បន្ទាប់ពីបទ «CALL ME PAPA» ផ្ទុះការគាំទ្រខ្លាំង កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ស្រាប់តែបង្ហើបស្នាដៃចម្រៀងថ្មីមួយទៀត ចំណងជើងថា «អូនរាំអែន» ដែលបទថ្មីនេះមានការចូលរួមពីកំពូលតារារ៉េបថៃ B King នឹង Mcca ផងដែរ។ បន្ថែមពីលើនោះ ក៏មានវត្តមានតារាថៃ Kunatip Pinpradab ចូលរួមជាមួយគ្នាទៀតផង ធ្វើឱ្យហ្វេនៗមានការភ្ញាក់ផ្អើលជាខ្លាំង។


ក្នុងនោះផងដែរ ម្ចាស់បទ «CALL ME PAPA» បានបង្ហោះរូបថត និងវីដេអូឈុតក្រៅឆាកជាច្រើនឱ្យហ្វេនៗបានឃើញ ដើម្បីរង់ចាំតាមដានបទថ្មីនោះទៀតផង។ កំពូលតារាចម្រៀងនេះរៀបរាប់ថា «រីករាយបុណ្យនៃក្តីស្រលាញ់ពួកយើងបានត្រៀមកាដូពិសេសជូនប្រជាជននៃប្រទេសទាំងពីរគឺកម្ពុជានិងថៃរួចហើយ មិត្តភាពនិងក្តីស្រលាញ់ភាពជាបងប្អូនសិល្បៈក្នុងការរួបរួមនឹងចែករំលែកគ្នានេះគឺជាមិត្តភាពដ៏ល្អបំផុត»។




គ្រាន់តែឃើញឈុតក្រៅឆាកទាំងនេះ ហ្វេនៗចាប់អារម្មណ៍ជាខ្លាំង ព្រោះជាការសហការគ្នារវាងកំពូលតារាចម្រៀង ខេមរៈ សិរីមន្ត និង Rapper ថៃ។ រឹតតែពិសេស ក្នុងបទ «អូនរាំអែន» ក៏មានការច្រៀងលាយឡំភាសាថៃផងដែរ ដែលអាចឱ្យប្រជាជនខ្មែរ-ថៃ ស្តាប់កម្សាន្តបានយ៉ាងសប្បាយរីករាយ។ យ៉ាងណាមិញ គេនៅពុំទាន់ដឹងថា តើបទ «អូនរាំអែន» នឹងទម្លាក់លើទីផ្សារថ្ងៃណាទេ មានតែរង់ចាំមើលទាំងអស់គ្នា!























Account
Security
Favourite Content