ចូលរួមកម្មវិធីជាមួយគ្នា វ៉ៃហាំង និង យូប៊ីន បង្ហាញភាពផ្អែមល្ហែមគួរឱ្យច្រណែន

រូប​ភាព​ច្រើន​សន្លឹក​​របស់ ​ខាត់​ វៃ​ហាំង ​និង​ ស៊ីន ​យូ​ប៊ីន​ បាន​កំពុង​ធ្វើ​ឱ្យ​ប្រិយ​មិត្ត​អ្នក​គាំ​ទ្រ​​ជា​ច្រើន​លួច​ច្រណែន​ពីភាព​​ផ្អែម​ល្ហែម​របស់​អ្នក​ទាំង​ពីរ​។​

​នា​ថ្ងៃ​ទី​៦​ ខែ​កក្កដា ​ឆ្នាំ​ ២០២៤ ​នៅ​ក្នុង​ខួប​៩​ ឆ្នាំ​របស់​ស្ថានីយ​ទូរទស្សន៍ ​PNN​ តារា​ប្រុស​​រូប​សង្ហា ​​ខាត់​​ វ៉ៃហាំង​ និង​សង្សារ​ជា​ទី​ស្រលាញ់​​ ​ស៊ីន ​យូ​ប៊ីន​​ បាន​បង្ហាញ​វត្តមាន​ចូល​រួម​​ និង​បាន​ចែក​រំលែក​ក្ដី​ស្រលាញ់​​ជាមួយ​កុមារ​តូច​ៗ​នៅ​សួន​សត្វ ភ្នំពេញ​សាហ្វារី។​​

មិន​ត្រឹម​ជា​ដៃ​គូរ​សម្ដែង​ដែល​មាន​ប្រជាប្រិយភាព​អ្នក​ទាំង​ពីរ​ត្រូវ​បាន​មហាជន​ដឹង​ផង​ដែរ​ជា​គូ​ស្នេហ៍​ដ៏​ស័ក្ដិសម​ និង​គួរ​ឱ្យ​ស្រលាញ់​ខ្លាំង​ផង​ដែរ​។​​ តាម​រយៈ​រូប​ភាព​ច្រើន​សន្លឹក​ដែល​បង្ហោះ​ដោយ​តារា​​ប្រុស​ វៃហាំង បង្ហាញ​ភាព​ផ្អែម​ល្ហែម​ ​ល្អូកល្អិន​ស្ទើរ​តែ​គ្រប់​រូប​ រហូតធ្វើ​ឱ្យ​ហ្វេន​ៗ​​ញញឹម​បិទ​មាត់​មិន​ជិត​នោះ​ទេ​ក្រោយ​បាន​ឃើញ​សកម្មភាព​​ និង​រូបភាពស្និទ្ធស្នាលទាំង​អស់​នោះ​។​ មិន​ត្រឹម​តែ​ប៉ុណ្ណោះ វ៉ៃហាំង​ ក៏​បាន​រៀប​រាប់​នៅ​ក្នុង​ខេបសិន​របស់​លោក​ដូច្នេះ​ថា​ ៖​«នៅជាមួយខ្លាហើយ ខ្លាចអីក្រពើ គេឡើងគួអោយស្រលាញ់»។​

គួរឱ្យដឹងដែរថា តួ​ឯក​ប្រុស​ស្រី​ក្នុង​​​រឿង ​«​លួច​ស្នេហ៍​គូដណ្ដឹង​»​​ ទទួល​បាន​ការ​គាំ​ទ្រ​ខ្លាំង​ពី​សំណាក់​មហាជន​ទាំង​សមត្ថភាព​សម្ដែង​​ ជា​ពិសេស​តែង​នាំ​យក​វប្បធម៌​ដ៏​ល្អ​ល្អះ​របស់​ខ្មែរ​ទៅ​បង្ហាញ​នៅ​លើ​ឆាក​អន្តរជាតិ​ជា​រឿយ​ៗ។​ ក្នុង​ទំនាក់​ទំនង​ស្នេហា​វិញ​ក៏​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ក្រាស់​ក្រែល​ ព្រោះ​​មិន​ថា​រូប​សម្រស់​ ចំណេះ​ដឹង​ សមត្ថភាព ​គឺ​អ្នកទាំងពីរបាន​ទាំង​ព្រម​តែ​ម្ដង​៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់

អ្នកជាប់បាក់ឌុបត្រៀមខ្លួនចូលរៀនជំនាញ IT សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង ១១ នេះអាចគិតគូរពិចារណា

