្រើនពីសំណាក់អ្នកគាំទ្រផងដែរ៕









រូបភាព ៖ Image Hunter, QWin, Chea Vanrith























Account
Security
Favourite Content