ថ្មីៗនេះ តារាប្រុសហុងកុង Kenneth Ma បានរៀបចំពិធីខួបកំណើតដល់ភរិយា Roxanne Tong និងបង្ហាញភាពផ្អែមល្ហែមខ្លាំង។ នេះក៏ជាលើកទី ១ ដែលអ្នកទាំងពីរចំណាយពេលវេលាខួបកំណើតជុំគ្នា ក្រោយរៀបការរួច។



បន្ទាប់ពីរៀបការហើយ តារាប្រុស Kenneth Ma ត្រូវបានរាយការណ៍ថា តែងចំណាយពេលវេលាតាមដែលអាចធ្វើបាននៅជាមួយភរិយា ជាពិសេស តារាស្រី Roxanne Tong បានលាឈប់ពីសិល្បៈ ដើម្បីមើលថែទាំគ្រួសារ។ ក្នុងឱកាស ថ្ងៃខួបកំណើតអាយុ ៣៧ ឆ្នាំ របស់ភរិយា Kenneth បានកក់ភោជនីយដ្ឋានប្រណីតមួយ អមជាមួយនំខេក និងផ្កាដ៏រ៉ូមែនទិច ជូនដល់នាង។ អ្វីដែលកាន់តែធ្វើឲ្យមហាជន មានការចាប់អារម្មណ៍គឺចិញ្ចៀនពេជ្រធំចាំងភ្នែក នៅហ្នឹងម្រាមដៃរបស់តារាស្រី Roxanne Tong ត្រូវបានរាយការណ៍ថា ជាកាដូដែលស្វាមីជូន។
តារាស្រី Roxanne Tong បានលើកឡើងថា ស្វាមីរបស់នាងមិនមែនជាមនុស្សពូកែផ្ដល់ភាពភ្ញាក់ផ្អើលដល់អ្នកជុំវិញទេ ប៉ុន្ដែបើសិនជាប្រាប់ដល់រូបគាត់ពីអ្វីដែលយើងចូលចិត្ដ គាត់នឹងចងចាំវាទាំងអស់ ហើយនិងព្យាយាមធ្វើឲ្យសម្រេច។ គាត់ដៃគូជីវិតដ៏ល្អម្នាក់។






ជាមួយគ្នាដែរ តារាស្រី Roxanne Tong ក៏បានបង្ហោះសារអរគុណដល់ស្វាមី សម្រាប់គ្រប់យ៉ាងដែលលោកបានរៀបចំជូននាង ដោយអមជាមួយពាក្យពេចន៍ថា «អរគុណដែលបានផ្លាស់ប្ដូរជីវិតរបស់ខ្ញុំ នេះជាកាដូថ្ងៃកំណើតដ៏ពិសេស និងល្អបំផុត»។
គួរបញ្ជាក់ថា បន្ទាប់ពីសេពគប់ និងមើលចិត្ដថ្លើមគ្នាអស់ជាច្រើនឆ្នាំ អ្នកទាំងពីរសម្រេចចិត្ដចាប់ដៃគ្នារៀបការបង្កើតគ្រួសារតូចមួយ។ តារាប្រុស Kenneth Ma និងតារាស្រី Roxanne Tong បានរៀបការនៅឯកោះ Samui ប្រទេសថៃ កាលពីចុងឆ្នាំ ២០២៣៕


























Account
Security
Favourite Content