តារាស្រីពហុជំនាញអ្នកនាង ខាត់ សុឃីម មានបំណងចង់ឃើញក្មេងៗជំនាន់ក្រោយ ហាត់រៀនភ្លេង ចម្រៀងបុរាណ និងស្គាល់ឧបករណ៍ខ្មែរហោចណាស់ក៏បានម្នាក់១ ដែរ ព្រោះនោះជាការថែរក្សាទុកបន្តដល់កូនចៅ។

តារាចម្រៀងជើងចាស់ ខាត់ សុឃីម ចង់ឃើញក្មេងៗជំនាន់ក្រោយមានជំនាញមួយនេះនៅក្នុងខ្លួន ស្របពេលដែលអ្នកនាងផ្ទាល់ជាអ្នកសិល្បៈដែលមានដុងចម្រៀងអាចច្រៀងបានស្ទើរតែគ្រប់ទម្រង់ទាំងបុរាណ និងសម័យ ជាពិសេសបទចម្រៀងភ្លេងការនេះតែម្ដង។ យ៉ាងណាមិញ នាពេលថ្មីៗនេះ កូនស្រីច្បងត្រកូល ខាត់ រូបនេះបានបង្ហោះសារមួយនៅលើអាខោនផ្ទាល់ខ្លួនថា “ប្អូនជំនាន់ក្រោយគួរតែហាត់ភ្លេងចម្រៀងបុរាណយ៉ាងហោចណាស់ឱ្យបាន ១ ឧបករណ៍ និងបណ្ដុះចិត្តស្រលាញ់ រនាត គង ស្រឡៃ ខ្លុយ ស្គរទ្រ តាខេ និងឃឹម ។ បន្ថែមពីនេះ គួរបណ្ដុះចិត្តស្រលាញ់ការច្រៀងអាយ៉ៃ យីកេ ល្ខោនចាប៉ី និងឆៃយ៉ាំផងដែរ”។



ក្នុងសារនៃការលើកឡើងរបស់តារាស្រីពហុជំនាញរូបនេះ មានការទ្រជាហូរហែពីមហាជនក៏ដូចជាមានការចូលខមិនចង់ឱ្យអ្នកនាងបើកសាលាបង្រៀនចម្រៀង និងភ្លេងខ្មែរផងដែរ៕























Account
Security
Favourite Content