កាលពីថ្ងៃទី ១៦ ខែ ធ្នូ ឆ្នាំ ២០២៣ តារាសម្ដែងប្រុស Kenneth Ma និងមិត្ដស្រីតារាស្រី Roxanne Tong បានចាប់ដៃគ្នាចូលរោងមង្គលសាងអនាគតរួមគ្នា ក្រោយប្រកាសពីដំណឹងភ្ជាប់ពាក្យកាលពីដើមឆ្នាំ ២០២៣។ ពិធីមង្គលការនេះ ធ្វើឡើងនៅឯកោះ Samui ក្នុងប្រទេសថៃ។




ជាមួយគ្នាដែរ ពិធីមង្គលការរបស់តារាប្រុសស្រីមួយគូនេះមានការចូលរួមពីក្រុមគ្រូសារ មិត្ដភក្ដិ និងមិត្ដរួមអាជីពដូចជា Natalie Tong, Jazz Lam, Stephen Wong និង Tracy Chu ជាដើម។ ទាំងកូនកម្លោះ និងកូនក្រមុំ រួមទាំងភ្ញៀវកិត្ដិយស បានបង្ហាញទឹកមុខយ៉ាងសប្បាយរីករាយពោរពេញដោយស្នាមញញឹម។ គ្រប់គ្នាក៏បានថតរូបសប្បាយជួបជុំគ្នា ខណៈវាជាពេលវេលាដ៏រីករាយខ្លាំងមួយសម្រាប់តារាប្រុស Kenneth Ma និងមិត្ដស្រីតារាស្រី Roxanne Tong។






ក្នុងឱកាសនោះ តារាស្រី Roxanne Tong ក៏បានអរគុណដល់គ្រប់គ្នាដែលមានវត្ដមាននៅទីនោះ ព្រមទាំងក្រុមគ្រួសារដែលជាកម្លាំងដល់រូបនាង។ ជាពិសេស រូបនាងក៏អរគុណដល់មិត្ដសម្លាញ់របស់ខ្លួនដូចជា Samantha Ko, Sisley Choi, Jennifeere Sum និង Ella Heung ដែលពួកគេតែងតែនៅក្បែរកំដររូបនាង មិនតែប៉ុណ្ណោះថែមទាំងជួយជ្រោមជ្រែងជួយក្នុងពិធីមង្គលការរបស់នាង។
គួរបញ្ជាក់ថា បើតាមសម្ដីរបស់តារាប្រុស Kenneth Ma ក្រោយរៀបការលោកមានបំណងយកកូនចំនួនពីរ ស្របពេលដែលមិត្តស្រីរបស់លោកនឹងលាឈប់ពីសិល្បៈដើម្បីមើលថែក្រុមគ្រួសារ។ ចំពោះមូលហេតុដោយសារតែនាងមិនផ្ដោតខ្លាំងលើអាជីពជាអ្នកសិល្បៈឡើយ នាងគ្រាន់តែចង់សាកល្បងអ្វីដែលថ្មី និងជ្រើសមកសម្ដែងប៉ុណ្ណោះ៕





























Account
Security
Favourite Content