ហ៊ិន ច័ន្ទនីរ័ត្ន ក្តុកក្តួលរហូតស្រក់ទឹកភ្នែក រំឮកប្រវត្តិស្នេហ៍ជាមួយអនាគតស្វាមី កាល ១១ឆ្នាំមុន

ក្នុងកិច្ចសម្ភាសន៍មួយកាលពីពេលថ្មីៗនេះ ពិធីការិនីធ្មេញច្រពើស ហ៊ិន ច័ន្ទនីរ័ត្ន ត្រូវមិត្តភ័ក្ដិ និងជាក្រុមការងារស្ថានីយទូរទស្សន៍បាយ័ន surprise រឿងដ៏នឹកស្មានមិនដល់ ដោយបានរៀបចំនំខេក និងបាច់ផ្កាដ៏ធំ ជាការអបអរដល់ពិធីការិនីរូបស្រស់នេះ ដែលត្រៀមខ្លួនធ្វើជាកូនក្រមុំនាប៉ុន្មានថ្ងៃខាងមុខនេះ។

មិនមែនតែមិត្តភ័ក្ដិអ្នកសិល្បៈ Surprise ប៉ុណ្ណោះទេ សូម្បី លោក ឌី​ ពេជ្រ អនាគតស្វាមីរបស់នាងក៏រួមផ្សំគំនិតជាមួយគ្នាផងដែរ ដោយលោកបានមកពញ្ញាក់អារម្មណ៍សោភា​រូបស្រស់នេះ ឱ្យភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅកណ្តាលកម្មវិធី ដែលមានមិត្តសិល្បករ-សិល្បការិនីជាច្រើនចូលរួមជាតារាកិត្តិយស។

ទង្វើតូចៗដែលមិត្ត​រួម​អាជីព​ទាំងអស់បានធ្វើចំពោះ នីរ័ត្ន ធ្វើឱ្យនាងរំជួលចិត្តពន់ពេក រហូតស្រក់ទឹកភ្នែកនៅលើឆាក។ រឹតតែទប់ទឹកភ្នែកលែងជាប់ គឺវត្តមានអនាគតស្វាមីមក surprise ពេលនាងប្រកាសថា នាងជិតបានប្តីហើយ ធ្វើឱ្យ នីរ័ត្ន ជាសាមIខ្លួនខ្សឹបខ្សួលអួលដើមករ រំឮកដល់ចំណងស្នេហារបស់ខ្លួន និងលោក ឌី ពេជ្រ។

កណ្តាលឆាកកម្មវិធីដ៏ធំ និងចំពោះមុខតារាកិត្តិយសផ្សេងទៀត ពិធីការិនីរាងតូចច្រឡឹងនេះទម្លាយឱ្យដឹងថា មែនទែនទៅនាង និងលោក ឌី​ ពេជ្រ ស្គាល់គ្នារយៈ ១១ ឆ្នាំ​មក​ហើយ។ អនាគតកូនកំលោះបន្ថែមថា លោក និង នីរ័ត្ន ស្រលាញ់គ្នាបានរយៈពេលប្រមាណ ៣ឆ្នាំ ក្រោយមកក៏បែកគ្នាអស់រយៈពេល ៨ ឆ្នាំ រហូតដល់ខែមេសា ឆ្នាំ ២០២៣ នេះ ដែលអ្នកទាំងពីរមានឱកាសបានជួបគ្នាសាជាថ្មីម្តងទៀតក្នុងតុអាហារ ពេលដែលមិត្តភ័ក្តិរបស់លោកមកពីសហរដ្ឋអាមេរិក។ ពីពេលនោះមក លោក និងអនាគតកូនក្រមុំរូបស្រស់ ក៏ចាប់ផ្តើមបង្កាត់ភ្លើងស្នេហ៍នេះឡើងវិញ ដោយបន្តិចម្តងៗ នឹងបានដើរលេងនៅសហរដ្ឋអាមេរិកជាមួយគ្នា រួចក៏ភ្ជាប់ពាក្យ នឹងត្រៀមចូលរោងការជាប្តីប្រពន្ធ​ស្របច្បាប់ នៅថ្ងៃទី ២២ ខែធ្នូ ខាងមុខនេះ។ 

មិត្តភ័ក្តិអ្នកសិល្បៈ និងហ្វេនៗរបស់តារាស្រីរូបនេះ កំពុងទន្ទឹងរង់ចាំ និងបន់ឱ្យតែដល់ថ្ងៃមង្គលការរបស់ ហ៊ិន ច័ន្ទនីរ័ត្ន និងលោក ឌី ពេជ្រ ឆាប់ៗ ដើម្បីបានជួបជុំសប្បាយ ព្រោះ​កន្លងមកធ្លាប់តែគិតថា ប្រសិនបើពិធីការិនី ហ៊ិន ច័ន្ទនីរ័ត្ន រៀបការ ដឹងតែលេងឱ្យអស់ដៃ ដូច្នេះគ្រប់គ្នាត្រៀមជាស្រេចហើយសម្រាប់ថ្ងៃមង្គលការរបស់អនាគតគូស្វាមីភរិយាថ្មីថ្មោងនេះ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក