យុវជន កែវ អមរៈ ទើបដើរបង្ហាញម៉ូដបាន៤ខែ តែសមត្ថភាពខ្ពស់មិនធម្មតា

យុវជន កែវ អមរៈ មាន​សមត្ថភាព​មិន​ធម្មតា​នោះ​ទេ បើទោះ​បីជារូបគេ​​ទើប​ចាប់ផ្ដើម​ប្រឡូក​ក្នុង​វិថី Fashion។ លទ្ធផល​គួរ​ជា​ទី​មោទនភាព​នេះ មិនមែន​កើត​ឡើង​ដោយ​ការ​ចៃដន្យ​នោះ​ទេ ប៉ុន្តែ​ចេញ​ពី​ការ​ខិតខំ​ប្រឹងប្រែង​របស់​សាមី​ខ្លួន​ហ្វឹកហាត់​ជា​រឿយៗ​មិន​ស្រាកស្រាន្ត ជាមួយ​នឹង​ការ​បណ្ដុះបណ្ដាល​យ៉ាង​ត្រឹមត្រូវ​យក​ចិត្ត​ទុក​ដាក់​របស់​អ្នក​ជំនាញ​ផ្នែក​បង្ហាញ​ម៉ូដ ឬ Catwalk ដែល​គេ​ស្គាល់​ថា​ជា​លោក អូលីវា គង់។

កែវ អមរៈ បាន​ប្ដេជ្ញា​ចិត្ត ដុសខាត់​សមត្ថភាព​របស់​ខ្លួន ឆ្ពោះ​ទៅ​សម្រេច​ក្ដី​ស្រមៃ​ក្លាយ​ជា​តារា​ម៉ូដែល​មួយ​រូប ដែល​មាន​ការ​ទទួល​ស្គាល់​ពី​សំណាក់​មហាជន​ទូទៅ។ ជាពិសេស​ស្រប​ពេល​វិស័យ​បង្ហាញ​ម៉ូដ​កំពុង​មាន​ការ​រីកចម្រើន ខណៈ​អ្នក​ជំនាញ​ច្នៃ​ម៉ូដ​កម្ពុជា​ដូចជា​លោកគ្រូ អូលីវ៉ា គង់ តែង​ត្រូវ​បាន​កម្មវិធី​បង្ហាញ​ម៉ូដ​ធំ​ៗ​នៅ​លើ​ពិភព​លោក​អញ្ជើញ​ទៅ​ចូលរួម​ចែក​រំលែក​បទ​ពិសោធន៍ និង​បង្ហាញ​ពី​ស្នាដៃ​របស់​ខ្លួន​ជា​ញឹកញាប់​ទាំង​ប្រទេស​ក្នុង​តំបន់ និង​អន្តរជាតិ។

អូលីវ៉ា គង់ ត្រូវ​​គេ​ស្គាល់​ថា ជា​បុគ្គល​ដែល​នៅ​ពី​ក្រោយ​សមត្ថភាព​របស់ កែវ អមរៈ ត្រូវ​បាន​គេ​ដឹង​ថា ជា​គ្រូ​បង្ហាត់​ដើរ​ម៉ូដ និង​ជា​អ្នក​ជំនាញ​ច្នៃ​ម៉ូដ អូលីវ៉ា គង់ ហើយ​កន្លង​មក​រូប​លោក​បាន​ដឹកនាំ​តារា​ម៉ូដែល​តូច​ធំ​ទៅ​ចូលរួម​កម្មវិធី​ធំ​ៗ​នៅ​លើ​ឆាក​អន្តរជាតិ នាំ​យក​ប្រេនKalkin ពី​កម្ពុជា​ទៅ​បង្ហាញ​យ៉ាង​មោទនភាព រួម​ទាំង​ការ​បង្កើត​កម្មវិធី​ដោយ​ខ្លួនឯង​នៅ​លើទឹក​ដី​កម្ពុជា​ផង​ដែរ ដោយ​ផ្ដល់​ឱកាស​ដល់​អ្នក​ជំនាន់​ក្រោយ​ចង់​ប្រឡូក​លើ​វិថី​បង្ហាញ​ម៉ូដ បាន​បញ្ចេញ​សមត្ថភាព​របស់​ពួកគេ។

ក្នុង​ចំណោម​ម៉ូដែល​រាប់​រយ​នាក់ ដែល អូលីវ៉ា បាន​បណ្ដុះបណ្ដាល​នា​ពេល​កន្លង​មក កែវ អមរៈ ត្រូវ​បាន​មើល​ឃើញ​ថា មាន​ភាព​លេចធ្លោ​ខ្លាំង ដ្បិត​ថា​នៅ​ក្មេង​ខ្ចី​យ៉ាង​ណា​ក្ដី។ អូលីវ៉ា គង់ ដែល​ជា​អ្នក​​បណ្ដុះបណ្ដាល​ផ្ទាល់​បាន​លើក​ឡើង​ថា អមរៈ ពិតជា​មាន​សមត្ថភាព​ទេពកោសល្យ គួរ​ឲ្យ​សរសើរ​ឆាប់​ចាប់​បាន​អ្វី​ដែល​លោក​បាន​បង្ហាត់​បង្ហាញ និង​មាន​ការ​វិវឌ្ឍ​ផ្នែក​សមត្ថភាព​យ៉ាង​ឆាប់​រហ័ស។ ​

ជាក់ស្ដែង​ការ​បង្ហាញ​សមត្ថភាព​នៅ​ក្នុង​កម្មវិធី​នានា ពេល​កន្លង​មក ដែល​រូប​លោក​បាន​បង្កើត​ឡើង​ក្រោម​កិច្ច​សហការ​ជាមួយ​ម្ចាស់​ឧបត្ថម្ភ​នានា យុវជន​រូប​នេះ​បាន​សាង​ភាព​លេចធ្លោ ទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ក្នុង​ក្រសែភ្នែក​ទស្សនិកជន​​អ្នកចូលរួម។

សូម​បញ្ជាក់​ថា កែវ អមរៈ ដែល​មាន​វ័យ ១៦ ឆ្នាំនោះ ក៏​ទទួល​បាន​ការ​គាំទ្រ​ពេញ​ទំហឹង​ពី​សំណាក់​ក្រុម​គ្រួសារ​អាណាព្យាបាល​ក្នុង​ដំណើរ​វិថី​បង្ហាញ​ម៉ូដ​នេះ ដោយ​ពួកគាត់​តែង​បាន​បង្ហាញ​វត្តមាន ចូលរួម​លើក​ទឹក​ចិត្ត​កូន​ប្រុស​រូប​នេះ​នៅ​ក្នុង​កម្មវិធី​បង្ហាញ​ម៉ូដ​នានា ពេល​កន្លង​មក​ជា​បន្ត​បន្ទាប់៕

រូបភាព៖ ផ្ដល់ឲ្យ



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក



Leave a Reply

Your email address will not be published.Required fields are marked *