លទ្ធផល​នៃ​ការ​ប្រឡង​​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាន​ចេញ​រួចរាល់​ហើយ ដូចនេះ​អ្នក​ដែល​ដឹង​ពី​និទ្ទេស និង​លំដាប់​ពិន្ទុ ក៏​អាច​កាន់តែ​ងាយស្រួល​ក្នុង​

មកស្គាល់អ្នកវិទ្យាសាស្ត្រវ័យក្មេងចិន ៥ រូប ដែលបានជួយបង្កើតប្រព័ន្ធ AI ធំៗបំផុតរបស់អាមេរិក

អ្នកវិទ្យាសាស្ត្រជំនាន់ថ្មីដែលកើត និងទទួលការអប់រំនៅប្រទេសចិន កំពុងជួយបង្កើតប្រព័ន្ធ AI ជឿនលឿនបំផុតមួយចំនួនរបស់អាមេរិក ចាប់ពី ChatGPT និង Grok

មកស្គាល់ពីតារាវ័យក្មេងប្រុសស្រី និងកូនក្មួយរបស់សិល្បករល្បីៗ ទើបប្រឡងជាប់បាក់ឌុបថ្មីៗ

នៅ​ព្រឹក​ថ្ងៃ ២ ខែ​កញ្ញា ឆ្នាំ ២០២៦ នេះ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)។ បេក្ខភាព​ប្រឡង​បាក់​ឌុប​

នាយករដ្ឋមន្ត្រីកម្ពុជា និងភរិយា សម្រេចផ្ដល់អាហារូបករណ៍ ៤៦៥០ កន្លែងដល់សិស្ស-និស្សិត

ដំណឹង​ល្អ! អាហារូបករណ៍​ជិត ៥ ពាន់​កន្លែង​ពី​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សម្រាប់​សិស្ស​ទី១២ លើ​មុខ​ជំនាញ​សិក្សា​ជា​

សិស្សទី១២ អាចដាក់ពាក្យប្រឡងអាហារូបករណ៍មួយនេះបាន ទោះជាប់ ឬធ្លាក់បាក់ឌុបក៏ដោយ

​សិស្ស​ទី១២ ដែលជាប់​ និងធ្លាក់បាក់ឌុប អាច​ដាក់​ពាក្យ​ប្រឡង​អាហារូបករណ៍ ១០០% សម្រាប់​កម្រិត​សញ្ញាប័ត្រ​ជាន់​ខ្ពស់​បច្ចេកទេស (Diploma Level) លើ​ជំនាញ​ឯក​ទេស​ចំនួន

បន្ថែមការការពារអ្នកដែលជាធនធានមានស្នាដៃ សមាគមទិញសេវាធានារ៉ាប់រង​អាយុជីវិត ដល់សិល្បករខ្មែរ

ដោយ​មើល​ឃើញ​ពី​តម្លៃ​នៃ​ការ​លះបង់​របស់​សិល្បករ​ខ្មែរ ប្រធាន​សមាគម​សិល្បករ​ខ្មែរ លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន បាន​បន្ថែម​​ការ​ការពារ​ផ្នែក​សុវត្ថិភាព​បន្ត​ដល់​អ្នក​ថែរក្សា និង​បណ្ដុះបណ្ដាល​វប្បធម៌​ទាំង​នោះ​

សម្បូរខ្លាឃ្មុំចូលខាំមនុស្សពេក ប្រទេសជប៉ុនប្រើ AI, ដ្រូន និងរូប៉ូតឆ្កែព្រៃ ដើម្បីទប់ស្កាត់

ការវាយប្រហារដោយខ្លាឃ្មុំនៅប្រទេសជប៉ុនបានកើនឡើងដល់កម្រិតកំណត់ត្រា ដោយបានសម្លាប់មនុស្ស ១៣ នាក់ និងបង្ករបួសជាង ២២០ នាក់ ចន្លោះពីខែមេសា ឆ្នាំ២០២៥ ដល់ខែមីនា ឆ្នាំ

ដូចការរំពឹងទុកពិតមែន លទ្ធផលប្រឡងបាក់ឌុបរបស់តារាចម្រៀង កែវ ទិត្យផល្លី ទទួលបាននិទ្ទេស B

កញ្ញា កែវ ទិត្យផល្លី ដែល​ជា​តារា​ចម្រៀង​វ័យ​ក្មេងសំឡេងពីរោះ មានសមត្ថភាព ចំណេះដឹង និង​ជា​សិស្ស​ប្រឡង​បាក់ឌុបឆ្នាំ ២០២៦ បាន​ទៅ​ស្ដាប់ ​មើល​ការ​ប្រកាស​លទ្ធផល​នៅ​ព្រឹក​នេះ ដោយ​តារា​វ័យ ១៨ ឆ្នាំ​រូប​នេះ​ទទួល​បាន​បាន​